​ក្រុមហ៊ុន​LDIENTERPRISELTD​សហការ​ជាមួយនឹង​CASIO​ពង្រីក​ទីផ្សារ​របស់ខ្លួន​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ធំ​

137
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន​LDIENTERPRISELTD​បានរៀបចំ​ពិធី​ជួបជុំ​ដ៏​ធំ​មួយ​សម្រាប់​ដៃគូ​ចែកចាយ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​បង្កើន​នូវ​ភាព​រីករាយ​និង​បង្ហាញ​នូវ​គម្រោង​កាន់តែ​ធំ​សម្រាប់​ពង្រីក​សក្តានុពល​នាឡិកា​ម៉ាក​CASIO​លើ​ទីផ្សារ​កម្ពុជា​។​

​ជំនួប​ដៃគូ​ចែកចាយ​កាលពី​ល្ងាច​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោកស្រី លី គាវ អគ្គនាយិកា​ក្រុមហ៊ុន LDI ENTERPRISE LTD និង លោកស្រី គួច ណាវី នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន LDI ENTERPRISE LTD, លោក AtsushiYamaoka​និង​អ្នកនាង Asami Sagara អ្នកតំណាង​ពី​ប្រទេស​ជប៉ុន នៃ​នាឡិកា​ម៉ាក CASIO​។

​នៅក្នុង​កម្មវិធី​នេះដែរ​ក្រុមហ៊ុន​LDIENTERPRISELTD​ក៏បាន​ធ្វើការ​ណែនាំ​និង​ប្រកាស​ជា​ផ្លូវការ​នូវ​អគ្គរដ្ឋទូត​សុច្ឆន្ទៈ ចំនួន​២​រូប​បន្ថែមទៀត គឺ លោក ធា​រី ចន្ថា​ប៊ី​ន តំណាងឱ្យ​ផលិតផល​នាឡិកា​ម៉ាក G-SHOCKCASIO​ផ្នែក​កីឡា​និង​កញ្ញា​នី​គឺ​នី​គី​តំណាងឱ្យ​ផលិតផល​នាឡិកា​ម៉ាក​BABYG​ដែល​ស្ថិតនៅក្រោម​ម៉ាក​សញ្ញា​នាឡិកា CASIO របស់​ជប៉ុន​។​

​គោលបំណង​នៃ​ជំនួប​នេះ​គឺ​ដើម្បី​បង្ហាញ​ភាពជោគជ័យ​និង​គម្រោង​ថ្មីៗ​បន្ថែមទៀត​ស្របពេល​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​នាឡិកា​ដ៏​ល្បី​ជប៉ុន​នេះ ទទួលបាន​នូវ​ការគាំទ្រ​ពី​អតិថិជន​កម្ពុជា​។ ដោយ​ក្នុងនោះ​ក្រុមហ៊ុន LDIENTERPRISELTD​ក៏មាន​គម្រោង​កាន់តែ​ធំ​ក្នុងការ​ពង្រីក​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​ដើម្បី​បំពេញតម្រូវការ និង​ភាព​រីកចម្រើន​ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន​ថែម​ទៀតផង​។​

​លោកស្រី គួច ណាវី នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​នាឡិកា​ស្វី​ស និង​ជប៉ុន បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​CASIO​កំពុង​ទទួល​បានការ​គាំទ្រ​ជាខ្លាំង​ក្នុងប្រទេស​កម្ពុជា​ហើយ​ស្របពេល​កំណើនសេដ្ឋកិច្ច​ជាតិ​កំពុងមាន​ការរីកចម្រើន និង​ប្រជាពលរដ្ឋ​មាន​ជីវភាព​សមរម្យ រស់នៅ​ជាមួយ​ភាពទាន់សម័យ​។

​លោកស្រី​បាន​រំពឹងថា​នៅ​ថ្ងៃ​អនាគត​CASIO​នឹងមាន​ការប្រើប្រាស់​កា​ន់​តែ​ច្រើន​ជាមួយ​ការជឿជាក់​លើ​គុណភាព​និង​តម្លៃ​របស់​នាឡិកា​ដ៏​ទំនើប​របស់​ជប៉ុន​មួយ​នេះ​។ លើសពីនេះទៅទៀត លោកស្រី គួច ណាវី បាន​បន្ថែមថា ក្រុមហ៊ុន LDI Enterprise LTD​មាន​គម្រោង​ពង្រីក​សាខា​ចំនួន​៥​កន្លែង​បន្ថែមទៀត ស្ថិតនៅ​ទីតាំង​ដូចជា THE BRIDGE, OLYMPIA MALL, FURI SIHAKNUVILLE,EXCHANGE SQUARE, CHIPMONG NORO MALL​។​

​លោក​AtsushiYamaoka​ដែលជា​អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​CASIO​បាន​លើកឡើងថា​បន្ទាប់​ពី​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​LDIENTERPRISELTD​មក​បាន​ជំរុញ​ឱ្យ​CASIO​កាន់តែ​ល្បី​។​អ្វីដែល​គួរឱ្យកត់សម្គាល់ គឺ​នាឡិកា​ទំនើប​ម៉ាក​ល្បី G-SHOCK ដែលមាន​ការពេញនិយម​ខ្លាំង គិត​ត្រឹម​ឆ្នាំ ២០១៩ លក់បាន​ជាង​១០០​លាន​គ្រឿង​ឯណោះ​។

​នៅក្នុងពេល​ឆាប់ៗ​ខាងមុខ​GSHOCK​នឹងមាន​បង្ហាញ​នូវ​វត្តមាន​ផលិតផល​ថ្មីៗ​បន្ថែមទៀត​ដែល​កាន់តែ​អស្ចារ្យ​ជាមួយនឹង​មុខងារ​ផ្សេងៗ​កាន់តែច្រើន​ពិសេស​សម្រាប់​អ្នក​និយម​ប្រើប្រាស់​ក្នុងការ​កំណត់ពេល​វេលា​ដូចជា​អ្នកលេង​កីឡា​ជាដើម​។​​លោក​រំពឹងថា​ដោយសារ​ការរស់នៅ​ប្រកបដោយ​សុខសន្តិភាព​និង​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជា​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​និង​គាំទ្រ​ផលិត​ខ្លួន​កាន់តែច្រើន​បន្ថែមទៀត​៕S/

​ចំណងជើង​រូ​បថ​តៈ​ក្រុមហ៊ុន​LDIENTERPRISELTD​សហការ​ជាមួយនឹង​CASI0​សហការ​ពង្រីក​ទីផ្សារ​របស់ CASIO នៅ​កម្ពុជា​ឱ្យ​កាន់តែ​ធំ​

#