​ក្រុមហ៊ុន​ចំរើន​សម្បត្តិ​ឧបត្ថម្ភ​ធុង​ទឹក​ចំណុះ​១​ម៉ឺន​លីត្រ​ចំនួន​២​ដល់​រដ្ឋបាល​ខណ្ឌ​កំបូល​

998
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​អាកាសធាតុ​អំឡុងពេល​រដូវប្រាំង​នេះ ក្តៅ​ខុស​ប្រក្រតី​ធ្វើ​ឲ្យ អណ្ដូង​ស្រះ បឹង រីងស្ងួត​សូម្បី​ប្រព័ន្ធ​ទឹកស្អាត ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់ ទើប​នៅ​ព្រឹក​ថ្ងៃទី​៥​ខែមេសា ឆ្នាំ​២០១៩ លោក ឃឹម ស៊ុន​សូ​ដា​អភិបាលខណ្ឌ​កំបូល​លោក​អភិបាលរង​និង​មន្ត្រីសង្កាត់​ខណ្ឌ​ច្រើន​រូប​។​

​បាន​យក​រថយន្ត​ស៊ីទែន​ដឹក​ទឹកស្អាត​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ដឹក​ទឹកស្អាត​មក​ចែកជូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​តាសេក សង្កាត់​កំបូល ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំបូល ។​ក្នុងនោះ​លោក ឃិត ឈឿន អគ្គ​នាយក្រុម​ហ៊ុន​ចំរើន​សម្បត្តិ​ខន​ស្ត្រា​ក់ សិន ខូ អិ​ល​ធី​ឌី បាន​ឧបត្ថម្ភ​ធុង​ទឹកស្អាត​ចំណុះ​១​ម៉ឺន​លីត្រ​ចំនួន​២​ដល់​រដ្ឋបាល​ខណ្ឌ​កំបូល​តាម​ការមើលឃើញ​ជាក់ស្ដែង ដើម្បី​សម្រួល​ដល់​ការប្រើប្រាស់​ទឹក​ប្រចាំថ្ងៃ ។​

​តាម​លោក​ឃឹម​ស៊ុន​សូ​ដា​អភិបាលខណ្ឌ​បាន​ឲ្យ​ដឹងថា​កក្តា​ធម្មជាតិ​អាកាសធាតុ​នាពេល​រដូវប្រាំង​ឆ្នាំនេះ​ខុសប្លែក កំដៅ​ក្តៅ ស្រះ អណ្ដូង បឹង រីងស្ងួត​បង្ក​ផល ប៉ះពាល់ កង្វះ​ទឹកស្អាត​ប្រើប្រាស់​ប្រចាំថ្ងៃ ទាំងនេះ​ជា​ផ្នែក​ខ្លះ​។ ដោយ​មើលឃើញ​រាល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​ចំពោះមុខ​ដោយ​កក្តា​ធម្មជាតិ ក្តៅ​ហួតហែង​ហើយ​ត្រូវបាន​បញ្ជារ​ឲ្យ​អាជ្ញាធរ​តាម​មូលដ្ឋាន​ដឹក​ទឹក​យកមក​ចែកជូន​ដើម្បី​កាត់បន្ថយ​ភាព​កង្វះ​ទឹកស្អាត​បាន​មួយគ្រា​។​

​លោក​ឃិត​ឈឿន​បាន​ប្រាប់​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ចំរើន​សម្បត្តិ​ខន​ស្ត្រា​ក់សិន​ខូ​អិ​ល​ធី​ឌី​អចលនទ្រព្យ​មាន​ទីតាំង​ខុន​ដូរ​សំណង់​បុរី​វីឡា​ចំការ​រី​ស៊​ត​ដី​ពុះ​ឡូ​តិ៍​គំរោង​ថ្មី​ដែល​ទើប​ចាប់ផ្ដើម​ដាក់លក់​ជា​ផ្លូវការ​នេះ មាន​ប្លង់រឹង ផ្លូវ​បេតុង ទឹក​ភ្លើង​មាន​រួចស្រេច ។​

អាចទាក់ទង​នៅ​ការិយាល័យ​លក់ នៅលើ​ផ្សារ ខេ​ស៊ី មាន​ទីតាំង​ចេញពី​ផ្លូវ​សហព័ន្ធ​រុស្សី​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​(​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​)​បត់​ចូល​តាម​ខ្លោងទ្វារវត្ត​តាំងក្រសាំង​ខាងជើង​ប្រហែល​១.២០០​ម៉ែត្រ​តាមផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕S/​