​ក្រុមហ៊ុន​ចិន​៥០​មក​ឈ្វេងយល់​អំពី​សក្តានុពល​វិស័យ​សំណង់​និង​អចលនទ្រព្យ​នៅ​កម្ពុជា​

893
ចែករម្លែក
  • 34
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ ជា​ផ្នែក​មួយ​នៃ​ការផ្តួចផ្តើម​គំនិត​« ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​»​ក្រម​ហ៊ុន​ចិន​ចំនួន​៥០ ដែល​វិនិយោគ​ផ្នែក​សំណង់ និង​អចលនទ្រព្យ បានមក​ឈ្វេងយល់​ពី​សក្តានុពល​សេដ្ឋកិច្ចកម្ពុជា ជាពិសេស​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​។​

វិនិយោគិន​ចិន​ប្រមាណ​ជាង​១០០​នាក់​មកពី​ក្រុមហ៊ុន​ទាំង​៥០​បាន​ជួបជុំគ្នា​ក្នុង​វេទិកា​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​គ័ង​ទុង​លើ​វិស័យ​សំណង់​និង​ដីធ្លី​ឆ្នាំ​២០១៨​កាលពី​រសៀល​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៨​នៅ​សណ្ឋាគារ​ហ័​រង​សាន​រាជធានី​ភ្នំពេញ​ដើម្បី​ទទួល​ពត៌មាន​ពី​ឱកាស​និង​នីតិវិធី​នៃ​ការវិនិយោគ​ពី​ទីផ្សារ​និង​សក្តានុពល​ផ្នែក​សំណង់​នៅ​កម្ពុជា​។​

​លោក​ជ័​ង ស្យុ​ង​មីង អគ្គលេខាធិការ​នៃ​វេទិកា​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​គ័ង​ទុង​លើ​វិ​ស័ យ​សំណង់ នេះ​បាន​លើកឡើងថា​៖​បច្ចុប្បន្ន​ជនជាតិ​ចិន​ប្រមាណ​១​លាន​នាក់​បាននិងកំពុង​រស់​នៅ​និង​ប្រកប​អាជីវកម្ម​របស់ខ្លួន​នៅ​កម្ពុជា​។​ការដែល​ជនជាតិ​ចិន​មក​នៅ​កម្ពុ​ជាច្រើន​នេះ​អាច​បញ្ជាក់ថា​៖ ប្រទេស​ចិន​និង​កម្ពុជា​ទំនាក់ទំនង​ល្អ​និង​មាន​ភាព​ស្និទ​ស្នាល​ហើយ​កម្ពុជា​ជា​ប្រទេស​រួសរាយ​រាក់ទាក់​។​

សេដ្ឋកិច្ចកម្ពុជា​បាន​កើនឡើង​ប្រមាណ​៧​ភាគរយ​ជា​រៀងរាល់ឆ្នាំ​ជាប់​គ្នា​ដែល​តួលេខ​នេះដែរ​ធ្វើ​ឲ្យ​កម្ពុជា​បានជា​ប់​ចំណាក់​ថ្នាក់​ទី​៦​ដែល​វាយតម្លៃ​ដោយ​ធន​គា​ពិភពលោក​ថា​ជាការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ថ្មី​មួយ​លឿន​ហើយ​បើ​គិត​ជាមួយ​ប្រទេស​អាស៊ាន គឺមាន​ការអភិវឌ្ឍ​លឿន​។

លោក ជ័​ង ក៏បាន​ឱ្យដឹង​ផងដែរ​៖​បរិមាណ​នៃ​ការវិនិយោគ​ពី​ក្រុមហ៊ុន​ក្រៅ​ស្រុក​មាន​ទំ​ហ៊ំ​រហូត ដល់​២២.០០០​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​ក្រុមហ៊ុន​បានធ្វើការ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​រហូតដល់​៤៤​ភាគរយ​នៃ​ការវិនិយោគ​ទាំងអស់​ផងដែរ​។​តាម​តួលេខ​នេះ​បញ្ជាក់​ឱ្យឃើញថា​វិនិយោគិន​ចិន​បាន​វិនិយោគ​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​បាន​បន្ត​លើកឡើងថា​៖​អ្នកវិនិយោគទុន​ចិន​បានធ្វើការ​អភិវឌ្ឍ​លើ​វិស័យ​សំណង់​និង​អាជីវកម្ម​ផ្សេងៗ​ទៀត ដោយយោង​តាម​គោលនយោបាយ​«​ផ្លូវ​មួយ ខ្សែ​មួយ​» ផងដែរ​។​លោក​បាន​បញ្ជាក់ថា​៖ ចំពោះ​ទុនវិនិយោគ​របស់​សហគ្រាស​គ័ង​ទុង​ប្រទេស​ចិន​នៅ​កម្ពុជា មាន​ប្រមាណ​១​ម៉ឺន​លាន​ដុល្លារ​។ ដោយ​គោរព​តាម​«​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​»​សហគ្រិន​ចិន​នឹងធ្វើ​ការវិនិយោគ​លើ​វិស័យ​សំណង់​បន្ថែមទៀត​ដោយ​ផ្តោតលើ​សំណង់​ពណ៌​បៃតង គុណភាព​ខ្ពស់ ការ​ឌី​ហ្សា​ញ​ប្រណីត និង ការច្នៃប្រឌិត​ថ្មី​។​

