​ក្រុមហ៊ុន​នភាល័យ​ធ្វើ​ពិធី​ក្រុង​ពាលី​សម្រាប់​ការប្រគំ​តន្ត្រី​«​សង្ឃឹម​ថ្ងៃមួយ​»​ដើម្បី​លើកស្ទួយ​សិល្បៈ​វប្បធម៌​ខ្មែរ

357
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន​នភាល័យ ធ្វើ ពិធី​សំពះ​គ្រូរបាំ គ្រូ​ល្ខោន និង​ពិធី​ក្រុង​ពាលី សម្រាប់ ការ ចាប់ ផ្តើម នៃ ការ រៀប ចំ កម្ម វិធី​សម្តែង សិល្បៈ និង ចម្រៀង «​សង្ឃឹម ថ្ងៃ មួយ »​ក្នុងន័យ​លើក កម្ពស់​និង​លើកស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ​កាលពី​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០១៩​ក្នុង​បុរី​ជីបម៉ុង​លែ​ន​។​ជាមួយនឹង​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ព្រឿង​ឈៀង​ទីប្រឹក្សា​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង សិល្បករ ខ្មែរ ទាំង ជំនាន់ មុន និង ជំនាន់ ក្រោយ ។

​កម្ម វិធី ក្រុង ពាលី សម្រាប់ កម្ម វិធី​សម្តែង សិល្បៈ និង ចម្រៀង «​សង្ឃឹម ថ្ងៃ មួយ » នេះ នឹង ប្រារព្ធ ធ្វើ ឡើង ពីរ លើក ដោយ លើក ទីមួយ គឺ ការ ប្រារព្ធ ពិធី ក្រុង ពាលី​នៅ ថ្ងៃនេះ ក្នុង បុរី​ជីប ម៉ុង​លែ​ន គេហដ្ឋាន របស់ ប្រធាន ក្រុម ហ៊ុន នភាល័យ ផ្ទាល់ និង លើក ទី​ពីរ នៅ ថ្ងៃទី​១៨​ខែ កក្កដា ឆ្នាំ​២០១៩ នៅ សាល​មហោស្រព ចតុមុខ ។​

​លោក សែ​ជូ សេរី វ​ឌ្ឍ​នា ប្រធាន ក្រុម ហ៊ុន នភាល័យ បាន ឲ្យ ដឹង ថា ៖ ទាំង ការ ប្រារព្ធ កម្មវិធី ក្រុង​ពាលី​ធំៗ​ទាំង ពីរ លើក និង កម្ម វិធី​សម្តែង សិល្បៈ និង ចម្រៀង «​សង្ឃឹម ថ្ងៃ មួយ » គឺជា ការ ចូល រួម ចំណែក ក្នុង សង្គម ក្នុង ការ អភិរក្ស​និង អភិវឌ្ឍ​វិស័យ សិល្បៈ វប្បធម៌​ជាតិខ្មែរ​ឱ្យមាន ជីវិត រស់ រវើក តាម រយៈ ការ ផ្តល់ ឱកាស ដល់ សិល្បករ សិល្បការិនី ដែល ជា មរតក​មនុស្ស រស់ ក៏ ដូចជា សិល្បករ វ័យ ក្មេង​ឱ្យបាន ចូល រួម កាន់ តែ សកម្ម ថែម ទៀត ។

​លោក បានឱ្យដឹងថា ៖ «​ដោយ មាន ការ គាំទ្រ​ពី រាជ រដ្ឋាភិបាល ជាពិសេស​ក្រសួង វប្បធម៌ និង វិចិត្រ សិល្បៈ​ដែល បាន អនុញ្ញាត​និង លើទឹក ចិត្ត​ចំពោះ ការ រៀបចំ​កម្មវិធី ទាំង នេះ ឡើង ពួក យើង ជឿជាក់ ថា កម្ម វិធី សម្តែង សិល្បៈ និង ចម្រៀង​ជា សាធារណៈ នៅ ថ្ងៃទី​២៧​ខែ សីហា ឆ្នាំ ២០១៩​ខាង មុខ នេះ។

ជួយ​ថែរក្សា អត្តសញ្ញាណ វប្បធម៌​ជាតិ​ឱ្យបាន គង់ វង្ស និង រក្សា​មរតក ទាំង នោះ ទៅ អ្នក ជំនាន់ ក្រោយ ជាពិសេស អាច ផ្សព្វ ផ្សាយ អប់ រំ សិល្បៈ វប្បធម៌​ខ្មែរ ឲ្យ កាន់ តែ ទូលំទូលាយ ដល់ សាធារណជន​» ។

​កម្ម វិធី សម្តែង សិល្បៈ និង ចម្រៀង ជា សាធារណៈ «​សង្ឃឹម ថ្ងៃ មួយ » នាពេល ខាង មុខ នេះ នឹង មាន ការ ចូល រួម យ៉ាង ផុស ផុល ពី សំណាក់ សិល្បករ សិល្បការិនី ទាំង ជំនាន់ មុន​និង ជំនាន់ ក្រោយ ដោយ​ធ្វើ ការ សម្តែង សិល្បៈ ជា ច្រើន មុខ​ដូចជា​ចម្រៀង​មរតក​ជំនាន់​ដើម​របាំ​ប្រពៃណីជាតិ ល្ខោន ខោល​និង អា​យ៉ៃ ជា ដើម ។​

​គួរ បញ្ជាក់ ដែរ ថា ក្រុម ហ៊ុន​នភាល័យ​គឺជា ក្រុម ហ៊ុន មួយ​ក្នុង ចំណោម ក្រុម ហ៊ុន ទាំង បី រួម មាន ក្រុម ហ៊ុន ឡាក់​វ៉ា​ឌី​ហ្សា​ញ​ព្រី​ន​ធី​ង​អេ​ន​អេ​ត​វើ ថា​យ​ស៊ី​ង និង ក្រុម ហ៊ុន ពល​វ​: អ៊ី​ម​ផត អ៊ិ​ច​ផត ខូ​អិ​ល​ធី​ឌី​។​ត្រូវ បាន បង្កើត ឡើង ដោយ យុវជន ខ្មែរ បី រូប រួម មាន លោក សែ​ជូ សេរី​វ​ឌ្ឍ​នា លោក ជីវ៉ា និង លោក ហេង ច័ន្ទ​ណា​រ៉េត ដើម្បី ធ្វើ ការ សិក្សា និង បង្ហាញ ពី រថយន្ត គ្រប់ ប្រភេទ តាម រយៈ​វីដេអូ ដែល បង្ហោះ លើ បណ្តាញ សង្គម ហ្វេ​ស ប៊ុ​ក​៕S/​