​ក្រុមហ៊ុន​កូន​ខ្មែរ​សហការ​ជាមួយ​ក្រុមហ៊ុន​ក្រៅប្រទេស​នាំចូល​រថយន្ត​មក​កម្ពុជា​

1380
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន​មួយ​បង្កើតឡើង​ដោយ​កូន​ខ្មែរ​កំពុងមាន​ឈ្មោះ​បោះ​សំឡេង​លើ​វិស័យ​រថយន្ត​នៅ​កម្ពុជា​។ដោយសារកំណើនសេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​ព្រមទាំង​តម្រូវការ​រថយន្ត ក្រុមហ៊ុន Worldwide MotorsCompany(WMC)​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​ដើម្បី​នាំ​​ចូល​រថយន្ត​មក​ទីផ្សារ​កម្ពុជា​។​

​នៅពេល​អនាគត ក្រុមហ៊ុន​ក៏មាន​ផែនការ​នឹង​សាងសង់​រោងចក្រ ផលិត​រថយន្ត​នៅក្នុង​ខេត្តព្រៃវែង និង​បណ្តា​ខេត្ត​ផ្សេងទៀត​ផងដែរ​។​កាលពី​ថ្មីៗ​នេះ​ក្រុមហ៊ុន​WMC​ទើបបាន​សម្ពោធ​សាខា​ថ្មី​មួយទៀត​នៅ​ផ្លូវ​២០០៤​និង​បាន​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​ជាមួយ​បណ្តា​ក្រុមហ៊ុន​ម៉ាក​រថយន្ត​ល្បីៗ​ជាច្រើន​មកពី​ប្រទេស​ចិន​។

​លោក ហែម ដា​រិ​ទ្ធិ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ លោក ពាង ម៉ាន់ អគ្គនាយក​ក្រុមហ៊ុន Worldwide Motors Company(WMC)​បាន​អញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិសេស​នេះ និង​មានការ​ចូលរួម​ផងដែរ​ពី​ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​ក្រុមហ៊ុន WMC​និង​តំណាង​ក្រុមហ៊ុន​ដៃគូ​ពាណិជ​កម្ម​ជាច្រើន​នាក់​មកពី​ប្រទេស​ចិន​។​

​នេះ​គឺជា​ព្រឹត្តិការណ៍​សំខាន់​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ក្រុមហ៊ុន Worldwide Motors Company (WMC) ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​រវាង​បណ្តា​ក្រុមហ៊ុន​ម៉ាក​រថយន្ត​ល្បីៗ​ជាច្រើន​មកពី​ប្រទេស​ចិន និង​ធ្វើការ​ដោះដូរ​ឯកសារ​សំខាន់ៗ​រវាង​ក្រុមហ៊ុន Worldwide Motors Company និង​តំណាង​ក្រុមហ៊ុន​ម៉ាក​សញ្ញា​ទាំងអស់​មានដូចជា GREAT WALL & HAVAL, HAWTAI A25, KENBO S7, BISU T3 & BISU T5, TRAUM SEEK 5, HUANGHAI, KAWEI, YEMA, CHERY, BAW ។

លោក ពាង ម៉ាន់ អគ្គនាយក​ក្រុមហ៊ុន Worldwide Motors Company បាន​មានប្រសាសន៍ថា ក្រុមហ៊ុន WMC បានធ្វើ​ប្រតិបត្តិការ​ជាង ១០ មកហើយ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ក្រុមហ៊ុន បានទទួល​ការគាំទ្រ​ពី​អតិថិជន​ជា​លក្ខណៈ​ក្រុមហ៊ុន និង​បុគ្គល​មកពី​គ្រប់​មជ្ឈដ្ឋាន​។ ដូច្នេះ​ថ្ងៃនេះ​យើង​កំពុង​រៀបចំ​ពិធី​សម្ពោធ​សាខា​ថ្មី​និង​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហការ​ជា​យុទ្ធសាស្ត្រ​ជាមួយ​បណ្តា​ក្រុមហ៊ុន​ម៉ាក​រថយន្ត​ល្បីៗ​មកពី​ប្រទេស​ចិន​។

