​ក្រុមហ៊ុន​និង​អ្នក​ដែល​ប្រកប​អាជីវកម្ម​ធុរកិច្ច​ទីផ្សារ​បណ្តាញ​ត្រូវគោរព​គោលការណ៍​ច្បាប់​

467
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ដើម្បី​ចៀស​ផុតពី​ការបង្ក​គ្រោះថ្នាក់​ដល់​អ្នកប្រើប្រាស់​ក៏ដូចជា​ពង្រឹង​ផ្នែក​ផ្លូវច្បាប់​នៅ​ប្រទេស​កម្ពុជា​។​គ្រប់​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​គ្រប់ផ្នែក​គ្រប់​វិស័យ​និង​អ្នក​ដែល​ប្រកប​អាជីវកម្ម​ធុរកិច្ច​ទីផ្សារ​បណ្តាញ​ទាំងអស់​ត្រូវគោរព​គោលការណ៍​ច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នេះ​ជាការ​លើកឡើង​របស់ លោក សមូហ​ក បណ្ឌិត ឡី សុភាព ប្រធាន​សហព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​ធុរកិច្ច​ទីផ្សារ​បណ្ដាញ​កម្ពុជា​ក្នុង​សន្និបាត​អន្តរជាតិ​ជូ​លាន​ពិភពលោក (Zhulian GlobalInternationalConvention)​នៅ​មជ្ឈមណ្ឌល​ឌឹ​ព្រី​មៀរ​សែន​សុខ​កាលពី​ថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០២០​កន្លងមក​។​

បញ្ជាក់​ក្នុង​ពិធី​នេះ​លោក​សមូហ​ក​បណ្ឌិត​ឡី​សុភាព​បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​មាន​មុខរបរ​អាជីវក​ម្ម​ឱ្យបាន​គ្រប់គ្នា​ទោះបី​ខ្នាតតូច​ឬ​មធ្យម​ក៏ដោយ​។​ដើម្បី​ស្របតាម​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​ធនធានមនុស្ស​និង​គោលនយោបាយ​លើកទឹកចិត្ត​ឱ្យមាន​ការបើក​អាជីវកម្ម​ខ្នាតតូច​និង​មធ្យម​របស់​រាជរដ្ឋាភិបាល ស្រ​តាម​ទស្សនទាន «​មនុស្ស​ម្នាក់ អាជីវកម្ម​មួយ​» និង «​អាជីវកម្ម​មួយ​ស្ដង់ដា​មួយ​»​។​

​ព្រម​ជាមួយគ្នានេះ​លោក​បាន​ប្រសាសន៍ថា​”​គ្រប់​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​គ្រប់ផ្នែក​គ្រប់​វិស័យ ទាំង​ខ្នាតតូច​និង​មធ្យម​គឺ​ត្រូវគោរព​ច្បាប់​នៃ​ប្រទេស​កម្ពុជា​ឱ្យបាន​ត្រឹមត្រូវ​មិនត្រូវ​លួច​បន្លំ​អតិថិជន​អ្នកប្រើប្រាស់​ឡើយ​។​ព្រម​ជាមួយគ្នានេះ​អ្នក​ប្រកប​អាជីវកម្ម​ធុរកិច្ច​ទីផ្សារ​បណ្តាញ​ទាំងអស់​ត្រូវតែ​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​មានចំណេះដឹង​ច្បាស់លាស់​ក្នុង​មុខរបរ​និង​ពិសេស​មិនត្រូវ​ចាញ់បោក​គេ​ផងដែរ​”​។​

​ព្រម​ជាមួយគ្នានេះ​លោក​បណ្ឌិត​ឡី​សុភាព​បានបង្ហាញ​នូវ​ការគាំទ្រ​នូវ​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​ដែល​បានធ្វើឱ្យ​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព​ស្ថិរភាព​នយោបាយ​។​ការអភិវឌ្ឍ​ដោយបាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​យុវជន​ជំនាន់​ក្រោយ​មានឱកាស​បាន​កសាង​ជីវភាព​មានឱកាស​សិក្សា​រៀនសូត្រ​ប្រកបការងារ​ពិសេស​មានឱកាស​ក្លាយខ្លួនជា​អ្នក​ទីផ្សារ​បណ្ដាញ​យ៉ាង​វៃឆ្លាត​សម្រាប់​ជាស​រស​ទ្រូង​ចូលរួម​ទ្រទ្រង់​ប្រទេសជាតិ​បន្ត​។​

​លោក​ជា​ប៊ុន​ថុល​អនុប្រធាននាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បានបញ្ជាក់​ក្នុង​ពិធី​នេះ​ដោយ​បានធ្វើ​ការណែនាំ​ផ្លូវច្បាប់​ដល់​ក្រុមហ៊ុន​និង​អ្នក​ប្រកប​អាជីវកម្ម​ធុរកិច្ច​ទីផ្សារ​បណ្តាញ​ទាំងអស់​ត្រូវគោរព​ច្បាប់​និង​ចៀសវាង​បង្កបញ្ហា​ដែលនាំឱ្យ​មានទោស​ពៃរ៍​ដោយ​ប្រការ​ណាមួយ​។​

គួរ​បញ្ជាក់ថា​ក្នុង​ពិធី​នេះ​មានការ​ចូលរួម​ក្រុម​ធុរកិច្ច​ទីផ្សារ​បណ្ដាញ​តាម​ផ្នែក​តាម​វិស័យ​ប្រមាណ​ជាង ៣៥.០០០​នាក់​និង​មានការ​ចូលរួម​ពី​សំណាក់​អ្នកជំនាញ​ទីផ្សារ​បណ្តាញ មន្ត្រី​ក្រសួងមហាផ្ទៃ​និង លោក​បណ្ឌិត​PIYAVAT CHULACHAKWONGSA អគ្គនាយក​ក្រុមហ៊ុន Zhulian Thailand Co.,ltd មកពី​ប្រទេស​ថៃ​ទៀតផង​៕S/

​លោក សមូហ​ក បណ្ឌិត ឡី ក្នុង​សន្និបាត​អន្តរជាតិ​ជូ​លាន​ពិភពលោក នៅ​មជ្ឈមណ្ឌល ឌឹ ព្រី​មៀរ សែន​សុខ កាលពី​ថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០២០​