​ក្រុមហ៊ុន SIEMENTS LIMITED បង្ហាញ​ឆន្ទៈ​បន្តធ្វើ​ពាណិជ្ជកម្ម​និង​វិនិយោគ​នៅក្នុង​កម្ពុជា​បន្តទៀត​ ​

125
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ)​៖​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​លោក ម៉ា​គូស ឡូ​រិ​ន​ស៊ី​នី(MarKus Lorenzini) អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន SIEMENTS LIMITEDដែលមាន​ថ្នាក់កណ្ដាល​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ចូលជួប​សំដែង​ការគួរ សមនិង​ពិភាក្សា​ការងារ​កាលពីល្ងាច​ថ្ងៃទី៨ ខែ តុលា នៅ​វិមាន​សន្តិភាព។​នៅក្នុង​ជំនួប​នោះលោក ម៉ា​គូស ឡូ​រិ​ន​ស៊ី​នី បានបង្ហាញ​ឆន្ទៈ​បន្តធ្វើ​ពាណិជ្ជកម្ម​និង​វិនិយោគ​នៅ​កម្ពុ ជា​បន្តទៀត ។​

​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖​នៅក្នុង​ជំនួប​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ លោក ម៉ា​គូស ឡូ​រិ​ន​ស៊ី​នី ដែល​បាន​អញ្ជើញ​មកកាន់​ប្រទេស​កម្ពុជា​នាពេលនេះ ។​

​លោក ម៉ា​គូស ឡូ​រិ​ន​ស៊ី​នី បាន​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា​ក្រុមហ៊ុន SIEMENTS LIMITED របស់លោក​បាន​មាន​វត្តមាន​នៅក្នុង​ប្រ​ទេស​កម្ពុ​ជាជាង ២0 ឆ្នាំ​មកហើយ។លោក​បាន​អរគុណ​សម្តេច​តេ​ជោហ៊ុនសែន​ដែល​តែងតែ​ផ្តល់​ពេលវេលា​អនុ ញ្ញាត​ឲ្យ​លោក​ចូលជួប​ពិភាក្សា​ការងារ​រាល់​ពេលដែល​លោក​បាន​អញ្ជើញ​មក​កម្ពុជាហើយ​លោក​បាន​ជួប​សម្តេច​កាលពី​ឆ្នាំ២០១៧។លោក​បាន​បញ្ជាក់ថា​នៅក្នុង​ជំនួប​ជាមួយ​សម្តេចតេ​ជោ​ពេលនេះ​គឺ​ចង់​បញ្ជាក់ថា​ក្រុមហ៊ុន​របស់លោក​មាន​ឆ​ន្ទះ​បន្តធ្វើ​ការវិនិយោគ​បន្តទៀត​នៅក្នុង​ប្រទេស​កម្ពុជា​ដោយសារ​លោក​បាន​ពិនិត្យឃើញថា​ប្រទេស​កម្ពុជា​នឹង​បន្ត​មានការ​រីកចម្រើន​ថែមទៀត​ទាំង​សេដ្ឋកិច្ច​និង​សង្គម ។ លោក​បន្តថា​កម្ពុជា​នឹងមាន​អនាគត​ត្រចះត្រចង់​និង​រីកចំរើន​យ៉ាង​លឿន អាចនិយាយបាន​ថា​ជា​ភ្នំ​មួយ​នៅក្នុង​លំដាប់​ឈានមុខ​នៅក្នុង​តំបន់​អាស៊ី​បូព៌ា និង អាស៊ាន ។​

​លោក ម៉ា​គូស ឡូ​រិ​ន​ស៊ី​នី បាន​មានប្រសាសន៍ថា​៖​បច្ចុប្បន្ននេះ​ក្រុមហ៊ុន​លោក​បាន​សហ ការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ដូចជា​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ក្នុងការ​ផ្ដល់នូវ​ការផ្គត់ផ្គង់​ផ្សេងៗ​ហើយ​ជាពិសេស​ទៀត​សហការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​រ៉ែ​និង​ថាមពល​ហើយនឹង​បន្ត​កិច្ចសហការ​នេះ​។​ដោយ​បច្ចុប្បន្ន នេះ​មានការ​ពិភាក្សា​ជាច្រើន​ពាក់ព័ន្ធ​នឹង​វិស័យ​ថាម ពល​ជាពិសេស​វិស័យ​អគ្គិសនី​តែម្ដង​ហើយ​លោក​ចាត់ទុកថា​អ្វីដែល​បន្ត​គឺ​ធ្វើយ៉ាងណា​ឲ្យ​វិស័យ​អគ្គិសនី​កម្ពុ​ជាមាន​គ្រប់គ្រាន់​ដើម្បី​ជាការ​ទាក់ទាញ​មួយ​ដល់​អ្នកវិនិយោគ​ឲ្យ​មក​វិនិយោគ​លើ​វិស័យ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​ផងដែរ​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អរគុណ​លោក​ម៉ា​គូស​ជាពិសេស​ចំពោះ​ក្រុមហ៊ុន​លោក​ដែលមាន​វត្តមាន​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​អរគុណ​ក្រុមហ៊ុន​លោក​ដែល​បន្ត​សហការ​ជាមួយ​វិស័យ​ឯកជន​នៅ​ប្រទេស​កម្ពុជា​ក៏ដូចជា​មួយ​រាជរដ្ឋាភិបាល​ជាពិសេ ស​ជាមួយនឹង​ក្រសួង​រ៉ែ​និង​ថាមពល​នាពេលនេះ​។

