​ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា​សម្ពោធ​សាខា​ថ្មី​ប្រចាំ​ខេត្តសៀមរាប​

205
ចែករម្លែក

ដោយៈ​សុផល​/​សៀមរាបៈ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេ អាយ អេ​(​ខេ​ម​បូ​ឌា​)​ឡាយ​ហ្វ៍​អ៊ិន​សួ​រេ​ន ម​.​ក (“​អេ អាយ អេ ខេ​ម​បូ​ឌា​”) បាន​បើក​សាខា​ថ្មី​របស់ខ្លួន​នៅ​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩​។​ជាមួយគ្នានេះ​អេ​អាយ​អេ​ក៏បានផ្តល់​ការ​ពិ​ន្យិ​សុខភាព​ដោយ​ឥតគិតថ្លៃ​ចំពោះ​ជំងឺ​តម្រងនោម និង​លំពែង​ដល់​ប្រជាជន​នៅ​ខេត្ត​សៀម​ជាង ១.០០០​នាក់ ។​

ពិធី​សម្ពោធ​ជា​ផ្លូវ​ការដែល​ផ្តោតលើ​ការប្តេជ្ញា​ជួយ​ឲ្យ​ប្រជាជន​រស់នៅ​ប្រកបដោយ​«​សុខភាព​និង​ជី​វិកា​ន់​តែ​ប្រសើរ​»​មានការ​ចូលរួម​ជា​អធិបតី​ពី​លោក​អ៊ិន​មាត្រា​ប្រធាន​នាយកដ្ឋាន​ធានារ៉ាប់រង​និង​សោធន​ដែលជា​របស់លោក​ស្រី​ងួន​សុខា​រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​លោក នាក់ ណេ​រ៉ុ​ន​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ព្រមទាំង​ឥស្សរជន​និង​មន្ត្រីកិត្តិយស​កម្ពុជា​ដទៃ​ទៀត​មកពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អាជ្ញាធរ មូលដ្ឋាន​។​

ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​យ៉ាង​ឱឡារិក​ដោយមាន​ការចូល​រួម​ផងដែរ​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​សម្ព័ន្ធ AIA Group Limited (“AIA” ឬ “​អេ អាយ អេ​”) ក្នុងនោះ​រួមមាន​លោក Ng Keng Hooi នាយក​ប្រតិបត្តិ​និង​ប្រធាន​នៃ​សម្ព័ន្ធ​អេ​អាយ​អេ​និង​លោក​TanHakLeh​ដែលជា​នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​។ តំណាង​មកពី​ដៃគូ​អាជីវកម្ម​របស់ អេ អាយ អេ ខេ​ម​បូ​ឌា គឺ​ធនាគារ​កម្ពុជា​សាធារណៈ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត ក៏បាន​ចូលរួម​ក្នុង​ពិធី​នេះ រួមជាមួយ​ទីប្រឹក្សា​ផែនការ​ជីវិត អេ អាយ អេ ជាច្រើន​រយ​នាក់​ថែមទៀត​។​

​លោក Ng Keng Hooi បាន​មានប្រសាសន៍ថា «​ថ្ងៃនេះ គឺជា​ដំណើរ​ឆ្ពោះទៅមុខ​យ៉ាងសំខាន់​មួយ នៃ​ភាព​រីកចម្រើន​និង​ភាពជោគជ័យ​របស់​អេ​អាយ​អេ​នៅ​កម្ពុជា​។​ការសម្ពោធ​សាខា​ខេត្តសៀមរាប​របស់​យើង​ដែល​ធ្វើឡើង​ត្រឹម​ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​បន្ទាប់ពី​ការបើក​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស ស្របពេល​នឹង​ការអបអរ​ខួប​១០០​ឆ្នាំ​របស់​សម្ព័ន្ធ​។​

​នេះ​បញ្ជាក់ថា​អេ​អាយ​អេ​មាន​មូលដ្ឋាន​រឹងមាំ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ទៅកាន់​ប្រជាជន​កម្ពុជា​កាន់តែច្រើន​ដើម្បី​ជួយ​ឲ្យ​ពួកគាត់​រស់នៅ​ប្រកបដោយ​សុខភាព​និង​ជីវិត​កាន់តែ​ប្រសើរ​។​រួម​ជាមួយគ្នានេះ​យើង​ក៏​កំពុងតែ​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ជម្រុញ​របៀបវារៈ​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ​ឲ្យ​បាន​កាន់តែខ្លាំង​ថែមទៀត​»​។​

​ជាក់ស្តែង​ការបើក​សម្ពោធ​សាខា​ថ្មី​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងអំឡុង​ពេលដែល​ក្រុមហ៊ុន​នេះ​ធ្វើ​យុទ្ធនាការ​ទីផ្សារ​ពេញ​មួយខែ គឺ “​យុទ្ធនាការ​សៀមរាប​ក្រហម​” ដែល​សំដៅ​ដល់​ពណ៌ និង​ស្លាក​សញ្ញា របស់ អេ​អាយ​អេ​។​យុទ្ធនាការ​នេះ​បានចាប់ផ្តើម​ពី​ដើមខែ​នេះ​ផ្ទាល់​ដោយ​ផ្តល់ជូន​វត្ថុ​អនុស្សាវរីយ​ជាច្រើន​សន្ធឹកសន្ធាប់​ដល់​អតិថិជន សហគ្រាស​តូចៗ សិស្សានុសិស្ស​និង​សាធារណជន​ទូទាំង​ក្រុង​សៀមរាប ដែលមាន​ភ្ជាប់​ជាមួយនឹង​លិខិតអញ្ជើញ​មក​ធ្វើការ​ពិនិត្យ​សុខភាព​លើ​ស្ថានភាព​តម្រងនោម​និង​លំពែង​ដោយ​ឥតគិតថ្លៃ​នៅ​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០១៩​នៅ​សាខា​អេ​អាយ​អេ​ខេ​ម​បូ​ឌា​ប្រចាំ​សៀមរាប​។​

