​ក្រុមហ៊ុន T-SHOP ទទួលបាន​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ លើ​ផលិតផល​ម៉ាក Baseus

1559
ចែករម្លែក

​ដោយ​៖ ក្រុមហ៊ុន
​ភ្នំពេញ​៖ ក្រុមហ៊ុន​ធី សប​ឯ​.​ក ( T-SHOP ) បានរៀបចំ​កម្ម​ពិធី ប្រកាស​តំណាង​នាំចូល និង​ចែកចាយ​ផ្តាច់មុខ ជា​ផ្លូវការ លើ​ផលិតផល​ម៉ាក Baseus នៅ​ផ្សារ​ទំនើប ÆON MALL ភ្នំពេញ កាលពី​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៨ ដោយមាន​ការអញ្ជើញ​ចូលរួម ពី​ថ្នាក់​គ្រប់គ្រង និង​ដៃគូ​អាជីវកម្ម អតិថិជន ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន​។​

​ពិធី​ដ៏​ពិសេស​នេះ បាន​ប្រារព្ធ​ធ្វើឡើង ក្នុង​គោលបំណង ប្រកាស​ដល់​សាធារណជន ឱ្យបាន​ជ្រាបថា មានតែ​ក្រុមហ៊ុន T-SHOP តែមួយគត់ ដែលមាន​សិទ្ធិផ្តាច់មុខ ក្នុងការ​នាំចូល ផលិតផល​ម៉ាក Baseus មកកាន់​ប្រទេស​កម្ពុជា និង​ចែកចាយ ទៅតាម​បណ្តា ហាង​ផ្សេងៗ​ទៀត ដើម្បី​ធ្វើការ​លក់​បន្ត ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​។​

​ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុន T-SHOP បាន​មានប្រសាសន៍ ក្នុងពេល​ថ្លែង​សន្ទរកថា ថា​៖ “​ថ្ងៃនេះ ក្រុមហ៊ុន T-SHOP មាន​កិត្តិយស​ជាខ្លាំង ដែល​ទទួលបាន អាជ្ញាប័ណ្ណ​ផ្តាច់មុខ ពី​ក្រុមហ៊ុន Baseus ក្នុងការ​នាំចូល និង ចែកចាយ​ផលិតផល ម៉ាក Baseus ទូទាំងប្រទេស​កម្ពុជា ។ យើងខ្ញុំ​រីករាយ​ជាខ្លាំង ចំពោះ​លទ្ធផល​សព្វថ្ងៃ ដែល​ម៉ាក​យីហោ Baseus មួយ​នេះ ទទួលបាន​ការចាប់អារម្មណ៍ និង​គាំទ្រ​ជាខ្លាំង ពី​សំណាក់​អតិថិជន ក្នុង​រយៈពេល​មួយឆ្នាំ តែប៉ុណ្ណោះ​។ បេសកកម្ម​របស់​យើង គឺ​ចង់​ក្លាយទៅជា​ម៉ាក យីហោ​លេខ ១ នាំមុខគេ ខាង​ផ្នែក​ផលិតផល គ្រឿង​តុបតែង​ទូរស័ព្ទ ( Phone Accessories ) ក្នុងប្រទេស​កម្ពុជា នៅ​ឆ្នាំ​បន្ទាប់​ទៀត​។​”

​ផលិតផល​ម៉ាក Baseus របស់​ក្រុមហ៊ុន T-SHOP ដែល​ទទួលបាន​សិទ្ធិផ្តាច់មុខ ក្នុងការ​នាំចូល និង​ចែកចាយ នៅលើ​ទីផ្សារ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រួមមាន​៖ ស្រោម​ទូរស័ព្ទ (Phone Case), កញ្ចក់​ការពារ​ទូរស័ព្ទ (Screen Protector), ថ្ម​ជំនួយ​ទូរស័ព្ទ (Power Bank) , ខ្សែ​សាក​ទូរស័ព្ទ (USB Cable) , ឧបករណ៍​បំពង​សំឡេង (Speaker) , កាស​ត្រចៀក (Earphone) , ឧបករណ៍ប្រើប្រាស់​ក្នុង​ឡាន ( Car Accessories ), ដុំ​សាក (Adapter), ឧបករណ៍​បញ្ជូន​រូប​ភាព HDMI និង​គ្រឿងបន្លាស់​ទូរស័ព្ទ ជាដើម​។​

​រហូតមកដល់​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន T-SHOP មាន ១0 សាខា និង Baseus មាន ៣ សាខា ដែល​កំពុងដំណើរការ ហើយនឹង​មាន​សាខា​ជាច្រើន​ទៀត ដែល​នឹង​បើក​ដំណើរការ នៅពេល​ដ៏​ខ្លី ខាងមុខនេះ​ផងដែរ ។

​ដូចនេះ ចាប់ពី​ថ្ងៃនេះ​តទៅ ក្រុមហ៊ុន T-SHOP សូម​ស្វាគមន៍ ចំពោះ​លោកអ្នក ដែលមាន​ចំណាប់អារម្មណ៍ ចង់​ក្លាយជា​ដៃគូ ទទួល​សិទ្ធិ​អាជីវកម្ម (Franchise) ពី​ក្រុមហ៊ុន T-SHOP ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា ដោយ​លោកអ្នក អាចទាក់ទង​ទូរស័ព្ទ មកកាន់​លេខ 0២៣ ៨៨៥ ៩៨៨ ឬ អញ្ជើញ​មកកាន់ ការិយាល័យ​ធំ ដែលមាន​ទីតាំងនៅ ផ្ទះ​លេខ​៨៨ ផ្លូវ ២១៥ សង្កាត់​វាល​វង្ស ខ័​ណ្ទ ៧ មករា រាជធានី​ភ្នំពេញ​។ ប្រសិនជា​លោកអ្នក ត្រូវការ​ជាវ​ផលិតផល ណាមួយ ដូចដែល​បាន​ជម្រាប​ខាងលើ សូម​អញ្ជើញ​ទៅកាន់​សាខា Baseus ឬ T-SHOP ណាមួយ ដែល​នៅ​ជិត​លោកអ្នក​បំផុត ផងដែរ​។​

​ចំពោះ​ព័ត៌មាន​លម្អិត អំពី​ផលិតផល​ម៉ាក Baseus សូម​ចូលទៅ​កាន់ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់ Baseus គឺ Baseus Cambodia ឬ​តាម​គេហទំព័រ របស់​ក្រុមហ៊ុន www.tshopinternational.com ។ សូម​អរគុណ ! ៕V

​/

ក្រុមហ៊ុន T-SHOP ទទួលបានសិទ្ធិនាំចូល(wrapped)