​ក្រុមហ៊ុន​មួយ​របស់​ជប៉ុន ជួយ​ដល់​សហព័ន្ធ កីឡាបាល់ទាត់​កម្ពុជា​

1782
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ក្រុមហ៊ុន Minebea (Cambodia) Co., Ltd. របស់​ជប៉ុន បាន​ចូលខ្លួន​មកជួយ​ឧបត្ថម្ភ ដល់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា រយៈពេល ២ ឆ្នាំ គឺ​ឆ្នាំ​២០១៩ និង ២០២០ ។​

​កាលពី​ថ្ងៃទី​៤ មិថុនា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​ក្រុមហ៊ុន Minebea (Cambodia) Co. , Ltd. របស់​ជប៉ុន ក្នុងនាម​ជា​ដៃគូ សហការ​ឧបត្ថម្ភ សម្រាប់​ឆ្នាំ​២០១៩-២០២០ ដោយ​ក្នុង​រយៈពេល ២ ឆ្នាំនេះ ។​

លោក Keisuke Honda ទទួល​ឯកសណ្ឋាន ពី​ក្រុមហ៊ុន​ជប៉ុន​

​ក្រុមហ៊ុន​នេះ នឹង​ជួយ​ដល់ ក្រុមការងារ​គ្រូបង្វឹក និង​ក្រុម​កីឡាករ ជម្រើសជាតិ​កម្ពុជា រួម​នឹង​ការប្រើប្រាស់​ឯកសណ្ឋាន​ផ្លូវការ ដែលមាន​ស្លាក​សញ្ញា​ក្រុមហ៊ុន Mineabea Mitsumi រួមទាំង​ការដាក់​តាំង ស្លាក​ក្រុមហ៊ុន នៅ​ពហុ​កីឡដ្ឋាន ដោយ​គិត​ចាប់ពី​ជំនួប រវាង​កម្ពុជា និង​ប៉ា​គី​ស្ថាន ក្នុងការ​ប្រកួត​ជម្រុះ World Cup ជុំ​បឋម នា​ថ្ងៃទី​៦ ខែមិថុនា ខាងមុខនេះ តទៅ​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន Minebea (Cambodia) Co. , Ltd. មាន​ទីតាំង ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ របស់​ក្រុម Mineabea Mitsumi របស់​ជប៉ុន ដែល​ផលិត​គ្រឿងបន្លាស់ អេឡិចត្រូនិក​នានា ជាពិសេស​ក្រុមហ៊ុន​នេះ ក៏​ជា​ដៃគូ​នៃ​គម្រោង «​ទីក្រុង​ឆ្លាត​» នៅ​រាជធានី​ភ្នំពេញ និង​សៀមរាប ផងដែរ​៕v