​ក្រុមហ៊ុន MARVRUS កូរ៉េ​ណែនាំ​បច្ចេកវិទ្យា​រៀន​និង​បង្រៀន​បែប​ទំនើប​ដល់​កុមារ​កម្ពុជា​នៅ​សៀមរាប​

1145
ចែករម្លែក

​ដោយ:​ស៊ា ថាំង​/ភ្នំពេញៈ​ទី​ភ្នា​ក់​ជំរុញ​ការធ្វើ​វិនិយោគ​និង​ពាណិជ្ជកម្ម​កូរ៉េ​ហៅ​កាត់​ថា​កូ​ត្រា​ប្រចាំ​នៅ​កម្ពុជា​បានអោយដឹងថា​ក្រុមហ៊ុន MARVRUS របស់​ប្រទេស​កូរ៉េ​ដែល​បានមក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្មីៗ​នេះ​ចូលរួម​ផ្សព្វផ្សាយ​និង​ណែនាំ​បច្ចេកវិទ្យា​រៀន​និង​បង្រៀន​បែប​ទំនើប​ដល់​កុមារ​កម្ពុជា​នៅ​សាលាបឋមសិក្សា​គរុកោសល្យ​និង​វិទ្យាល័យ​អង្គរ​ខេត្តសៀមរាប​។​

​ក្រុមហ៊ុន MARVRUS​ដែលជា​ក្រុមហ៊ុន​កូរ៉េ​បង្រៀន​តាមបែប​បច្ចេកវិទ្យា​ទំនើប​ដោយ​ប្រើ​បច្ចេកវិទ្យា VR(virtual reality)​និង AR(augmented reality)​និង​បច្ចេកវិទ្យា​ទាំងពីរ​បញ្ចូល​គ្នា តែង​បាន​អភិវឌ្ឍន៍​កម្មវិធី​និង​បាន​ណែនាំ​អោយ​ពួក​កុមារ​និង​យុវ​សិស្ស​បាន​ស្គាល់​ពោលគឺ​គេ​ចង់បង្ហាញ​បច្ចេកវិទ្យា​រៀន​តាម​បច្ចេកវិទ្យា VR(virtual reality)​និង AR(augmented reality)​ដល់​យុវ​សិស្ស​។​

​នៅ​កំឡុង​ថ្ងៃទី​២៦​ដល់ទី​២៨​វិច្ឆិកា​កន្លងមកនេះ​ក្រុមហ៊ុន MARVRUS​ម​បាន​ទៅដល់​ខេត្តសៀមរាប​ដើម្បី​ណែនាំ​បច្ចេកវិទ្យា​រៀន​និង​បង្រៀន​បែប​ទំនើប​ដល់​គ្រូបង្រៀន នៅ​សាលាបឋមសិក្សា​គរុកោសល្យ​និង​យុវ​សិស្ស​នៅ​វិទ្យាល័យ​អង្គរ​ខេត្តសៀមរាប​។​ក្រុមហ៊ុន MARVRUS​ម​បាន​ណែនាំ​និង​បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី​នេះ​ដល់​គ្រូ​និង​សិស្ស​អោយបាន​ស្គា​ល៉​ពី​កម្មវិធី​ផ្សេងៗ​រួមទាំង ហ្គេម​កំសាន្ត​ផងដែរ​។​នាង​Yuna Lee​មកពី​ក្រុមហ៊ុន​បាន​ថ្លែងថា​ក្រុមហ៊ុន​រំ​ពឺ​ង​ថា​នេះ​គឺជា​ឧកាស​ដ៏​មានតម្លៃ​និង​កម្រ​សម្រាប់​គ្រូបង្រៀន​និង​យុវ​សិស្ស​កម្ពុជា​ធ្លាប់បាន​ស្គាល់​ពីមុនមក​ដោយសារ​សេដ្ឋកិច្ច​និង​ស្ថានភាព​ប្រទេស​។​

មន្ត្រី​រៀបចំ​កម្មវិធី​នៃ​ទីភ្នាក់ងារ​កូ​ត្រា​ដែល​បាន​គាំទ្រ​កម្មវិធី​ខាងលើ​បានអោយដឹងថា​ព្រឹត្តិការណ៍ ខាងលើ​បានធ្វើអោយ​យុវ​សិស្ស​ទទួលបាន​ផលប្រយោជន៍​និង​ក្តីសង្ឃឹម​។​បទពិសោធន៍​ការងារ​នៅ​អនាគត​មានដូចជា​អ្នកបញ្ជា​យន្តហោះ​Drone មនុស្ស​យន្ត ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​…​សុទ្ធតែ​ពាក់ព័ន្ធ​នឹង VR(virtual reality)​និង AR(augmented reality)​។​មន្ត្រី​កូ​ត្រា​បាន​អោយដឹងទៀតថា​ចំណេះដឹង​ជា​មូលដ្ឋាន​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ទាំងនោះ ខាង​ក្រុមហ៊ុន​បានផ្តល់​ដល់​លោកគ្រូ អ្នកគ្រូ​នៅ​សាលាបឋមសិក្សា​អនុវត្ត​គរុកោសល្យ​ខេត្តសៀមរាប​ហើយ​រំពឹងថា​នឹង​បាន​ចែករំលែក​ដល់​ពយ​ក​សិស្ស​របស់គេ​។​