​ក្រុម​គ្រូ​ពេ​ទ​ស្ម័គ្រចិត្ត​ក្រុង​ថៃ​ចូ​វ ជួយ​ពិនិត្យ ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ

362
ចែករម្លែក

ដោយ​៖​បាយ័ន / ​សៀមរាប​៖ កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ ក្រុមគ្រូពេទ្យ​ស្ម័​ត្រ​ចិត្ត ក្រុង​ថៃ​ចូ​វ ខេត្ត​ជាំ​ង​ស៊ូ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សហការ​ជាមួយ សមាគម​ពាណិជ្ជកម្ម​ចិន ប្រចាំខេត្ត និង​មន្ទីរពេទ្យ​ចិន រស្មី​អង្គរ ដឹកនាំ​ដោយ​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប និង លោក​ប្រធានការិយាល័យ កុងស៊ុល​ចិន ប្រចាំ​នៅ​ខេត្តសៀមរាប បាន​ចុះ​ពិគ្រោះ ពិនិត្យ ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដោយ​ឥតគិតថ្លៃ នៅ​មណ្ឌល​សុខភាព​ត្បែង ។​

​តាម​ការបញ្ជាក់​របស់​លោក អនុប្រធាន​សមាគម ពាណិជ្ជកម្ម​ចិន ប្រចាំខេត្ត និង​ប្រធានការិយាល័យ កុងស៊ុល​ចិន ប្រចាំ​នៅ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កម្ពុជា និង​ប្រទេស​ចិន មាន​ទំនាក់ទំនង សហប្រតិបត្តិការ​នឹង​គ្នា រហូតមកដល់​បច្ចុប្បន្ន​នេះ បានធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ ជា​មិត្តភាព កាន់តែ​រឹងមាំ រវាង​រដ្ឋាភិបាល​ទាំងពីរ ប្រជាជន​នៃ​ប្រទេស​ទាំ​ពីរ កាន់តែ​នៅជាប់​គ្នា​ជានិច្ច ។​

​លោក​បាន​បន្តថា ក្នុងការ​ព្យាបាល​ជំងឺ​នេះ មាន​ក្រុម​គ្រួ​ពេទ្យ​ជំនាញ មកពី​ក្រុង​ថៃ​ចូ​វ ខេត្ត​ជាំ​ង​ស៊ូ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លើ​ជំងឺ​ទូទៅ ជំងឺ​សន្លាក់ លើសឈាម និង​ព្យាបាល​ឆ្អឹង ដោយ​ឥតគិតថ្លៃពី​បងប្អូន​ឡើយ​។​

​លោក ពិន ប្រាកដ បាន​បញ្ជាក់ថា សុខភាព គឺជា​កត្តា​ចំបង ដែល​មនុស្ស​យើង​គ្រប់រូប ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ឲ្យ​បានជា​ប្រចាំថ្ងៃ ។ ដូច្នេះ​សុខភាព គឺជា​កត្តា​ដ៏​សំខាន់បំផុត សម្រាប់​មនុស្សជាតិ​គ្រប់រូប ក្នុងការ​អនុវត្តន៍ របៀប​រស់នៅ ប្រកបដោយ​សុខ​មា​ភាព របស់​យើង​គ្រប់រូប​។ ដោយ​កត្តា​នេះហើយ ទើប​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​ក្រសួងសុខាភិបាល ធ្វើ​កិច្ចសហការ ជាមួយ​អង្គការ​ដៃគូ ដើម្បី​ចុះមក​ពិនិត្យ ព្យាបាល​ជូន​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន ដោយ​ឥតគិតថ្លៃ ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ ។​

