​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ​ចេញ​ផលិតផល​ស្រា​បៀរ​អង្គរ​ថ្មី​

593
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ​ដែលជា​ក្រុមហ៊ុនផលិតស្រាបៀរ​ដ៏​ធំជាងគេ​នៅក្នុង​ប្រទេស​កាលពី​រសៀល​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៩​បានធ្វើ​ការណែនាំ​នូវ​ផលិតផល​ស្រា​បៀរ​អង្គរ​រូបរាង​ថ្មី​សម្រាប់​អតិថិជន​នា​សម័យកាល​ថ្មី​ដែល​និយម​ចូលចិត្ត​ពិសា​ស្រា​បៀរ​។​ស្រា​បៀរ​អង្គរ​ត្រូវបាន​ផលិត​ឡើងជា​លើកដំបូង​នា​ឆ្នាំ​១៩៩២​។​

​ចាប់តាំងពី​ពេលនោះ​ស្រា​បៀរ​អង្គទ​ទួលបាន​ពានរង្វាន់​ជាច្រើន​ក្នុងការ​ប្រ​កួត​លំដាប់​អន្តរជាតិ រួមទាំង​ការទទួលបាន​នូវ​មេដាយមាស​បន្ថែមទៀត​នាពេល​ថ្មីៗ​នេះ​ពី​ស្ថាប័ន​ត្រួតពិនិត្យ​និង​វាយតម្លៃ​គុណភាព​ស្រា​បៀរ​លំដាប់​អន្តរជាតិ​(​ម៉ុង​ដ៏​សេ​ឡិ​កសិន​)​។

​ការបង្ហាញ​នូវ​រូបរាង​ថ្មី​និង​ជាមួយ​អារម្មណ៍​ថ្មី​តាមរយៈ​ការធ្វើ​ការកែលម្អ​ជា​បន្តបន្ទាប់​លើ​ការ​វេច​ខ្ចប់​ផលិតផល​ក៏ដូចជា​កា​បន្ថែម​នូវ​គុណភាព​នៃ​វត្ថុធាតុដើម​ដ៏​ល្អ​ហើយ​រក្សា​នូវ​រសជាតិ​ដើម​បែប​ខ្មែរ​កាន់តែ​ឈ្ងុយឆ្ងាញ់​ស្របទៅតាម​តម្រូវការ​របស់​អតិថិជន​កម្ពុជា នាពេល​បច្ចុប្បន្ន​។​

​នៅ​រយៈពេល​ខាងមុខ​ទៀត​នេះ​ម៉ាក​សញ្ញា​ផលិតផល​ថ្មី​នេះ​នឹង​ចាប់ផ្តើម​មានដំណើរ​ការ​កាន់តែ​ប្រសើរឡើង​ដោយ​ការផ្តល់ជូន​អតិថិជន​នូវ​បទពិសោធ​ន៏​ល្អប្រសើរ​ជាមួយនឹង​ស្រា​បៀរ​ដែល​មានគុណ​ភាពល្អ​។​

ស្រា​បៀរ​អង្គ​រូបរាង​ថ្មី​ជា​ប្រភេទ​ដប​មាន​ចំណុះ​៣០០​ម​.​ល​និង​៦៤០​ម​.​ល​និង​ជា​ប្រភេទ​កំប៉ុង​មាន​ចំណុះ​៣៣០​ម​.​ល អា​ចរក​ទិញ​បាន​នៅ​គ្រប់​តូប​អ្នក​លក់ដុំ និង​រាយ នឹង​នៅ​ហាង​/ ភោជនីយដ្ឋាន​នានា នៅ​ទូទាំងប្រទេស​កម្ពុជា នា​ដំណាច់​ឆ្នាំនេះ​។​

​អតិថិជន​ទាំងអស់​ពួកគេ​មាន​ឳ​កាស អាច​ចូលរួម​ធ្វើការ​សាកល្បង​ម៉ាក​ផលិតផល​ដែល​ខ្លួន​ចូលចិត្ត នៅតាម​ហាង​មួយចំនួន​និង​តាមរយៈ​កម្មវិធី​អន​ឡាន​ជាមួយគ្នានេះ​ផងដែរ​អតិថិជន​ទាំងអស់​អាច​ឈ្នះ​រង្វាន់​ជា​សាច់ប្រាក់​សុទ្ធ​ពី​កម្មវិធី​នេះ​ដើម្បី​បង្កើន​ភាព​រីករាយ​រប​ស់​ពួកគេ​ទ្វេដង​។​

