​ក្រុមហ៊ុន ស៊ីន នី​វ អ៊ិន​វេស​មិន ឯ​.​ក នឹងមាន​ការប្រគំ​តន្ត្រី​ដ៏​ធំ​រយៈពេល​បី​ថ្ងៃ​នៅ​ថ្ងៃទី​១៤ -១៦ ខែ មិថុនា

527
ចែករម្លែក

ដោយ​: ក្រុមហ៊ុន​
​ភ្នំពេញ​:
កាលពី​ថ្ងៃទី ៩ ខែមិថុនា​ក្រុមហ៊ុន​ស៊ីន នី​វ អ៊ិន​វេស​មេន ឯ​.​ក បានរៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​ផ្សព្វផ្សាយ​នូវ​ការសម្ពោធ​បើក​ជា​ផ្លូវការ​ក្រុមហ៊ុន​ស៊ីន នី​វ អ៊ិន​វេស​មេន ឯ​.​ក ព្រមទាំង​ផ្តល់ជូន​ភាព​ដ៏​សប្បាយរីករាយ​ដល់​អ្នកចូលរួម​ទស្សនា​ទាំងអស់​ជាមួយនឹង​ការប្រគំ​តន្ត្រី​ដ៏​ធំ​រយៈពេល​បី​ថ្ងៃ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤-១៥-១៦ ខែមិថុនា ឆ្នាំ​២០១៩​ខាងមុខនេះ នៅ​បរិវេណ​ទល់មុខ​សាល​មហោស្រព​ទីក្រុង​កោះ​ពេជ្រ ដោយមាន​ការចូលរួម​ពី​កំពូល​តារាចម្រៀង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ល្បីៗ ជាច្រើនរូប​។ ព្រឹត្តិការណ៍​នេះ នឹងធ្វើ​ការផ្សាយ​ផ្ទាល់​តាមរយៈ​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន (CTN)​ទៀតផង​។​

​គួរ​បញ្ជាក់ថា​ក្រុមហ៊ុន ស៊ីន នី​វ អ៊ិន​វេស​មេន ឯ​.​ក គឺជា​ក្រុមហ៊ុន​ឆ្នោត​កោស​ដ៏​ធំ​មួយ​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ចាប់ដំណើរការ និង​បង្ហាញ​វត្តមាន​របស់ខ្លួន​ក្នុងប្រទេស​កម្ពុជា​នៅពេលនេះ​ចាប់ពី​ថ្ងៃទី​៩ ខែ មិថុនា​ឆ្នាំ ២០១៩​នេះ​តទៅ​ដើម្បី​ផ្តល់ជូន​រង្វាន់​ដ៏​ធំ​អស្ចារ្យ​ដែល​ពុំ​ធ្លាប់មាន​យ៉ាងច្រើន សន្ធឹកសន្ធាប់​ជូន​ដល់​បងប្អូន និង​អតិថិជន​ទាំងអស់​ទូទាំងប្រទេស​ក​ម្ពុ​ជា​។​

​រង្វាន់​ដែល​ក្រុមហ៊ុន​នឹងធ្វើ​ការផ្តល់ជូន​មានដូចជា ម៉ូតូ ហុងដា ឌ្រី​ម , ទូរស័ព្ទ IPHONE XS MAX , ទូរទស្សន៍ 32 អ៊ី​ញ​ទឹកប្រាក់ ៤០.០០០.០០០​លាន​រៀល​,៨០.០០០.០០០ លាន​រៀល រថយន្ត គា ពី​កាន់​តូ ២០១៩ (Kia Picanto 2019)​និង​រង្វាន់​ជាច្រើន​ទៀត​សរុប​ជា​ទឹកប្រាក់​៧៥០.០០០.០០០ លាន​រៀល​។ តែ​អ្វីដែល​កាន់តែ​ពិសេស បំផុត​នោះ​គឺ​ក្រុមហ៊ុន​នឹង​ផ្តល់រ​ង្វាន់​ធំ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក TOYOTA LAND CRUISER2019​ដ៏​ថ្មី​សន្លាង មួយគ្រឿង​ផងដែរ​!​ក្រុមហ៊ុន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​សំណាង និង​រង្វាន់​ធំ​អស្ចារ្យ​នឹង​ក្លាយជា​របស់​អ្នកចូលរួម​ទាំងអស់ ជាក់​ជាពុំខាន​ឡើយ​។

​សូម​រំឭក​ផងដែរ​ថា​ក្រុមហ៊ុន​មិន​គ្រាន់តែ​ផ្តល់នូវ​មហា​រង្វាន់​ដ៏​អស្ចារ្យ​ជូន​អតិថិជន​របស់ខ្លួន​នោះទេ​តែ​ក្រុមហ៊ុន​ក៏បាន​រួមចំណែក​ក្នុង​ការជួយ​ដល់​ការងារ​សង្គម​ផងដែរ​តាមរយៈ​ការបរិច្ចាគ​នូវ​ចំណូល​នៃ​ការលក់​របស់ខ្លួន​ដើម្បី​យកប្រាក់​ចំណេញ​មួយចំណែក​ជួយ​ផ្នែក​មនុស្សធម៌​ជូន​ប្រជាជន​កម្ពុជា​ផងដែរ​។​ដោយ​មើលឃើញថា​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឋា​ជា​មន្ទីរពេទ្យ​និង​កាកបាទក្រហមកម្ពុជា ដែល​សុទ្ធតែជា​ស្ថាប័ន​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​យ៉ាងច្រើន​កន្លងមក​ហើយក៏​កំពុង​ត្រូវការ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ផងដែរ​។​

​សម្រាប់​លោកអ្នក​ដែល​នឹងចូលរួម​ទស្សនាការ​ប្រគំ​តន្ត្រី​នៅ​ថ្ងៃទី ១៤-១៥-១៦ ខែមិថុនា​ខាងមុខនេះ កុំ​ភ្លេច​កោស​ឆ្នោត​នាំ​សំណាង ស៊ីន​នី​វ ទាំងអស់គ្នា ដើម្បី​មានសំណាង​ឈ្នះ​នូវ​មហា​រង្វាន់​យ៉ាងច្រើន​។

ក្រុមហ៊ុន​យើងខ្ញុំ​សូម​ជូនពរ​ឱ្យ​អតិថិជន​ព្រមទាំង​អ្នកចូលរួម​ទាំងអស់​មា​ន​សំណាង​ឈ្នះ​រង្វាន់​គ្រប់ៗ​គ្នា​។​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មកកាន់​លេខ​៖ 077 67 67 58 / 067 67 67 58៕ ល​