​ក្រុមហ៊ុន​ទ្រី​ភាព​រៀបចំ​ពិធី​ជួបជុំ​កម្មករ​ជិត​១.០០០​នាក់​ចូលរួម​ហូប​អំបុក​

209
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ក្រុមហ៊ុន​ទ្រី​ភាព​ស្ថិតនៅ​ចម្ការកៅស៊ូ​បឹង​ទន្លេ​ម្រេច​ក្នុងភូមិ​អូរ​ពោធិ​ឃុំរ​ម្មណី​យ៍​ស្រុក​រវៀង​ខេត្តព្រះវិហារ​កាលពី​ល្ងាច​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​បានរៀបចំ​ពិធី​ជួបជុំ​កម្មករ​ជិត​១.០០០​នាក់​ចូលរួម​ហូប​អំបុក​ការពារជាតិ​សាសនា​ព្រះមហាក្សត្រ​។​

​ពិធី​ពិសា​អំបុក​នេះ​ក្រោម​វត្តមាន​លោក​ហេង​សំណាង​នាយក​គ្រប់គ្រង​ក្រុម​ចំការកៅស៊ូ​ក្រុមហ៊ុន​ទ្រី​ភាព​បឹង​ទន្លេ​ម្រេច​តំណាង​លោក​ឧកញ៉ា​ទ្រី​ភាព​អគ្គនាយក​ក្រុមហ៊ុន​ទ្រី​ភាព​អ៊ី​ម​ផត​អិ​ច​ផត​។​បានរៀបចំ​និង​ដឹកនាំ​កម្មករ​កម្មការិនី​និង​ប្រជាពលរដ្ឋ​ជិត​១.០០០​នាក់​ចូលរួម​ហូប​អំបុក​និង​អារ​ហារ​សាមគ្គី​ព្រមទាំង​រាំលេង​កម្សាន្ត​យ៉ាង​សប្បាយរីករាយ​។​

​នៅក្នុង​ឱកាស​នោះ​លោក​ហេង​សំណាង​បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក​ឧកញ៉ា​បណ្ឌិត​ទ្រី​ភាព​ដែលជា​និច្ច​ជា​កាល​តែង​គិតគូរ​ជានិច្ច​អំពី​សុខទុក្ខ​និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​កម្មករ​យើង​។​លោក​បានឱ្យដឹងថា ការរៀបចំ​ពិធី​អកអំបុក​ថ្ងៃនេះ គឺ​ដើម្បី​អបអរសាទរ ដល់​បុណ្យ​ឯករាជ្យ​ជាតិ ក៏ដូចជា បង្ហាញ​អំពី​ការ​សាមគ្គី​របស់​ប្រជាពលរដ្ឋ ក្នុងការ​ទទួលទាន​អំបុក​ដើម្បី ការពារ​សន្តិភាព ការពារជាតិ​សាសនា​ព្រះមហាក្សត្រ​។​

​លោក​ហេង​សំណាង​បាន​បញ្ជាក់ថា​ការទទួល​ទាន​អំបុក​នេះ​ក៏​ជាការ​ឆ្លើយតប​ចំពោះ​ក្រុម​ក្បត់ជាតិ​ដែល​ចង់​បំផ្លិចបំផ្លាញ​ដល់​សន្តិភាព​ដោយ​បង្ហាញថា​ប្រជាពលរដ្ឋ​ស្រលាញ់​សន្តិ​ភាពមិន​ចាញ់​ឧបាយកល​ជន​ក្បត់ជាតិ​ឡើយ​។​ជាមួយគ្នានេះ​តំណាងឱ្យ​លោក​ឧកញ៉ា​ទ្រី​ភាព​ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១០​លាន​រៀល​ដល់​បុគ្គលិក​កម្មរ​ដែល​បាន​ចូលរួម​និង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​រួមគ្នា​ថែរក្សា​សន្តិភាព​និង​ការអភិវឌ្ឍ​ដែល​កម្ពុជា​ទទួលបាន​នាពេលនេះ​។​លោក​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ចូលរួម​ជាមួយ​ក្រុម​ណាមួយ ដែល​បង្ក​អសន្តិសុខ បំផ្លិចបំផ្លាញ​សន្តិភាព ដែល​កំពុងមាន​ផងដែរ​។​

​សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ដាក់ចេញ​នូវ​ចលនា​ទទួលទាន​អំបុក​ការពារជាតិ​សាសនា ព្រះមហាក្សត្រ​នៅ​ទូទាំងប្រទេស​ដើម្បី​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់លោក​សមរស​ង្ស៉ី​ឲ្យ​ប្រជាពលរដ្ឋ​បះបោ​ផ្តួលរំលំ​រាជរដ្ឋាភិបាល នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩៕S/​