ស្រា​បៀរ​អង្គរ​ជាប់​ចំណាត់ថ្នាក់ ជា​ស្រា​បៀរ​ដែល​ល្អ​ជាងគេ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។​នេះ​គឺជា​សក្ខីភាព ដែល​សរ​បញ្ជាក់​អំពី​ការបន្ត​ឆ្ពោះទៅរក​ការផលិត​ស្រា​បៀរ​ដែល​កាន់តែ​ល្អ​ឆ្លើយតប​ទៅនឹង​ចំណង់​ចំណូលចិត្ត​ភាព​ច្នៃប្រឌិត​និង​ការផ្តល់ជូន​បទពិសោធ​ន៍​រីករាយ​ថ្មី​ទៅកាន់​អតិថិជន​។​
លោក​MichaelNorgaardJensen​នាយក​គ្រប់គ្រង​ទូទៅ​បាន​សាទរ​ចំពោះ​ផលិតផល​ស្រា​បៀរ​អង្គរ​រូបរាង​ថ្មី​ហើយ​នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ​ក្នុង​ការពង្រឹង​នូវ​កេ​រ្ត៍​ឈ្មោះ​ម៉ាក​សញ្ញា​ផលិតផល​ពោរពេញ​ទៅដោយ​ភាព​ច្នៃប្រឌិត​និង​រស់​រវើក​តាមរយៈ​នូវ​ការប្រើប្រាស់​ម៉ាក​យីហោ​នៃ​ផលិតផល​ស្រា​បៀរ​អង្គរ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។

​យើង​សូម​ធានាថា​ស្រា​បៀរ​ត្រូវមាន​រសជាតិ​ឈ្ងុយឆ្ងាញ់​និង​មានគុណ​ភាពល្អ​ឥតខ្ចោះ​ដោយ​ធ្វើឱ្យ​ប្រសើរឡើង​នៃ​ការទទួលបាន នូវ​បទពិសោធ​ន៏​ថ្មី​ចំពោះ​ការរំពឹងទុក របស់​អ្នក​ទទួលទាន​ស្រា​បៀរ ដែលមាន​ភាព​វ័យឆ្លាត​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​អនាគត​ជាមួយនឹង​ម៉ាក​សញ្ញា​ផលិតផល​មួយ​នេះ​។

​ដើម្បី​ផ្តល់ជូន​អតិថិជន នូវ​បទពិសោធន៍​កាន់តែ​ល្អប្រសើរ ជាមួយនឹង​ស្រា​បៀរ​ដែល​មានគុណ​ភាពល្អ ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ​បានធ្វើការ​ពិនិត្យ​លើ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​ម៉ាក​សញ្ញា​ផលិតផល​ក្នុងនោះ​មានដូចជា​៖ ផលិតផល ការ​វេច​ខ្ចប់ និង​ដំណើរការ​។

ការ​វេច​ខ្ចប់​មាន​លក្ខណៈ​ថ្មី​ប្លែក កាន់តែ​ទំនើប​និង​ទាន់សម័យ​ដោយ​ធ្វើការ​រំលេច​នូវ​រូបភាព​ប្រាង្គ​ប្រាសាទ​អង្គ​វត្ត​ដ៏​ល្បីល្បាញ​នៅលើ​សាកលលោក​។​ទាំងនេះ​ជាការ​បញ្ជាក់​នៃ​មោទកភាព​របស់​ម៉ាក​សញ្ញា​ផលិតផល​មួយ​ដែល​បានធ្វើការ​ផ្សាភ្ជាប់​ទៅនឹង​វប្បធម៌​និង​កេរតំណែល​ដ៏​រុងរឿង​មួយ​របស់​ខ្មែរ​ទាំងនេះហើយ​ដែល​ធ្វើឱ្យ​យើង​មាន​មោទកភាព​ជាតិ​ផងដែរ​។​