​លោក​ហ៊ឺ​ចិន្តា​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​រៀបចំ​ដែនដី​នគ​រូ​នីយកម្ម​ថ្នាក់ជាតិ​និង​ជា​អគ្គនាយករង​នៃ​អគ្គនាយករង​ដ្ឋា​ន​លំ​ដ្ឋា​ន​បាន​ជម្រាបជូន​វិនិយោគិន​ចិន​ថា​៖​កម្ពុ​ជាមាន​សក្តានុពល​សម្រាប់​ការវិនិយោគ​និង​ទទួល​ស្វាគមន៍​អ្នកវិនិយោគទុន​ក្រៅប្រទេស​ជាពិសេស​វិនិយោគិន​មកពី​ចិន​។​

ប្រទេស​កម្ពុជា​កំពុង​ត្រូវការ​ការអភិវឌ្ឍ​ន៍ប​ន្ថែ​ម​ទៀត​លើ​វិស័យ​នានា និង​វិស័យ​សំណង់​អគារ អគារ​ស្នាក់នៅ​និង អគារ​ពាណិជ្ជកម្ម​។​នេះ​ជា​ឱកាសល្អ​សម្រាប់​ក្រុមហ៊ុន​សំណង់​និង​អចលនទ្រព្យ​ចិន​ចូលមក​វិនិយោគ​ថែមទៀត​។​លោក​ក៏បាន​អំពាវនាវ​ដល់​អ្នកវិនិយោគ​ទុន​មកពី​ខេត្ត​គ័​រង​ទុង​ប្រទេស​ចិន​អញ្ជើញ​មក​បណ្តាក់ទុន​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ លើ​វិស័យ​សំណង់​ដែល​កំពុង​កើនឡើង​នេះ​។​

យោងតាម​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បានឱ្យដឹងថា​ក្នុង​រយៈពេល ០៦​ខែ ឆ្នាំ​២០១៨ ទាំង​សមត្ថកិច្ច​ក្រសួង និង​រាជធានី ខេត្ត បានផ្ដល់​លិខិតអនុញ្ញាត​សាងសង់​បាន​ចំនួន ១.៦៤៣ គម្រោង មាន​ផ្ទៃក្រឡា​សំណង់​សុ​រប ៥.៣៥២.៤២២​ម៉ែត្រការ៉េ មានតម្លៃ​ប៉ាន់ស្មាន ២.១៥៣ .២១១.១១៨ ដុល្លារ​សហរដ្ឋអាមេរិក​។

ទុនវិនិយោគ​របស់​វិស័យ​ឯកជន​មកពី​បរទេស​គឺមាន​ចំនួន​៨​ប្រទេស​មាន​ចំនួន​២១​គម្រោង​មាន​ផ្ទៃក្រឡា​សំណង់​សរុប​៩២៨.២៦៧​ម៉ែត្រការ៉េ​មានតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​៣៩៤.៣៣២.៣០០ ដុល្លារ​និង បានផ្ដល់​ការងារ​ដល់​អ្នកជំនាញ​កម្មករ​ប្រមាណ​១៨​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​។​ដែល​ធ្វើការ​តាម​ការដ្ឋាន​សំណង់​ទូទាំងប្រទេស ព្រមទាំង​ទទួលបាន​ប្រាក់​ឈ្នួល​ពី ៤០០​ដុល្លារ ទៅ ២.៥០០​ដុល្លារ​ក្នុង​មួយខែ​។​

​គួររំលឹកថា​កាលពី​ឆ្នាំ​២០១៧​វិស័យ​សំណង់​បាន​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២៥​ម៉ឺន​នាក់​ទៅ​២៦​ម៉ឺន​នាក់​ក្នុង​១​ថ្ងៃ​នៅ​ទូទាំងប្រទេស​។​ដោយឡែក​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​កម្មករ​ប្រមាណ​១២​ម៉ឺន​នាក់​ទៅ​១៣​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​។​

ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​នៅក្នុង​ឆ្នាំ​២០១៧​បាន​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ​សរុប​ចំនួន​ជាង​៣៧១​ពាន់​លាន​រៀល​ដែល​ស្មើនឹង​ប្រមាណ​ជាង​៩២​លាន​ដុល្លារ​អាមេរិក​ដោយ​គិត​ទាំង​ចំណូល​ពី​ការផ្ទេរ​អចលនទ្រព្យ​។​ក្នុងនោះ​ចំណូល​ពី​សេវា​សំណង់​មាន​ចំនួន​៤.០២៥.៥០៥.៩៨០​រៀល​៕S/

​ចំណងជើង​រូបថត​៖​ក្រុមហ៊ុន​ចិន​៥០ មកពី​ខេត្ត​គ័​រង​ទុង មក​ឈ្វេងយល់​អំពី​សក្តានុពល​វិស័យ​សំណង់​និង​អចលនទ្រព្យ​នៅ​កម្ពុជា​(​រូបៈ​សុផល​)