​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា​ប្រារព្ធ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​លើក​ទី​១០

977
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​:​កាលពី​ថ្ងៃទី​២៨​ខែមេសា​ឆ្នាំ​២០១៩​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា​និង​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្តសៀមរាប​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​និង​អង្គការ​ដៃគូ​ពាក់​ព័​ន្ឋ​។​

បាន​ប្រារព្ធ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​លើក​ទី​១០​នៅ​ក្រុង​សៀមរាប​ខេត្តសៀមរាប​ដោយមាន​ការចូលរួម​ពី​លោក​សាស្ត្រាចារ្យ​ធា​គ្រុយ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​។​

​លោក​សាស្ត្រាចារ្យ ធា គ្រុយ បានឱ្យដឹងថា ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​លើក​ទី​១០ បាន​សហការ ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត និង​អង្គការ​ដៃគូ​ពាក់ ព​ន្ឋ័ បាន​ប្រារព្ធ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ ។​ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​ប្រធាន​គណៈ​វិជ្ជាជីវៈ វេជ្ជបណ្ឌិត ឱសថការី ទន្តពេទ្យ គិលានុប្បដ្ឋាក ឆ្មប មកពី​ខេត្តសៀមរាប , កំពង់ធំ , កំពង់ ចាម , បន្ទាយមានជ័យ , បាត់ ដំបង , ពោធិសាត់ និង​បណ្តា​ខេត្ត​មួយចំនួន សរុប​ប្រមាណ​ជាង​៣០០​នាក់ ។

​លោក​បាន​បន្តថា​វេទិកា​នេះ​ធ្វើឡើង​ក្នុង​មួយឆ្នាំ​ចំនួន​២​ដង​ក្នុង​គោលបំណង​ពង្រឹង​សីលធម៌​វិន័យ​ពេល​បំពេញការងារ​និង​លើកកម្ពស់​សមត្ថភាព​បច្ចេកទេស​ដល់​គ្រូពេទ្យ​ឲ្យ​ទទួលបាន​ចំណេះដឹង​ថ្មីៗ​បន្ថែមទៀត ដើម្បី​ភាព​កាន់តែ​ប្រសើរឡើង ក្នុងការ​បម្រើសេវា​ពិនិត្យ និង ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​៕S/

រូបភាព​: ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា ប្រារព្ធ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​លើក​ទី​១០ នៅ​ខេត្តសៀមរាប​៕ គូលែន​