​ពាក្យពេចន៍ ដែល​បាន​សរសេរ​ដោយ​អក្សរ​ពណ៌​ស​ថា​”​អង្គរ​”​និង​”​ឆ្នាំ​១៩៩២”​និង​ពាក្យ​ថា​”​ល្អ​ប្រណិត​” ត្រូវបាន​រំលេច​ចេញ​ជា​ឈ្មោះ​ម៉ាក​សញ្ញា​ផលិតផល​មួយ​ដែល​ផ្សារ​ភា្ជ​ប់​ទៅ នឹង​សិល្បៈ​ហត្ថកម្ម និង​ជា​ស្រា​បៀរ​ដ៏​ល្អ​ប្រណិត​មួយ​ដែលមាន​ប្រវត្តិ​ដ៏​រឹងមាំ​និង​យូរអង្វែង​។​

ការអភិវឌ្ឍ​ស្រា​បៀរ​អង្គរ​ថ្មី​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​ចុងក្រោយបង្អស់​ដែល​បាន​គូសបញ្ជាក់​តាមរយៈ​ម៉ាក​សញ្ញា​ផលិតផល ដែល​បានបញ្ជាក់​អំពី​ទីតាំង នៃ​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​។

​បៀរ​អង្គរ ជា​ផលិតផល​ក្នុងស្រុក​ដ៏​សំខាន់​មួយ ស្ថិតនៅក្រោម Carlsberg Group ។​ស្រា​បៀរ​អង្គរ​ថ្មី ត្រូវបាន​ប្រើប្រាស់​នូវ វត្ថុធាតុដើម​ដ៏​ល្អ​បំផុត មាន​ប្រភព​មកពី​គ្រប់​ទីកន្លែង​នៃ​បណ្តាញ​របស់​ក្រុមហ៊ុន Carlsberg Group ដើម្បី​ធ្វើការ​ផលិត​ស្រា​បៀរ​ដែល​ប្រកបដោយ ទេពកោសល្យ​ខ្ពស់​នៅក្នុង​ប្រវត្តិ នៃ​ការផលិត​ស្រា​បៀរ របស់​ក្រុមហ៊ុន Carlsberg កាលពី​ជាង​១៧០​ឆ្នាំមុន​។

​ដោយឡែក​ស្រា​បៀរ​ត្រូវបាន​ផលិត​ចេញពី​ប្រទេស​ដែលមាន​បទពិសោធ​ន៏​ខ្ពស់​ក្នុងការ​ផលិត​ស្រា​បៀរ​នឹងមាន​រោងចក្រ​ផលិត​ស្រា​បៀរ​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ​ន៍​ហើយ​ដំណើរការ​នៃ​ការផលិត​ស្រា​បៀរ​ស្របតាម​ស្តង់ដារ​និង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយបង្អស់​មកពី​អឺរ៉ុប​។​

​ការខិតខំ​ប្រឹងប្រែង​ទាំងអស់នេះ​គឺ​ដើម្បី​សរ​បញ្ជាក់​ពី​ការផលិត​ស្រា​បៀរ​ដែល​ប្រកបដោយ​គុណភាព​ខ្ពស់​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​និង​ស័ក្តិ​សមជា​ស្រា​បៀរ​ល្អ​ប្រណីត​ហើយ​មាន​ភាព​លេចធ្លោ​តែងតែ​ស្ថិតក្នុង​បេះដូង​របស់​អតិថិជន នៅពេល​មានការ​ជួបជុំ​សប្បាយរីករាយ​។ ​ការផ្តល់ជូន នូវ​បទពិសោធន៍​ដ៏​ល្អប្រសើរ ជាមួយនឹង​ស្រា​បៀរ​ដែល​មានគុណ​ភាពល្អ​នាពេលនេះ ស័ក្តិសម​សម្រាប់​អតិថិជន​នាពេល​បច្ចុប្បន្ន​ដែល​កំពុង​ស្វែង​ស្រា​បៀរ​ដែលមាន​គុណភាព​និង​មាន​ភាព​រីករាយ​៕S/

ចំណងជើង​រូបថត​៖​លោក​MichaelNorgaardJensen​នាយក​គ្រប់គ្រង​ទូទៅ​បង្ហាញ​ស្រា​បៀរ​អង្គរ​ថ្មី​កាលពី​ថ្ងៃទី​១០​សីហា នៅ​ព្រី​មៀម​សែន​សុខ​(​រូបៈ​សុផល​)