​ក្រុម​កម្ពុជា ចាញ់​មី​យ៉ាន់​ម៉ា នៅ​វគ្គ​ទាត់​បាល់ ប៉េ​ណា​ល់​ទី​

219
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា​ ​
​ភ្នំពេញ​៖
ក្រុមបាល់ទាត់​អាយុ​ក្រោម ២២​ឆ្នាំ (U22) របស់​កម្ពុជា បាន​ចាញ់​ក្រុម​មី​យ៉ាន់​ម៉ា នៅ​វគ្គ​ប៉េ​ណា​ល់​ទី បន្ទាប់ពី​ប្រកួត រយៈពេល ៩០​នាទី លទ្ធផល បាន​ត្រឹម​ស្នើ​គ្នា ២​ទល់​២​នោះ​។​

​ការប្រកួត​នៅ​តង់​ទី​១ ទើបតែ​ចាប់ផ្ដើម បាន​មួយ​នាទី​ប៉ុណ្ណោះ កម្ពុជា​បាន​នាំមុខ​មួយគ្រា​ប់​មុន ដែល​បាល់​នោះ ទាត់​ចូល​ដោយ​កីឡាករ សៀង ច​ន្ធា​។ ការប្រកួត​បាន​បន្ត​ដល់​នាទី ទី​៩ មី​យ៉ាន់​ម៉ា យក​ស្មើ​បាន​វិញ ដែល​ធ្វើបាន​សម្រេច ដោយ​កីឡាករ Aung Kaung Mann ។ មុន​បញ្ចប់​តង់​ទី​១ គឺ​នាទី ៣៥ ក្រុម​មី​យ៉ាន់​ម៉ា រកបាន​មួយ​គ្រាប់ បន្ថែមទៀត ដែល​បាល់​នេះ ទាត់​បញ្ចូល​ទី ដោយ​កីឡាករ Myat Kaung Khant ។​

​ចូលមក​ដល់​តង់​ទី​២ ការប្រកួត​កាន់តែ​ជក់ចិត្ត ក្នុងខណៈដែល​ក្រុម​កម្ពុជា បង្កើន​ការវាយលុក ឯ​ក្រុម​មី​យ៉ាន់​ម៉ា ព្យាយាម​ការពារ​លទ្ធផល និង​រក​ឱកាស រក​គ្រាប់​បាល់​បន្ថែម​នោះ ។ មកដល់​នាទី ទី​៧១ កីឡាករ សុខ ផេង របស់​កម្ពុជា រកបាន​មួយ​គ្រាប់ ធ្វើ​ឲ្យ​លទ្ធផល​ស្មើគ្នា ២​ទល់​២​។ លទ្ធផល​នេះ ត្រូវបាន​រក្សាទុក រហូត​ចប់​ម៉ោង​ប្រកួត ៩០​នាទី ។​

​ក្នុង​វគ្គ​ទាត់​បាល់ ចម្ងាយ ១១ ម៉ែត្រ ម្ខាង ៥ បាល់​នោះ កម្ពុជា បាន​ចាញ់​ដោយ​លទ្ធផល ៥​ទល់​៤​។ លទ្ធផល​នេះ ធ្វើ​ឲ្យ​កម្ពុជា ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ ( SEA Games ) ប្រភេទ​កីឡាបាល់ទាត់ វិញ្ញាសា​បាល់ទាត់​បុរស និង​ក៏​ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​ផងដែរ​។​

​កីឡាករ កែវ សុខ​ផេង របស់​កម្ពុជា បាន​ទាត់​បុក​បង្គោល​ទី ខាងស្ដាំ ធ្វើ​ឲ្យ​កម្ពុជា ចាញ់​មី​យ៉ាន់​ម៉ា ទាំង​មិន​អស់ចិត្ត​។ កែវ សុខ​ផេង ទោះបី​ទាត់​បាល់ មិនបាន​ចូល​ទី គូប្រកួត ក៏ពិតមែន តែ​គេ ពិតជា​បានរួម​ចំណែក​ធំ ក្នុង​ការនាំ​កម្ពុជា ឡើង ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។​

​ការលេង​គ្រប់ការ​ប្រកួត ទាំង ៦ ជាពិសេស នៅក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូ​ល គេ​អា​ចរក​គ្រាប់​បាល់​បាន ៣ គ្រាប់ និង​ប​ញ្ចូ​ន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម បាន ២ ដង ពោលគឺ​គ្រាប់​ទី​១ ក្នុង​លទ្ធផល​ស្មើ ១​ទល់​១ ជាមួយ​ម្ចាស់ផ្ទះ ហ្វីលីពីន​, គ្រាប់​ទី​២ ក្នុង​ជ័យជម្នះ ៥​ទល់​០ លើ​ទី​ម័​រ​ខាងកើត មិនតែប៉ុណ្ណោះ ថែមទាំង​បង្កើត​ឱកាស តាមរយៈ​កា​រប​ញ្ចូ​ន​បាល់ ឲ្យ​មិត្ត​រួម​ក្រុម បញ្ចប់​ទី​បាន ២ គ្រាប់​ផងដែរ និង​គ្រាប់​ទី​៣ រកបាន​ក្នុង​ជ័យជម្នះ ៣​ទល់​១ លើ​ម៉ាឡេស៊ី ដែលជា​ការប្រកួត ជួយ​ឲ្យ​ក្រុម ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ផងដែរ ខណៈ​នៅក្នុង​ការប្រកួត ដណ្ដើមយក​លេខ​៣ ក៏​រក​គ្រាប់​បាល់​បាន ១ គ្រាប់ និង​ប​ញ្ចូ​ន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម បាន​មួយ​គ្រាប់​ដូចគ្នា ៕v