​ក្រុមហ៊ុន​GoldenRice​បាន​ចុះកិច្ចសន្យា​ទទួល​ទិញស្រូវ​សរីរាង្គ​ជាមួយ​សហគមន៍​កសិក​ម្ម​

138
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ថា​ក្រុមការងារ​មន្ទីរ​កសិក​ម្ម​រុក្ខា​បាន​ចុះ​សឹ​ក្សាប​ន្ថែ​ម​ពី​ល​ទ្ឋ​ភាព​ផ្គត់ផ្គង់​ស្រូវ​ជូន​ក្រុមហ៊ុន​របស់​សហគមន៍​កសិកម្ម​ខ្យង​ស័​ង្គ​សាមគ្គី​មានជ័យ​។​ដែលមាន​ទីតាំងនៅ​ឃុំ​ខ្យង ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​។

​មន្ត្រី​ដដែល​បាន​បន្តថា​ក្នុង​ឆ្នាំ​២០១៩​នេះ​សហគម​ន៏​បាន​ចុះកិច្ចសន្យា​ផលិត​ស្រូវ​សរីរាង្គ​លក់​ឱ្យ​ក្រុមហ៊ុន​Golden Rice ចំនួន​៨៦៣​តោន ដែលមាន​កសិករ​ជា​សមាជិក​ក្រុម​អ្នក​ផលិត​ចំនួន​១៧០​គ្រួសារ លើ​ផ្ទៃដី​៣៦៤​ហិកតា​។​គិត​មកដល់ពេលនេះ​សហគមន៍​ខ្យង​ស័​ង្គ​សាមគ្គី​មានជ័យ​លក់​ស្រូវ​បាន​ចំនួន​ប្រមាណ​ជាង​២០០​តោន​(២៥​ភាគរយ​)​។​

​រីឯ​តម្លៃ​ដែល​សមាជិក​សហគមន៍​កសិកម្ម​ទទួលបាន​ដូចខាងក្រោម​៖១.​តម្លៃ​ស្រូវ​ក្រអូប​ផ្ការំដួល​សើម​លេខ​១​បាន​១.៣២០​រៀល​ក្នុង​មួយ​គីឡូក្រាម​និង​ស្រូវ​សើម​លេខ​២​បាន​១២៨០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​២,​តម្លៃ​ស្រូវ​ក្រអូប​ផ្ការំដួល​ស្ងួត​លេខ​១​បាន​១.៦០០​រៀល​និង​ស្រូវ​ស្ងួត​លេខ​២​បាន​១.៥១០​រៀល​។​

ក្នុងនោះ​លោក​ប្រធាន​សហគម​ន៏​បាន​ថ្លែងអំណរគុណ​ដល់​អគ្គនាយក​ក្រុមហ៊ុន​GoldenRice​និង​សហការី​ដែល​បាន​សម្របសម្រួល​ទិញស្រូវ​សរីរាង្គ​ឆ្នាំនេះ​បាន​តម្លៃ​ល្អ​។​ពិសេស​បាន​ផ្ទេរ​ថវិកា​ទូទាត់​ជូន​សហគម​ន៏​បាន​លឿន​ព្រមទាំង​បញ្ជូន​រថយន្ត​មក​ដឹកស្រូវ​បាន​ទាន់ពេលវេលា​មិនមាន​ការកកស្ទះ​៕S/

​ក្រុមហ៊ុន​GoldenRice​បាន​ចុះកិច្ចសន្យា​ទទួល​ទិញស្រូវ​សរីរាង្គ​ជាមួយ​សហគមន៍​កសិកម្មក្នុងខេត្តព្រះវិហារ​ឆ្នាំ​២០១៩​នេះ​មាន​ចន្លោះ​បរិមាណ​ពី​៣.០០០=៥.០០០​តោន​ស្មើនឹង​៩​សហគមន៍​កសិកម្ម​។​