​ក្រុមហ៊ុន​អចលនទ្រព្យ​ចិន​ដ៏​ធំ​មួយ​ចូលរួម​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

290
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប​អកអំបុក​និង​សំពះ​ព្រះ​ខែ​ជា​ពិធី​បុណ្យជាតិ​ប្រពៃណី​ធំ​មួយ​នៅ​ប្រទេស​កម្ពុជា​នឹង​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១០​ដល់​ថ្ងៃទី​១២​ខែវិច្ឆិកា​។​ប្រជាជន​កម្ពុជា​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប​អកអំបុក​និង​សំពះ​ព្រះ​ខែ​ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃពេញបូណ៌មី​។​គឺ​ថ្ងៃ​១៥​កើត​ខែ​ក​ក្តិ​ក​ស្របពេល​នឹង​បញ្ចប់​នូវ​រដូវវស្សា​និង​រដូវ​នេសាទ​ត្រី​បាន​ឈាន​មកដល់​តំណាងឱ្យ​សុភមង្គល ភាព​សម្បូណ៌​សប្បាយ​និង​សុខដុមរមនា​ពេញ​មួយឆ្នាំ​។

​ដើម្បី​ចូលរួម​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​ក្រុមហ៊ុន​អ​&​អេ​ហ្វ ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែលមាន​ម៉ាក​សញ្ញា​លំដាប់​លេខ​មួយ​នៅ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី​១០​ដល់​ថ្ងៃទី​១២​ខែវិច្ឆិកា​នឹង​រៀបចំ​កម្មវិធី​សប្បុរសធម៌​មួយ​នៅ​មាត់ទន្លេ​មុខ​ព្រះបរមរាជវាំង​ក្នុង​បរិវេណ​កោះ​ពេជ្រ​។​ល​។​

ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​និង​មកពី​បណ្តា​ខេត្ត​អាច​ចូលរួម​តាមរយៈ​ការលេង​ល្បែង​កម្សាន្ត​សប្បាយៗ​គ្រប់​ប្រភេទ ដើម្បី​ឈ្នះ​រង្វាន់​ទឹកបរិសុទ្ធ កាដូ និង​រង្វាន់​ជាច្រើន​ទៀត​។​ជាងនេះទៅទៀត ក្រុមហ៊ុន អ​&​អេ​ហ្វ​ខេ​ម​បូ​ឌា​ក៏​នឹងធ្វើ​ការផ្តល់ជូន​នូវ​កាដូ​និង​រង្វាន់​សម្ងាត់​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ជូន​ដល់​អ្នកចូលរួម​នៅ​ទីកន្លែង​រៀបចំ​កម្មវិធី​ដោយផ្ទាល់​។​

​សូមជម្រាបថា​ព្រះរាជ​ពិធីបុណ្យ​អុំទូក ឆ្នាំ​២០១៩​នេះ មាន​ទូក​ចូលរួម​ប្រណាំង​ប្រមាណ​ជិត​៣០០​ទូក គឺ​កើន​ជាង​ឆ្នាំមុន ដែល​នឹង​ធ្វើឱ្យ​ព្រះរាជ​ពិធីបុណ្យ​នេះ​កាន់តែ​មាន​ភាព​អ៊ូរ​អរ​សប្បាយរីករាយ ។​យោងតាម​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា ទូក​ដែល​ចូលរួម​ប្រកួតប្រជែង​ដើម្បី​អបអរ​សារ​ទរ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប​សំពះ​ព្រះ​ខែ​និង​អកអំបុក​។​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១០​ដល់​ថ្ងៃទី​១២​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ​គឺមាន​ចំនួន​២៩៧​ទូក​គឺ​កើនឡើង​ច្រើន​ជិត​៨០​ទូក​ខណៈ​កាលពី​ឆ្នាំទៅ​មាន​ចំនួន​ទូក​ចូលរួម​តែ​២១៨​ទូក​។​

​ចំនួន​ទូក​ដែល​បាន​ចូលរួម​ទាំង​២៩៧​ទូក​នេះ​មកពី​ខេត្ត​ក្រុង​ចំនួន​១៩​ហើយ​ក៏មាន​ស្ថាប័នរដ្ឋ​ចំនួន​៦​ប​ញ្ចូ​ន​ចូលរួម​ផងដែរ​មានដូចជា​៖​ក្រសួងការពារជាតិ​អគ្គស្នងការ​នគរបាល​ជាតិ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ទីស្ដីការគណៈរដ្ឋមន្ត្រី​។​ក្នុងចំណោម​ទូក​ទាំង​២៩៧​ទូក​នេះ​មាន​ក្រុម​កីឡាករ​កីឡាការិនី​បរិមាណ​ជាង​១​ម៉ឺន​៩​ពាន់​នាក់​ដែលមាន​ការខុស​គ្នា​តិចតួច​៕S/