​ក្រុមហ៊ុន B.BRILLIANT BUILDER CO.,LTD ធ្វើ​ការងារ​មនុស្ស​ដោយ​បាន​នាំយក​អំណោយ​ទៅ​ចែកជូន​កុមារកំព្រា​ខេត្តកំពង់ស្ពឺ​

331
ចែករម្លែក
  • 14
    Shares

កំពង់ស្ពឺ​៖​ក្នុង​ស្មារតី​នៃ​ការចែករំលែកនិង ការចូលរួម​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ខ្វះខាត​ ក៏ដូចជា​ការចូលរួម​សកម្មភាព​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​កាត់បន្ថយ​នូវ​ការលំបាក និង ជួយ​រំលែក​ទុក្ខលំបាក​របស់​កុមារកំព្រា​នៅតាម​មណ្ឌល​តាម​បណ្តា​ខេត្ត​ក្រុមហ៊ុន ប៊ី​.​ប្រី​លលា​ន​ប៊ី​ល​ឌើ​រ (B.BRILLIANT BUILDER CO.,LTD)​បានធ្វើ​នូវ​ការងារ​មនុស្ស​ធ៌​ម​ជា​រៀងរាល់ឆ្នាំ ជាក់ស្តែង​នៅ​ថ្ងៃទី​១៧​ខែមីនា​កន្លងទៅនេះ ក្រុមហ៊ុន​បាន​នាំ យក​អំណោយ​មនុស្សធម៌​ទៅ​ចែកជូន​កុមារកំព្រាប្រមាណ​ជាង៥០នាក់ក្នុង​មជ្ឈមណ្ឌល​កុមារ​ក្រំ​ព្រា​ខេត្តកំពង់ស្ពឺ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។​

​លោក បាន រដ្ឋា ប្រធាន​ក្រុមហ៊ុន ប៊ី​.​ប្រី​លលា​ន​ប៊ី​ល​ឌើ​រ និង​លោកស្រី និង​ក្រុមគ្រួសារ​ព្រមទាំង​សប្បុរសជន​ដែល​បានរួម​ដំណើរ​បាន​នាំយក អំណោយ​ដែលមាន​អង្ករ ៥០០ គីឡូ ក្រាម មី​ចំនួន ២​កេះ​ធំ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា ទឹក​សុទ្ធ ទឺ​ក​ក្រូច នុំ​និង នុំ​ប័ង​ប៉ា​តេ​និង​ថវិកា​ចំនួន ៣០០ ដុល្លារ ផ្តល់ជូន​មជ្ឈមណ្ឌល​កុមារកំព្រា​ខេត្តកំពង់ស្ពឺ និង បាន​ជូន​កុមារកំព្រា​ដែលមាន​កាបូប​ដាក់​សៀវភៅ​ម្នា​ក់មួយ​អម​ជាមួយ​សៀវភៅ និង ប៊ិច និង ទឹកប្រាក់​ម្នាក់ ២៥.០០០ រៀល ។ ជូន​លោកគ្រូ​អ្នកគ្រូ និង មេដោះ​ចំនួន ១២ នាក់​ម្នាក់ៗ​ទទួលបាន​សំពត់​មួយ​និង​ថវិកា ៦០០០០ រៀល​។

​ថ្លែង​ទៅកាន់​ក្មួយ​ជា​កុមារកំព្រា​លោក បាន រដ្ឋា បាន​មាន​ប្រស​សាន៍​ថា​៖ ក្នុងនាម​ជា​ជនរួមជាតិ លោក​និង​ក្រុមគ្រួសារ​ក៏ដូចជា​សប្បុរសជន បានរួម​គ្នា​នាំយក​អំណោយ​មកជួយ​ឧបត្ថម្ភដល់​ប្អូនៗ​ក្មួយៗ​ជា​កុមារកំព្រា​ដែល​ជួប​ការលំបាក​និង​ការខ្វះខាត​នៅក្នុង​មណ្ឌល​នាពេលនេះ ក៏​ជាការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការជួយ​កាត់បន្ថយ​ការលំបាក​របស់​កុមារកំព្រា​ផងដែរ ។ លោក​បាន​បន្តថា​ក្មួយៗ​ត្បិតតែ ត្រូវ​កំព្រា​ឳ​ពុក ម្តាយ ក៏ប៉ុន្តែ​ក្មួយៗ​ត្រូវ​បានទទួល​ការយកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​ក៏ដូចជា​សប្បុរជន​នានា​នៅចាំ​ជួយឧបត្ថម្ភ​គាំទ្រ​ជានិច្ច ដូចនេះ​ក្មួយ​មិន​កំព្រា​នោះទេ ។ ក្នុង​ឳ​កាស​នោះ​លោក​ក៏បាន​សុំ​ទៅកាន់​ក្មួយៗ​ទាំងអស់​ត្រូវខិតខំ​រៀន​សូត្រនិងជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង អំពើ​អបាយមុខ ។​ជាមួយនេះ​លោក​នឹង​នៅតែ​បន្ត​សហការ​ក៏ដូចជា​បរិច្ចាគ​នូវ​អំណោយ​សប្បុរ​ធម៌​បែបនេះ​ជូន​ដល់​មណ្ឌល​កុមារកំព្រា​ក្នុង ឱកាស​ក្រោយៗ​ទៀត​។

​លោកស្រី សុខ លី ប្រធាន​កុមារកំព្រារ​បាន​មានប្រសាសន៍ថា ថ្ងៃនេះ​ខ្ញុំ​មានចិត្ត​សប្បាយរីករាយ និង រំភើប​បំផុត​ចំពោះ​វត្តមាន​លោក លោក ស្រី ដែល​បាន​ចំណាយពេល​វេលា​ដល់​មាន​មានតម្លៃបាន​ពាំ​នាំយក​អំណោយជា​អង្ករ ជា​មី ជា​គ្រឿងឧបភោគ​បរិ​ភោ​ប សម្ភារៈ ​សិក្សា និង ថវិកា មក​ឧបត្ថម្ភ​មណ្ឌល​និង​ចែកជូន​ដល់​កុមារ​ក្រំ​ព្រា​ព្រមទាំង​បាន​ជួ​បសំ​ណេះ​សំ​ណា​ល​ដោយផ្ទាល់​ជាមួយ​កូន​ជា​ក្មេង​កំព្រា​នៅក្នុង​ម​ណ្ឌល​កុមារកំព្រា​ក្នុង​ខេត្តកំពង់ស្ពឺ​ដោយផ្ទាល់ នេះ​គឺជា​កាយវិការ​មនុស្ស​ធ៌មដ៏​គួរ​ឲ្យ​គោរព​ស្រឡាញ់​បំផុត ៕

#