​ក្រុមយុវជន កីឡា​តេ​ក្វាន់​ដូ WT របស់​កូរ៉េ មក​កម្ពុជា​ធ្វើ​អ្វីខ្លះ​?

148
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ក្រុមយុវជន​កីឡា​តេ​ក្វាន់​ដូ WT (World Taekwondo) ជនជាតិ​កូរ៉េខាង ត្បូង មកពី World Taekwondo Peace Corp ចំនួន ៨ នាក់ មក​បំពេញបេសកកម្ម នៅ​ប្រទេស​កម្ពុជា រយៈពេល ១ ខែ​ពេញ ចាប់ផ្តើម​ពីថ្ងៃ​ទី​១០ ខែមករា ដល់​ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ​២០២០ ក្នុង​ការជួយ​អភិ​ឌ្ឍ​វិស័យ​កីឡា តេ​ក្វាន់​ដូ WT ចំនួន ៦ រាជធានី ខេត្ត ។​

ក្រុមកីឡា​តេ​ក្វាន់​ដូ​កូ​រេ និង កម្ពុជា​

​សម្រាប់​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៩ ខែមករា ក្រុមយុវជន​កីឡា តេ​ក្វាន់​ដូ WT និង​កម្ពុជា ដឹកនាំ​ដោយ គ្រូ ឆ​យ យ៉ុង​សុក ទៅ​បំពេញបេសកកម្ម នៅ​ខេត្ត​បាត់​ដំបូង ក្នុងនោះ មាន​បើក​វគ្គ​បំប៉ន​ដល់​គ្រូ​អាជ្ញាកណ្តាល ព្រមទាំង​ធ្វើការ​ហ្វឹកហាត់​បច្ចេកទេស លើ​វិញ្ញាសា​សម្តែង​មេគុន ដល់​ក្លិប​នៅ​ទីនោះ​។ ក្រោយពី​បញ្ចប់ ក៏​បន្ត​បំពេញបេសកកម្ម ទៅ​ខេត្ត​ប៉ោយប៉ែត ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ ធ្វើការ​ហ្វឹកហាត់​ដូចគ្នា​។​

​ចំណែក​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ វគ្គ​បំប៉ន​ដល់​គ្រូ​អាជ្ញាកណ្តាល ព្រមទាំង​ធ្វើការ​ហ្វឹកហាត់ បច្ចេកទេស លើ​វិញ្ញាសា​សម្តែង​មេគុន ដោយ​ខេត្ត មាន​កីឡាករ -​កីឡាការិនី ច្រើនជាងគេ ប្រហែល ២០០ នាក់​។​

​ចំពោះ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ខេត្តកំពង់ចាម និង​ខេត្តព្រៃវែង នឹង​ចាប់ពី​ថ្ងៃទី​២៩ ខែមករា ដល់​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ ៕v

ក្រុមកីឡា​តេ​ក្វាន់​ដូ​កូ​រេ និង កម្ពុជា​
ក្រុមកីឡា​តេ​ក្វាន់​ដូ​កូ​រេ និង កម្ពុជា​