​សកម្មភាព​ទាំងអស់នេះ​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​អេ​អាយ​អេ​ក្នុង​ការជួយ​ប្រជាជន​ថែរក្សា​សុខភាព​និង​រស់នៅ​ប្រកបដោយ​សុខភាព​កាន់តែ​ប្រសើរ​»​។​លោកស្រី​PaulineTeoh​អគ្គនាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អេ​អាយ​អេ​ខេ​ម​បូ​ឌា​បាន​មានប្រសាសន៍ថា​«​ការបើក​សាខា​ខេត្តសៀមរាប​របស់​យើង​គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​មួយទៀត​នៅក្នុង​បេសកកម្ម​របស់​យើង​ដើម្បី​ជួយ​ប្រជាជន​កម្ពុជា​ទាំងអស់​ឲ្យ​មាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​។

សាខា​ថ្មី​នេះ​នឹង​ជួយ​ឲ្យ​យើង​ផ្តល់​ការការពារ​ឈានមុខ​គេ​លើ​ទីផ្សារ​ដោយ​ផ្តោតលើ​សុខភាព​និង​សុខុមាលភាព​របស់​ប្រជាជន​កាន់តែច្រើន​និង​បង្កើត​ការងារ​ថ្មីៗ​ជាច្រើន​នៅក្នុង​ខេត្តសៀមរាប​និង​តំបន់​ជុំវិញ​។​យើង​ជឿជាក់ថា​ការឈាន​ជើង​ចូល​ខេត្តសៀមរាប​របស់​យើង​នឹង​ប្រែ​ក្លាយទៅជា​ឥទ្ធិពល​វិជ្ជមាន​ជាច្រើន​សម្រាប់​ប្រជាជន​លើ​ដែនដី​អច្ឆរិយ​នេះ​»​។​

​ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ពិធី​នេះ​ភ្ញៀវកិត្តិយស​និង​ឥស្សរជន​ជាច្រើន​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ពិធី​លៀង​សាយភោជន​ជាពិសេស​ដែល​ធ្វើឡើង​នៅ​ប្រាសាទក្រវ៉ាន់​ដ៏​ល្អ​ឯក​ក្នុង​ឧទ្យាន​ប្រាសាទបុរាណ​អង្គរ​ស្ថិតនៅ​ខាងកើត​នៃ​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​។​ភ្ញៀវកិត្តិយស​ទាំងអស់​បាន​រីករាយ​នឹង​ការសម្តែង​របាំ​បែប​ប្រពៃណី​ផ្សេងៗ​របស់​កម្ពុជា​ការទទួល​ទាន​អាហារ​ពេល​ល្ងាច​ដ៏​អស្ចារ្យ​ជាមួយនឹង​តន្ត្រី​ប្រពៃណី​ខ្មែរ និង​ការសម្តែង​របាំ​អប្សរា​ជាការ​បញ្ចប់​ពិធី​សម្ពោធ​ដ៏​ឱឡារិក​នេះ​។

​គួរឱ្យ​ដឹងថា​អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិន​សួ​រេ​ន ម​.​ក (“​អេ អាយ​អេ​ខេ​ម​បូ​ឌា​”)​គឺជា​បុត្រ​សម្ព័ន្ធ និង​ជា​កម្មសិទ្ធិ​ទាំងស្រុង​របស់ AIA Group Limited(“AIA”)​ដែលជា​សម្ព័ន្ធ​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​ជីវិត​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​ដោយយោង​តាម​ទីផ្សារ​មូលធននីយកម្ម​។​

សម្ព័ន្ធ​AIA​មាន​វត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន​១៨​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​ក្នុងនោះ​មាន​សាខា​និង​បុត្រ​សម្ព័ន្ធ​ដែលជា​កម្មសិទ្ធិ​ទាំងស្រុង​នៅ​ហុងកុង​ថៃ​សិង្ហ​បុរី​ម៉ាឡេស៊ី​ចិន​កូរ៉េ​ហ្វីលីពីន​អូស្ត្រាលី​ឥណ្ឌូនេស៊ី​តៃវ៉ាន់​វៀតណាម​ណូ​វែ​ល​ហ្សេ​ឡង់​ម៉ា​កាវ​ប្រ៊ុយណេ​កម្ពុជា​ព្រមទាំង​បុត្រ​សម្ព័ន្ធ​ដែលជា​កម្មសិទ្ធិ​៩៧​ភាគរយ​នៅ​សិរី​លង្កា និង​ការវិនិយោគ​រួមគ្នា​៤៩​ភាគរយ​នៅ​ឥណ្ឌា​៕S/