​លោក​អភិបាលរង​ខេត្ត បាន​បន្តទៀតថា ដើម្បី​ផ្តល់​សេវា​សុខភាព ជូន​ប្រជាពលរដ្ឋ គឺ​ដើម្បី​ធ្វើ​ឲ្យ​សុខមាលភាព​យើង មាន​សុខ​ភាពល្អ សម្រាប់​ប្រកប កិច្ចការងារ រៀនសូត្រ ធ្វើស្រែ ចំការ ជាដើម ។ ម្យ៉ាងទៀត ការពិនិត្យ ព្យាបាល​ជំងឺ​ជូន​បងប្អូន នាពេលនេះ ក្រុមគ្រូពេទ្យ​យើង មិន​រើសអើង ឬ​ប្រកាន់​និ​ន្នានា​ការ នយោបាយ​ណា​ឡើយ គឺ​ព្យាបាល​ដោយ​ឥតគិតថ្លៃ ជូន​ទាំងអស់ ដូច្នេះ​បុគ្គល​ដែលមាន​សុខភាព​ល្អ គឺមាន​នូវ​គុណភាព​នៃ​ជីវិត សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​ទទួលខុសត្រូវ រាល់​សកម្មភាព​ការងារ កាតព្វកិច្ច តួនាទី និង​ការប្រកប​ការងារ​ផ្សេងៗ ក្នុងការ​ចិញ្ចឹមជីវិត និង​ចូលរួម អភិវឌ្ឍន៍​សង្គម ។

​ក្នុងឱកាស​នោះដែរ លោក ពិន ប្រាកដ ក៏បាន​ថ្លែងអំណរគុណ ចំពោះ​កិច្ចសហប្រតិបត្តិការ របស់​ក្រុមគ្រូពេទ្យ ថៃ​ចូ​វ ខេត្ត​ជាំ​ង​ស៊ូ និង​មន្ទីរពេទ្យ​ចិន រស្មី​អង្គរ សមាគម​ពាណិជ្ជកម្ម​ចិន​ប្រចាំខេត្ត អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមគ្រូពេទ្យ និង​សប្បុរសជន ដែលជា​ដៃគូ​ទាំងអស់ បាន​គាំទ្រ ដែល​បាន​យកចិត្តទុកដាក់ ក្នុងការ​ព្យាបាល​ជំងឺ ជូន​ដល់​ប្រជាពលរដ្ឋ នៅ​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ដើម្បី​ឆ្លើយតប ទៅនឹង​សំណូមពរ របស់​រដ្ឋបាល​ខេត្តសៀមរាប ក្នុង​ការជួយ​សម្រាលទុក្ខ​លំបាក របស់​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុងការ​ផ្សាភ្ជាប់​មនោសញ្ចេតនា រវាង​ប្រជាជន​ទាំងពីរ កម្ពុជា ចិន ទៀតផង ។

​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត បានឱ្យដឹងថា ប្រជាពលរដ្ឋ បាន​ចូលមក​ទទួល សេវា​ព្យាបាល ពី​គ្រូពេទ្យ​ស្ម័​ត្រ​ចិត្ត គឺ​ភាគច្រើន ជា​ជំងឺ​ចាស់ជរា ជំងឺលើសឈាម ស្លាប់​មួយ​ចំហៀង​ខ្លួន ព្រមទាំង​ជំងឺ​ទូទៅ​ផងដែរ ។​

​ក្នុងការ​ពិនិត្យ​ព្យាបាល​ជំងឺ​នេះ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ក៏ដូចជា លោក​អភិបាលរង​ខេត្ត ប្រធានការិយាល័យ​កុងស៊ុល បានផ្តល់​អំណោយ​ដល់​បងប្អូន ដែល​បាន​ចូលមក​ទទួល​សេវា​ព្យាបាលដោយ​ឥតគិតថ្លៃ ទាំង​១៥០​នាក់ ម្នាក់ៗ ទទួលបាន មី​១​កេស មុង​១ ក្រមា​១ សារុង​១ ឃី​ត ១​កញ្ចប់ និង ថវិកា ១​ម៉ឺន​រៀល ផងដែរ​៕v/Ha