​ក្រុម​កាត់​ក្រី​មែកឈើ​ចុះ​កាត់​និង​ដកហូត​ដើមឈើ​ហានិភ័យ​នៅ​ប្រាសាទព្រះខ័ន​

355
ចែករម្លែក

ដោយ​បា​យ័​/​សៀមរាបៈ​ក្រុម​កាត់​ក្រី​មែកឈើ របស់​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​កាត់​ក្រី​មែកឈើ​និង​កាត់​ដកហូត​ដើមឈើ​មាន​ហានិភ័យ​ខ្ពស់​មួយចំនួន​ស្ថិតនៅ​បរិវេណ​ប្រាសាទព្រះខ័ន​តាមផ្លូវ​ចូល​មុខ​រានហាល​ខាងជើង​។​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ព្រលប់​ថ្ងៃទី​១៦ ខែ​ឆ្នូ ឆ្នាំ​២០១៩​។​

​ដើមឈើ​ទាំងនោះ​រួមមាន កាត់​ដកហូត​ដើម​ស្រឡៅ​ងាប់​២​ដើម មាន​អង្កត់ផ្ចិត​ទំហំ​១១០ ស​.​ម កម្ពស់ ប្រហែល​៣៦​ម៉ែត្រ ដុះ​ជាប់​ផ្លូវ និង​នៅមុខ​រានហាល​ខាងជើង​។ ដើម​ខ្នុរព្រៃ​ងាប់ អង្កត់ផ្ចិត​ទំហំ​៦០ ស​.​ម កម្ពស់​ប្រហែល​៣៦​ម៉ែត្រ​ដុះ​ក្បែរ​កំពែង​ប្រាសាទ​ផ្នែក​ខាងជើង​។​កាត់​ក្រី​មែក​ដើម​ខ្នុរព្រៃ​រស់​ចំនួន​១​ដើម មាន​អង្កត់ផ្ចិត​ទំហំ​៥០ ស​.​ម កម្ពស់ ប្រហែល​១៨​ម៉ែត្រ ដុះ​ជាប់​ផ្លូវ​ច្រកចូល​ខាងជើង​ខាងក្រៅ​កំពែង​។

​ក្រុមការងារ​កាត់​ក្រី​មែកឈើ​ក៏បាន​ពិនិត្យ​ស្ថានភាព​ដើមឈើ​ដុះ​ទ្រេត​ជាប់​ផ្លូវ​មាន​មែក​សាខា​និង​មា​នវ​ល្លិ៍​ច្រើន​ដុះ​គ្រប​មាន​ប្រព័ន្ធ​ឬ​ស​ខ្សោយ​សណ្ឋាន​ដី​ជ្រាយ​មិន​ហាប់​ណែន​ដែល​អាច​បង្ក​ហានិភ័យ​ទៅ​ថ្ងៃមុខ​ផងដែរ​។ ក្នុង​នោះបាន​កាត់ចេញ​ពាក់កណ្តាល​ដើម​ស្រឡៅ​ចំនួន​១​ដើម​អង្កត់ផ្ចិត​ទំហំ​១០០ ស​.​ម កម្ពស់ ប្រហែល​៣០​ម៉ែត្រ និង​ដើមឈើ​មួយចំនួនទៀត​ដែលមាន​ស្ថានភាព​ដើម​ដុះ​ទ្រេត ជាប់​ផ្លូវ នៅមុខ​រានហាល​ខាងជើង មាន​ប្រព័ន្ធ​ឬ​ស​ខ្សោយ​(​មាន​ជំងឺ​) តួ​ដើម​មាន​ប្រហោង​ក្នុង និង​ប្រេះ​។​

​ក្រុមការងារ​នៃ​នាយកដ្ឋាន​ព្រៃឈើ បានចាប់ផ្តើម​ចុះ​អនុវត្ត​ការងារ​នេះ​ពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩​។ គោលបំណង​សំខាន់​នៃ​កិច្ចការ​ទាំងនេះ គឺ​ដើម្បី​បង្ការ និង​បញ្ជៀ​ស​គ្រោះថ្នាក់​ទុកជាមុន ជៀសវាង​បាក់​ដួលរលំ ប៉ះពាល់​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​មក​ទស្សនា​ប្រាសាទព្រះខ័ន និង​កុំឱ្យ​បាក់​ខូចខាត​ប៉ះពាល់​ដល់​រចនាសម្ព័ន្ធ​ប្រាសាទ​ជាដើម​៕S/

​រូបភាពៈ ក្រុម​កាត់​ក្រី​មែកឈើ​ចុះ​កាត់​និង​ដកហូត​ដើមឈើ​ហានិភ័យ​នៅ​ប្រាសាទព្រះខ័ន​(​អប្សរា​)​