​សម្តេច​តេ​ជោ​បាន​បន្តថា​៖​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ក៏​សហការ​ជាមួយ​ប្រទេស​អាល្លឺម៉ង់​ដែរ​ទៅលើ​គំរោង​ផ្សេងៗ​ទៀត​។​សម្ដេច​ក៏បាន​បញ្ជាក់ដែរថា​ជា​រឿង​ល្អ​ដែល​ក្រុមហ៊ុន​របស់លោ កសហកា​រ​ជាមួយ​ក្រសួង​រ៉ែ​និង​ថាមពល​កម្ពុជា​ទៅលើ​វិស័យ​ថាមពល​អគ្គិសនី​ជាពិសេស​សម្ដេច​ក៏​ចង់ឃើញ​ក្រុមហ៊ុន បន្ត​មាន​កិច្ចសហប្រតិបត្តិការ​ទៅលើ​វិស័យ​ថាមពល​នេះ ។

​សម្ដេច​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា​អ្វីដែល​ជាក់ស្ដែង​នេះ​កម្ពុ​ជាមាន​តម្រូវការ​ខ្លាំង​តាំងពី​ពេលមុន​រហូតមក​ដល់ពេលនេះ​គឺថា​ចំនួន​នៃ​ការប្រើប្រាស់​អគ្គិសនី​នេះ​មានការ​កើន​ឡើងជា​លំដាប់​ជាពិសេស​ដោយសារ​កំណើន​សេដ្ឋកិច្ច​ផង​និង​តម្រូវការ​របស់​យើង​ផង​។​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នេះ​គឺ​យើង​ត្រូវតែ​បន្ត​វិនិយោគ​អភិវឌ្ឍន៍​លើ​វិស័យ​ថាម ពល​នេះ​។

​សម្ដេច​ក៏បាន​គួរបញ្ជាក់​ផងដែរ​ពី​អ្វីដែល​កម្ពុជា​បាន​ឆ្លងកាត់​ក្នុង​រយៈពេល​ប៉ុន្មាន​ទស វត្សរ៍​ចុង​ក្រោយនេះ​ក្នុងការ​ប្រើប្រាស់​ថាមពល​នៅក្នុង​ប្រទេស​កម្ពុជា​ជាពិសេស​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ ។​នៅក្នុង​នេះ​សម្ដេច​តេ​ជោ​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា​នៅពេលនេះ​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង​៧៣% បាន​ប្រើប្រាស់​អគ្គិសនីហើយ ៩២ ភាគរយ​នៃ​ភូមិ​នៅ​ជនបទ​កម្ពុជា​គឺ​បាន​ត​ភ្ជាប់​ទៅ​បណ្ដាញ​អគ្គិសនី​ដូច្នេះហើយ​ទើប​មានការ​កើនឡើង​នូវ​ការតម្រូវ ការ​ថាមពល​អគ្គិសនី​។

​សម្ដេច​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា​កន្លងមកនេះ​មានការ​ចុះហត្ថលេខា​ជាមួយ​ប្រទេស​ឡាវ​និង​ប្រទេស​ផ្សេងទៀត​នៅក្នុង​ការទិញ​ថាមពល​និង​ម៉ាស៊ីនភ្លើង​ជាដើម​ដើម្បី​ធានា​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​ដើម្បី​បំពេញ​សេចក្តីត្រូវការ​ប្រើប្រាស​នា​ពេលខាងមុខ ។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​គូស​បញ្ជាក់ដែរថា​រាជរដ្ឋាភិបាល​កម្ពុជា​ប​ន្ត​យកចិត្តទុកដាក់​ចំពោះ​វិស័យ​ថាមពល​នេះហើយ​មិនមែន​តែ​ទៅលើ​គម្រោង​វា​រី​អគ្គិសនី​នោះទេ គឺ​លើ​គម្រោង​ថាមពល​កកើត​ឡើងវិញ​ដែលមាន​ការគាំទ្រ​ដល់​បរិស្ថាន​ដូចជា​ពន្លឺព្រះអាទិត្ យ​ជាដើម​។​សម្ដេច​ក៏បាន​បាន​បន្ត ដោយ​សុំ​ឲ្យ​ក្រុមហ៊ុន​បន្តធ្វើ​ការងារ​នេះ​ជាមួយ​ក្រសួង​រ៉ែ​និង​ថាមពល​ជាពិសេស​ជួយ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​រប​ស់​កម្ពុជា ព្រោះ​ការបណ្ដុះបណ្ដាល នេះ​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កម្ពុជា​។

​ក្រៅពី​ការពិភាក្សា​លើ​វិស័យ​ថាមពល​អគ្គិសនី​ក៏មាន​ការពិភាក្សា​លើ​ការចែក​ចាយ​និង​លើ​ការរៀបចំ​បណ្ដាញ​ចែកចាយ​ផងដែរ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា​បន្ត​ការអភិវឌ្ឍ​ទៅលើ​វិស័ យ​ថាមពល​នេះ​ឲ្យ​បាន​ជោគជ័យ​។​ជា​ចុងក្រោយ​លោក​ម៉ា​កូ​សបាន​គូសបញ្ជាក់ថា​ក្រុមហ៊ុន​របស់លោក​ម៉ា​គូស​បាន​បញ្ចាក់​ជូន​សម្តេច​ថា​ក្រុមហ៊ុន​របស់លោក​មាន​ឆន្ទៈ​និង​បន្ត​វត្តមា ន​ធ្វើ​ពាណិជ្ជកម្ម​និង​វិនិយោគ​នៅ​កម្ពុជា​ហើយ​លោក​នឹងធ្វើ​យ៉ាងណា​ឱ្យប្រើ​ប្រាស់​បច្ចេក វិទ្យា​ថ្មីៗ ក៏ដូចជា​ចូលរួម​បណ្ដុះបណ្ដាល​ធនធានមនុស្ស​របស់​កម្ពុជា ៕