​ក្រុមហ៊ុន​ម៉ៅការ​គម្រោង​របស់​រដ្ឋ​ត្រូវតែមាន​គុណភាព​ដើម្បីឱ្យ​សមិទ្ធផល​ប្រើប្រាស់​យូរអង្វែង​

168
ចែករម្លែក
  • 22
    Shares

ដោយ​បូកគោ​/​កំ​ពតៈ​គ្រប់​ក្រុមហ៊ុន​ស្របច្បាប់​សម្រាប់​ដេញថ្លៃ​ម៉ៅការ​សាងសង់​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋ​ចាំបាច់​ត្រូវតែមាន​ឧបករណ៍​គ្រប់គ្រាន់​និង​ប្រកបដោយ​គុណភាព​ដើម្បីឱ្យ​សមិទ្ធផល​ដែល​ស្ថាបនា​រួចរាល់​ប្រើប្រាស់​យូរអង្វែង​។​

​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការវាយតម្លៃ​ក្រុមហ៊ុន​ឬ​អ្នកទទួលការ​របស់​គ​ណៈ​កម្ម​ការ​បុ​រេ​លក្ខណៈសម្បត្តិ​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ​២០១៩​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍ថា​គ្រប់​ក្រុមហ៊ុន​ស្របច្បាប់​សម្រាប់​ម៉ៅការ​សាងសង់​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋ​ចាំបាច់​ត្រូវតែមាន​ឧបករណ៍​គ្រប់គ្រាន់​។​
​ក្នុងនោះ​ប្រកបដោយ​គុណភាព​ដើម្បីឱ្យ​សមិទ្ធផល​ដែល​ស្ថាបនា​រួចរាល់​ប្រើប្រាស់​បានយូរ​អង្វែង​។កន្លងមក​ក្រោយពី​ម៉ៅការ​បាន​ក្រុមហ៊ុន​ខ្លះ​ធ្វើ​របៀប​ខ្ជីខ្ជា​ខ្វះមុខខ្វះក្រោយ​ហើយ​ក្រុមកម្មករ​ទៀតសោត​ក៏​ធ្វើឱ្យ​រួច​តែ​ពី​ដៃ​ដោយ​ពុំ​គិត​អំពី​សម្ភារៈ​ឬ​ល្បាយ​ស៊ីម៉ង​តិ៍​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ឡើយ​។ ​ជាក់ស្តែង​ដូចជា​ការស្ថាបនា​ផ្លូវ​កន្លែង​ខ្លះ​មិនទាន់​ទាំង​បានធ្វើ​ពិធី​ប្រគល់​ទទួល​ផង​ផ្លូវ​ខូច​ទៅវិញ​បណ្តាលឱ្យ​ពិបាកធ្វើ​ដំណើរ​និង​រង​ការរិះគន់​ពី​ប្រជាជន​ទូទៅ​។​

​លោក​អភិបាលខេត្ត​បានបញ្ជាក់​ទៀតថា​នៅ​ឆ្នាំ​២០១៩​នេះ ថវិកា​សម្រាប់​ឃុំ​សង្កាត់​កើនឡើង​ទ្វេដង មានន័យថា​កើន​លើស​បណ្តា​ឆ្នាំមុនៗ​។​ដូច្នេះ​គណៈកម្មការ​ត្រូវ​តាមដាន​មើលថា​នៅ​គ្រប់​ឃុំ​សង្កាត់​ទាំង​៩៣​ទូទាំង​ខេត្ត​តើ​នៅ​កន្លែង​ណាខ្លះ​ដែល​អាជ្ញាធរ​មូលដ្ឋាន​បាន​គិតគូរ​អភិវឌ្ឍ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​។​ក្នុងន័យនេះ​រដ្ឋបាលខេត្ត​មានបំណង​ឱ្យ​គ្រប់​ឃុំ​សង្កាត់​ចាប់​ផ្តើមធ្វើ​ផ្លូវ​ជា​ប្រភេទ​បេតុង​ទោះបី​មួយឆ្នាំ​បាន​ប្រវែង​ប៉ុនណា​ក៏ដោយ​។ ឆ្នាំនេះ​បាន​តិច ឆ្នាំក្រោយ​ធ្វើ​បន្ត​។

​លោក​ជាវ​តា​យ​បាន​មានប្រសាសន៍​បន្តថា​ពេលខ្លះ​មាន​លុយ​ហើយ​ការធ្វើ​យឺត​បង្ក​ឱ្យ​ការប្រើប្រាស់​ពុំមាន​ប្រសិទ្ធភាព​។​ឧទាហរណ៍​ក្នុង​ឆ្នាំ​២០១៩​ត្រូវ​ការធ្វើ​ក្នុង​ខែមករា​និង​ខែធ្នូ​។​ប៉ុន្តែ​ពេលធ្វើ​មិនមែន​ចាប់ផ្តើម​ខែមករា​ឬ​ខែកុម្ភៈ​ឯណា​គឺ​នៅ​ខែធ្នូ​ទើប​ដល់​ដំណាច់ឆ្នាំ​ធ្វើ​មិន​ហើយ​។​ដូច្នេះ​ត្រូវ​គិតគូរ​ពី​ការប្រើ​ពេលវេលា​ឱ្យបាន​ច្បាស់លាស់ កុំឱ្យ​ដូច​ពា្យ​គេ​តែង​រិះគន់ថា ធ្វើ​ផ្លូវ​ខែវស្សា នាំ គ្នា​ដាំ​ផ្កា​ខែប្រាំង នោះ​ពិតជា​មិន​ទទួលផល​ឡើយ​៕S/