​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស រៀបចំ​កម្មវិធី​ផ្តល់​ឈាម និង​ចែក​ទឹកបរិសុទ្ធ​កម្ពុជា​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា ខេត្តសៀមរាប​

531
ចែករម្លែក

ដោយៈ​ក្រុមហ៊ុន / ភ្នំពេញៈ ដោយមាន​ការសហការ​ពី​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧ (​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ក្នុង​ខេត្តសៀមរាប​)​ក្រុមហ៊ុន ខ្មែរ​ប៊ែ​វើ​រី​ជី​ស បន្ត​យុទ្ធនា​ការណ៍​ចែក​ទឹកបរិសុទ្ធ​កម្ពុជា​រយៈពេល​២​ខែ ចាប់ពី​ថ្ងៃទី​១៨ ខែឧសភា រហូតដល់​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩​។ ទឹកបរិសុទ្ធ​កម្ពុជា ទឹក​ពិសា​ស្តង់ដារ​ខ្ពស់ ចំណុះ ១,៥​លីត្រ ចំនួន​២២០០​កេស នឹង​ត្រូវបាន​ចែកជូន​ដល់​អ្នកជំងឺ​គ្រប់ផ្នែក​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ខេត្តសៀមរាប​។

​ក្នុង​យុទ្ធនា​ការណ៍​ចែក​ទឹកបរិសុទ្ធ​កម្ពុជា​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ខេត្តសៀមរាប បុគ្គលិក​ផ្នែក​លក់​ប្រចាំខេត្ត​សៀមរាប​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​ក៏បាន​ឈ្លាត​ឱកាស​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម​គ្រ័​ចិត្ត ដើម្បី​បំពេញតម្រូវការ​ឈាម​ក្នុង​មន្ទីរពេទ្យ​នេះ​ផងដែរ​។​

​លោកស្រី សរ ប៉ូ​លីន ប្រធាន​ផ្នែក​សម្ភព​ប្រចាំ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា​«​យើង​តែងតែ​លើកទឹកចិត្ត​ឲ្យ​មាតា​បំបៅកូន​ដោយ​ទឹកដោះ ប៉ុន្តែ​ចំពោះ​មាតា​ដែលមាន​បញ្ហា​សុខភាព​ដែល​ពុំ​អាច​បំបៅកូន​ដោយ​ទឹកដោះ​បាន​នោះទេ ពួកគាត់​អាច​ប្រើប្រាស់​ម្សៅ​ទឹកដោះគោ ដោយ​ឆុង​ជាមួយនឹង​ប្រភេទ​ទឹកបរិសុទ្ធ​ដែលមាន​គុណភាព​ល្អ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​សុខភាព​របស់​ទារក​។ ទឹកបរិសុទ្ធ​កម្ពុជា​ដែលជា​ប្រភេទ​ទឹក​បន្សុទ្ធ គឺ​ស័ក្តិសម​នឹង​ប្រើ​សម្រាប់​ឆុង​ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក​មែន​។​ថ្ងៃនេះ​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ផងដែរ ដែល​បាន​នាំយក​ទឹកបរិសុទ្ធ​កម្ពុជា​ចែកជូន​ដោយផ្ទាល់​ដល់​មាតា​និង​ទារក​ដែល​សម្រាក​ក្នុង​ផ្នែក​សម្ភព​នៅ​ព្រឹក​នេះ​។​»

​ការចែក​ទឹកបរិសុទ្ធ​កម្ពុជា​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​សប្បុរសធម៌​ទ្រង់ទ្រាយ​ធំ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ត្រូវបាន​ផ្តួចផ្តើមឡើង​ក្នុង​គោលបំណង​លើកកម្ពស់​សុខមាលភាព​កុមារ​និង​មាតា នៅតាម​មន្ទីរពេទ្យ​កុមារ​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួន តាមរយៈ​ការចែកជូន​ទឹកបរិសុទ្ធ​កម្ពុជា​ដល់​អ្នកជំងឺ សម្រាប់​ទុក​ពិសា​អំឡុងពេល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។

​ក្រោម​យុទ្ធនា​ការណ៍​ចែក​ទឹកបរិសុទ្ធ​កម្ពុជា កន្លងមក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​នាំយក​ទឹកបរិសុទ្ធ​កម្ពុជា​ចែកជូន​ដល់​អ្នកជំងឺ​ដែល​សម្រាក​ព្យាបាល​នៅ មន្ទីរពេទ្យ​គុន្ធ​បុ​ប្ជា IV និង​មន្ទីរពេទ្យ​កុមារ​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​៕ ល​