​ក្រុមសុខាភិបាល​ខេត្ត​យូ​ន​ណាន​ចេញដំណើរ​ទៅកាន់​ខេត្ត​ហ៊ូ​ប៉េ​

109
ចែករម្លែក

នៅ​ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ ពិធី​ជូន​ដំណើរ​ក្រុមសុខាភិបាល​ខេត្ត​យូ​ន​ណាន ទៅ​ខេត្ត ហ៊ូ​ប៉េ​បានរៀបចំ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ ឆាង​សួយ ក្រុង​គុន​មីង ។ ក្រុមសុខាភិបាល ខេត្ត​យូ​ន​ណាន​នេះ​មាន​សមាជិក ១៣៧ នាក់ ដែល​មកពី​មន្ទីរពេទ្យ​ចំនួន ៦ នៃ​ខេត្ត​យូ​ន​ណាន ។ ពួកគេ​ប្រុង​នឹង​ចេញដំណើរ​ទៅកាន់​ក្រុង​អ៊ូ​ហាន​នៃ​ខេត្ត​ហ៊ូ​ប៉េ ដើម្បី​ចូលរួម​ការងារ​បង្ការ គ្រប់គ្រង និង​ព្យាបាល​ជំងឺ​រលាក​សួត ដែល​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ។​

​តាម​ការ​ឧទ្ទេសនាម​បា​ឱ្យដឹងថា នៅ​ថ្ងៃទី ២៦ ខែមករា សាលា​រដ្ឋបាលខេត្ត​យូ​ន​ណាន​បាន ប្រកាស​សេចក្តីជូនដំណឹង​ជាបន្ទាន់​អំពី​ការចាត់​បញ្ជូន​ក្រុមសុខាភិបាល​ទៅ​ខេត្ត​ហ៊ូ​ប៉េ ។ គ្រូពេទ្យ និង​គិលានុបដ្ឋាក​គិលានុបដ្ឋាយិកា​រាប់ពាន់នាក់​នៅ​ខេត្ត​យូ​ន​ណាន​បាន​ចុះឈ្មោះ ដោយ​ស្ម័គ្រចិត្ត ដើម្បី​ទៅ​ចូលរួម​សកម្មភាព​សង្គ្រោះបន្ទាន់​នៅ​ខេត្ត​ហ៊ូ​ប៉េ ។ ក្រោយពី​ជ្រើស រើស​ដោយ​ផ្ចិតផ្ចង់ ខេត្ត​យូ​ន​ណាន​បាន​បង្កើត​ក្រុមសុខាភិបាល​ទី ១ ដើម្បី​ចាត់​បញ្ជូន​ទៅកាន់ ខេត្ត​ហ៊ូ​ប៉េ ។ ក្រុមសុខាភិបាល​នេះ​រួមមាន​ក្រុម​ព្យាបាល​អ្នកជំងឺ​ធម្មតា ក្រុមសុខាភិបាល ព្យាបាល​អ្នកជំងឺ​ធ្ងន់ធ្ងរ ក្រុមសុខាភិបាល​ពិនិត្យ​ជំងឺ ក្រុម​អ្នក​ថែទាំ​អ្នកជំងឺ​ដែលមាន​គ្រូពេទ្យ ផ្នែក​ជំងឺ​ដក​ណ្ហើ​ម និង​ផ្នែក​ជំងឺ​ធ្ងន់ធ្ងរ​ជាដើម ។ គួរ​បញ្ជាក់ថា សព្វថ្ងៃ ខេត្ត​យូ​ន​ណាន​កំពុង រៀបចំ​ក្រុមសុខាភិបាល​ទី ២ ដើម្បី​ចាត់​បញ្ជូន​ទៅកាន់​ខេត្ត​ហ៊ូ​ប៉េ ៕ ​ដោយ ឆឹ​ន យី​ស៊ី និង ចាំង ធុង​

ក្រុមសុខាភិបាលទី១ នៃខេត្តយូនណានចេញដំណើរទៅកាន់ខេត្តហ៊ូប៉េ