​យើង​បានរៀបចំ​គម្រោង​ល្អៗ​និង​កម្មវិធី​ប្រូ​ម៉ូ​សិន​ជាច្រើន​សម្រាប់​អតិថិជន​ក្នុងស្រុក​របស់​យើង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​នេះហើយ​រាប់ទាំង​កិច្ចសហប្រតិបត្តិការ​ដែល​យើង​នឹងធ្វើ​ការប្រកាស​នៅថ្ងៃនេះ​។​

គោលដៅ​របស់​យើង​គឺ​ពង្រីក​អាជីវកម្ម​របស់​យើង​តាមរយៈ​ការនាំ​ចូល​ម៉ាក​រថយន្ត​ល្បីៗ​នាពេល​អនាគត​ដើម្បី​ពង្រីក​វិស័យ​ឧស្សាហកម្ម​រថយន្ត​នៅក្នុង​ប្រទេស​កម្ពុជា​ព្រមទាំង​បើក​សាខា​ជាច្រើន​នៅ​ទូទាំង​ខេត្ត​ក្រុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​រៀបចំ​ផែនការ​បង្កើត​រោងចក្រ​ផលិត​រថយន្ត​នៅក្នុង​ខេត្តព្រៃវែង និង​បណ្តា​ខេត្ត​ផ្សេងទៀត​នៅពេល​អនាគត​។

​លោក​ពាង​ម៉ាន់​បានឱ្យដឹងថាៈ​ក្រុមហ៊ុន​WorldwideMotorsCompany​ទទួល​សិទ្ធិផ្តាច់មុខ​លើ​ការ​នាំចូល​ម៉ាក​រថយន្ត​ល្បីៗ ដូចជា GREAT WALL & HAVAL, HAWTAI A25, KENBO S7, BISU T3 & BISU T5, TRAUM SEEK 5, HUANGHAI, KAWEI, YEMA, CHERY, BAW ។

ក្រុមហ៊ុន Worldwide Motors Company(WMC)​ដែលជា​ក្រុមហ៊ុន​នាំចូល​និង​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត​ម៉ាក GREAT WALL & HAVAL, HAWTAI A25, KENBO S7, BISU T3 & BISU T5, TRAUM SEEK 5, HUANGHAI, KAWEI, YEMA, CHERY, BAW​។ ដែល​សុទ្ធសឹងតែ​ម៉ូ​ដែល​ថ្មី​សន្លាង​ដ៏​ពេញនិយម មាន​រាង​ស្រស់​សង្ហា បំពាក់​ដោយ​ម៉ាស៊ីន​កម្លាំង​ខ្លាំង កម្រិតស្តង់ដារ​អន្តរជាតិ និង​បច្ចេកវិទ្យា​ខ្ពស់ ផ្តល់​កម្លាំង​ខ្លាំង ស៊ីប្រេង​តិច គុណភាព​ខ្ពស់​។ ព្រមទាំង​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ តួ និង​សាក់​ស៊ី​រឹងមាំ ពោង​សុវត្ថិភាព ហ្វ្រាំង ABS និង EBD ដែល​អាច​ធានា​នូវ​សុវត្ថិភាព និង​ទំនុកចិត្ត​ក្នុងការ​បើកបរ​លើ​គ្រប់​ស្ថានភាព​ផ្លូវថ្នល់​៕S/

​ចំណងជើង​រូ​បថ​តៈ​ក្រុមហ៊ុន​WMC​សម្ពោធ​សាខា​ថ្មី​មួយទៀត​នៅ​ផ្លូវ​២០០៤​និង​បាន​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​ជាមួយ​បណ្តា​ក្រុមហ៊ុន​ម៉ាក​រថយន្ត​ល្បីៗ​ជាច្រើន​មកពី​ប្រទេស​ចិន​