​ក្រុមហ៊ុន​ឆ្នោត​សេដ្ឋី​បើក​ពិធី​សម្ភោ​ធ​ជា​ផ្លូវការ​ផលិតផល​ថ្មី​ឈ្មោះថា​”​សេដ្ឋី​ប៊​ល​”៦/៣៥

527
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ក្រុមហ៊ុន​ឆ្នោត​សេដ្ឋី​បាន​បើក​សម្ភោ​ធ​ជា​ផ្លូវការ​អំពី​ផលិតផល​ថ្មី​ដែលមាន​ឈ្មោះថា​”​សេដ្ឋី​ប៊​ល​”៦/៣៥ នៅ​សណ្ឋាគារ MekongViewTower​នា​ថ្ងៃ​ព្រហស្បតិ៍​៥​រោច​ខែ​ពិសាខ​ឆ្នាំកុរ​ឯកស័ក ត្រូវ​និង​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៩​។​

​ការ​សម្ភោ​ធ​ផលិតផល​ថ្មី​នេះ​ក្នុង​គោលបំណង​ដាក់ឱ្យ​ដំណើការ​នូវ​ផលិតផល​ដែលមាន​លក្ខណៈ​ស្តង់ដារ​តែមួយគត់​ក្នុងប្រទេស​កម្ពុជា​និង​ធ្វើអោយ​សម្រេចបាន​នូវ​ក្តី​ស្រ​ម៉ៃ​របស់​អតិថិជន​និង​ចូលរួមចំណែក​ការអភិវឌ្ឍន៍​ប្រទេសជាតិ​លើក​កំពស់​ជីវភាព​ប្រជាពលរដ្ឋ​។

​”​សេដ្ឋី​ប៊​ល​”​ជា​ប្រភេទ​ឡូតូ​៦/៣៥​មាន​ប្រាក់រង្វាន់​ធំ​ចាប់ពី​២០​ម៉ឺន​ដុល្លារ​ឡើងទៅ ដែល​ធ្វើការ​ផ្សងសំណាង​រហូត​រកឃើញ អតិថិជន​ដែលមាន​សំណាង​។ វា​ជា​ប្រភេទ​ឡូតូ​មួយ​ដែល​ផ្តល់​ភាព​យុ​ត្តិ​ធ​ម​បំផុត​និង​ងាយស្រួល​លេង​អតិថិជន​គ្រាន់តែ​ជ្រើសរើស​លេខ​ផ្សេងៗ​គ្នា​ឱ្យបាន​៦​ខ្ទង់​ក្នុងចំណោម​លេខ​ទាំង​៣៥​ពី​លេខ​១​ដល់​៣៥​។​

អតិថិជន​អាច​ស្វែងរក​ទិញ​សេដ្ឋី​ប៊​ល​នៅតាម​បណ្តាល​ភ្នាក់ងារ​លក់រ​បស់ឆ្នោត​សេដ្ឋី​ទាំងអស់​ទូទាំង​២៥​ខេត្ត​ក្រុង ដើម្បី​ធ្វើការ​ផ្សងសំណាង ក្នុង​មួយ​ខ្សែ​មានតម្លៃ​ត្រឹមតែ​២.០០០​រៀល​តែប៉ុណ្ណោះ​។

អតិថិជន​អាច​ផ្ទៀងផ្ទាត់​សន្លឹកឆ្នោត​ដែល​បាន​ទិញ ដើម្បី​ផ្ទៀង​យក​រង្វាន់​ធំ​រហូត​ទៅដល់ ២០០.០០០ ដុល្លារ​សហរដ្ឋអាមេរិក​ហើយ​ទឹកប្រាក់​នេះ​និង​កើនឡើង​បន្តបន្ទាប់​ប្រសិនបើ​មិនទាន់មាន​អតិថិជន​ឈ្នះ​។

ក្រុមហ៊ុន​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល​នូវ​លទ្ធផល​តាមរយៈ Sethei Facebook Page, Sethei Website,TV Facebook, និង​Radio នៅវេលា​ម៉ោង​៧​និង​០០​នាទី​យប់ រៀងរាលថ្ងៃ​ច័ន្ទ ពុធ និង​សុក្រ​៕S/​