​ក្រុមប្រឹក្សាឃុំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​សុំចូល​ជាមួយ​គណបក្ស​ប្រជាជន​

288

(​បាត់ដំបង​)៖​សមាជិក​ក្រុមប្រឹក្សាឃុំ​មុខរា​ហ៍​ស្រុក​រុក្ខ​គិរី​ខេត្តបាត់ដំបង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បានមក​សូំ​រួមរស់ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដោយសារតែ​គាត់​មើលឃើញថា​លោក​កឹម សុខា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​ជន​ក្បត់ជាតិ​សម្លាប់​ជាតិ​ឯង​និង​បម្រើ​បរទេស​។​

នេះ​បើតាម​សំដី​របស់លោក​ស៊ា ធី​អធិការនគរបាល​ស្រុក​រុក្ខ​គី​រី​​ថា​លោក​សាន់ ទូច​អាយុ​៥៣​ឆ្នាំ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​មុខរា​ហ៍​ស្រុក​រុក្ខ​គិរី​ពិតជា​បាន​ដា​ក្យ​សុំលាលែង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​សុំ​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០១៧​។​

​គួរបញ្ជាក់​ថា​គិត​ត្រឹម​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០១៧​នេះ​មាន​តំណាងរាស្ដ្រ សមាជិក​ក្រុមប្រឹក្សា មេឃុំ ជំទប់ និង​ថ្នាក់ដឹកនាំ​មូលដ្ឋាន​សំខាន់ៗ​ចំនួន​៥៦​នាក់​(​គិត​ទាំង​លោក​សាន់ ទូច​អាយុ​៥៣​ឆ្នាំ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​មុខរា​ហ៍​ស្រុក​រុក្ខ​គិរី​ម្នាក់នេះ​ទៀត​)​។

ពួកគាត់បានសម្រេច​ចិត្ត​ដើរ​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​សុំចូល​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ដឹកនាំ​រាជ​​រដ្ឋាភិបាល​បច្ចុប្បន្ន​៕S/​ដោយៈ​គ្រញូង​

​ក្រុមប្រឹក្សាឃុំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​សុំចូល​ជាមួយ​គណបក្ស​ប្រជាជន​