​ក្រុម​មេធាវី​ដក​ពាក្យ​បណ្តឹងឧទ្ធរណ៍​លើដី​កាស​ម្រេច​ពន្យា​ឃុំខ្លួន​លោក​កឹម​សុខា​

1057
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ក្រុម​មេធាវី​ការពារ​លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​ពាក្យស្នើសុំ​ដក​ពាក្យ​បណ្តឹងឧទ្ធរណ៍​លើដី​កាស​ម្រេច​ពន្យា​ឃុំខ្លួន​លោក​កឹម សុខា កាលពី​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា ទៅ​សាលាឧទ្ធរណ៍​។

ការដក​ពាក្យ​នេះ គឺ​បន្ទាប់ពី​កូនក្តី​ខ្លួន​លោក​កឹម សុខា ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឲ្យ​ដោះលែង​លោក​កឹម សុខា នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៨​។​

​លោក​ផែង ហេង មេធាវី​ការពារ​លោក​កឹម សុខា បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា ថា ការដក​ពាក្យបណ្តឹង​នេះ គឺ​បានដាក់​ទៅ​សាលាឧទ្ធរណ៍​រួចហើយ​នៅ​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា នេះ​។

ដោយ​លោក​បាន​រៀបរាប់ថា កាលពី​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម​មេធាវី​បានដាក់​ពាក្យបណ្តឹង​ប្តឹង​ឧទ្ធរណ៍​ទៅនឹង​ដីកា​ពន្យា​ពេល​ឃុំខ្លួន​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨​។​

​ដោយសារ​នៅ​ថ្ងៃទី​០៩​ខែកញ្ញា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កែប្រែ​សេចក្តីសម្រេច​របស់គាត់​បានចេញ​ដីកា​សម្រេច​ឲ្យ​លោក​កឹម​សុខា​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​។​

ចំពោះ​ការបើក​សវនាការ​រប​ស់ស​សាលាឧទ្ធរណ៍​នី​ថ្ងៃទី​១៧​ខែកញ្ញា​ខាងមុខនេះ​វា​មាន​ភាពមិនច្បាស់លាស់​មួយ​ហើយ​ក្រុម​មេធាវី​ការ​បាន​ជំនុំ​គ្នា​ជាមួយ​កូនក្តី​(​លោក​កឹម​សិខា​)​សម្រេច​ដក​ដាក់​បណ្តឹង​ឧទ្ធរណ៍​នឹង​ចេញ​វិញ​។

​លោក​បាន​បញ្ជាក់ថា “​ទាក់ទង​សវនាការ​ថ្ងៃទី​១៧ កញ្ញា បើកាលណា​ដើមបណ្តឹង​ដក មានន័យថា គេ​ចំណាយ​រឿង​នឹង​ចេញ​ហើយ​លែង​ទុក​នៅក្នុង​សំណុំ​ឧទ្ធរណ៍​ទៀតហើយ​។​ធម្មតា​យើង​ដក​បណ្តឹងឧទ្ធរណ៍​ហើយ​យើង​អត់​ទៅទៀត​ទេ (​អត់​ទៅ​ចូលរួម​សវនាការ​ថ្ងៃទី​១៧ កញ្ញា​)”​។​

​បើទោះបីជា​ក្រុម​មេធាវី​ដក​ពាក្យបណ្តឹង​ក៏ដោយ​ក៏​សាលាឧទ្ធរណ៍​នៅតែ​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​លោក​កឹម សុខា ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ ខាងមុខនេះ ដដែល​ដោយ​មិនមាន​ការលុបចោល​នោះទេ​។​

ជាមួយគ្នានេះ​អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​បាន​ជម្រាប​ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​សូម​ចាត់​ឱ្យ​នាំ​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា មកកាន់​សាលាឧទ្ធរណ៍​នៅពេល​បើកសវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​២​រសៀល​។

នេះ​បើ​យោងតាម​លិខិត​របស់លោក អ៊ឹម សុផាន អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍ កាលពី​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៨៕S/

​ក្រុម​មេធាវី​ដក​ពាក្យ​បណ្តឹងឧទ្ធរណ៍​លើដី​កាស​ម្រេច​ពន្យា​ឃុំខ្លួន​លោក​កឹម​សុខា​(លោកផែនផេងនិយាយទូរស័ព្ទមេធាវីលោកកឹមសុខា)