​ក្រុមហ៊ុន​HPE​និង​ក្រុមហ៊ុន​Campura​រួមគ្នា​ធ្វើ​បទ​បង្ហាញ​អំពី​ផលិតផល​ថ្មីៗ​របស់​HPE

141
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រុមហ៊ុន Hewlett Packard Enterprise (HPE) និង​ក្រុមហ៊ុន Campura TriangulumCorporation​បានរួម​គ្នា​រៀបចំ​សិក្ខាសាលា​ស្ដីអំពី​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​សុវត្ថិភាព​និង​បត់បែន​ជាមួយ​HPE “Build a secure and flexible hybrid infrastructure with HPE” ក្នុង​គោលបំណង​ដើម្បី​ចូលរួម​លើក​កំពស់​វិស័យ​ពាណិជ្ជកម្ម​អាជីវកម្ម​និង​សហគ្រិនភាព​នៅ​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ទ្បើង​។​

​សិក្ខាសាលា​នេះ បាន​ត្រូវធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ រ៉ា​ហ្វ​ល ឡឺ រ៉ូយ៉ាល់​រាជធានី​ភ្នំពេញ​។​ជា​កិច្ច​បើក​កម្មវិធី​លោកស្រី​បួ​សា​វ៉ាន់​សេង​ស៊ូ​លីន​នាយក​គ្រប់គ្រង​ផ្នែក​បណ្តាញ​ដៃគូ (Partner Network)​របស់​ក្រុមហ៊ុន​Campura​បាន​សំដែង​ក្តី​រីករាយ​ចំពោះ​វត្តមាន​របស់​អតិថិជន ដែល​បាន​ចូលរួម​សិក្ខាសាលា​រវាង​ក្រុមហ៊ុន​HP​និង​Campura​។​

​ក្រុមហ៊ុន​ជឿជាក់ថា​នេះ​ជា​ឱកាស​ដ៏​ពិសេស​សំរាប់​អតិថិជន​បាន​យល់ដឹង​នូវ​អត្ថ​ប្រ​យោ​ជ​ន៏​ដែល​អាច​បង្កើន​ឱកាស​វិនិយោគ​ឲ្យ​កាន់តែ​ទូលំទូលាយ​សំរាប់​ស្ថាប័ន​នានា​។​ចំណែក​លោក​NgJitKeonនាយកផ្នែកទីផ្សារបច្ចេកទេសTechnicalMarketingManager,HybridIT,GrowthandEmergingMarkets)​របស់​ក្រុមហ៊ុន​HPE​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន Campura ដែល​បានរៀបចំ​កម្មវិធី​នេះ​ឡើង​។​

​លោក​ក៏បាន​បង្ហាញ​នូវ​ផលិតផល​HPEProLiantGen10server&SimplifyingHybridITwithHPESimpliVity​ដែល​កំពុងតែ​ពេញនិយម​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ទៅ​មុខជា​បន្តបន្ទាប់ ហើយ​HPE​ក៏បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ពង្រីក​វិសាលភាព​អាជីវកម្ម​របស់​អតិថិជន​ផងដែរ​។​
​លោក Sonny Cheah ដែលជា Storage Lead, Asia Emerging Countries របស់​ក្រុមហ៊ុនHPក៏បានបង្ហាញនូវផលិតផលOptimizeDataStoragewithHPEIntelligentPlatform​ដែល​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្ទុក​ទិន្នន័យ​ជាមួយ​ប្រព័ន្ធ​វៃឆ្លាត​របស់ HPE Platform​គឺជា​ជំរើស​ដ៏​ល្អ​សំរាប់​ស្ថាប័ន​អតិថិជន​។

​លោក​បន្ថែមទៀតថា​ក្រុមហ៊ុន​HPE​តែងតែ​យកចិត្តទុកដាក់​និង​ព្យាយាម​ផ្តល់ជូន​អតិថិជន​នូវ​ផលិតផល​ដែល​ឈានមុខ​គេ​បំផុត​នៅក្នុង​ទីផ្សារ​ពីព្រោះថា​ផលិតផល​HPE​ជា​បច្ចេកវិទ្យា​មួយ​ជួយ​សម្រួល​ក្នុង​ស្ថាប័ន​ផ្នែក​បច្ចេកវិទ្យា​ទំនើបៗ​និង​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ភាពជោគជ័យ​។​

​យ៉ាងណាមិញ លោក Loh Kay Hee ដែលជា​នាយក​ផ្នែក​លក់​ប្រចាំ​តំបន់​( Regional Sales Manager) របស់​ក្រុមហ៊ុន Eaton ហើយក៏​ជា​ដៃគូរ​របស់ ក្រុមហ៊ុន HPE និង ក្រុមហ៊ុន Campura​បាន​លើក​យក​នូវ​ផលិតផល​របស់ HPEOptions(UPS)​ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​ដើម្បី​សម្រួល​ប្រព័ន្ធ​ចរន្ដ​
​អគ្គិសនី​ជូន​ស្ថាប័ន​អតិថិជន​ឱ្យ​កាន់តែ​ប្រសើរឡើង​៕S/

#