​ក្រុម​ម​គ្គុ​ទ្ទេស​សាទរ​ចំពោះ​គម្រោង​ក្រាល​ក្ដារ​ឈើ​នៅតាម​ឬ​ស​ឈើ​បុរាណ​ក្នុង​បរិវេណ​ប្រាសាទតាព្រហ្ម

182

​ដោយៈ​អង្គ​រយ​តូច​/​សៀមរាប​:​ក្រុម​ម​គ្គុ​ទ្ទេស​ទេសចរណ៍​សាទរ​ចំពោះ​គម្រោង​ក្រាល​ក្តារ​ឈើ​នៅតាម​ឬ​ស​ឈើ​បុរាណ​ក្នុង​បរិវេណ​ប្រាសាទតាព្រហ្ម​ហើយ​ថា​គម្រោង​នេះ​បាន​ជួយ​ដល់​ដើមឈើ​និង​ការពារ​សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ​ផងដែរ​។​

ជាមួយគ្នា​នោះ​ក្រុមការងារ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា បាននិងកំពុង​រៀបចំ​ជួសជុល និង​ក្រាល​ក្ដារ​ឈើ​តាម​ឬ​ស​ឈើ​ធំៗ​ក្នុង​បរិវេណ​ប្រាសាទតាព្រហ្ម​ថែមទៀត​។ ខណ​:​ពួកគេ​(​ម​គ្គុ​ទ្ទេស​)​យល់ថា នេះ​ជាការ​យកចិត្តទុកដាក់​ដល់​ដើមឈើ​ដែលមាន​វ័យ​ចំណាស់ៗ លើក​សោភ័ណភាព​ប្រាសាទ ក៏ដូចជា​ការការពារ​គ្រោះថ្នាក់​ដល់​ភ្ញៀវ​ជាយថាហេតុ​។​

​ចាប់ពី​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៨​មក ក្រុមការងារ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដំណើរការ​គម្រោង​រៀបចំ​ក្រាល​ក្ដារ​ឈើ តាម​ឬ​ស​ឈើ​ធំៗ និង​នៅតាម​វង់​ទស្សនា​របស់​ភ្ញៀវទេសចរ នៅ​ប្រាសាទតាព្រហ្ម​។ តាម​ការប៉ាន់ស្មាន គម្រោង​នេះ​អាច​នឹង​បញ្ចប់​នៅមុន​រដូវវស្សា​មកដល់​។

​មគ្គុទ្ទេសក៍​ទេសចរណ៍​ភ​សា​អង់គ្លេស លោក តឹក តែម បាន​សម្ដែង​អារម្មណ៍​រីករាយ​និង​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​គម្រោង​រៀប​នេះ​។​លោក​យល់ថា​គម្រោង​នេះ​អាច​ការពារ​ឬ​ស​ឈើ​ដែលមាន​វ័យ​ចំណាស់ៗ និង​មួយទៀត ជួយ​ការពារ​គ្រោះថ្នាក់​ដល់​ភ្ញៀវ​ជាយថាហេតុ​ផងដែរ​។​

​ដោយឡែក​លោក​ទៀ​គី​យូ​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​ក៏បាន​សម្ដែង​ការគាំទ្រ​អស់ពី​ចិត្ត​ទៅលើ​គម្រោង​ខាង​នេះ​ផងដែរ​។​លោក​គី​យូ​បានឱ្យដឹងថា​ឬ​ស​ឈើ​ទាំងនោះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវ​ដែលមាន​វ័យ​ចំណាស់​គឺអាច​ឱ្យ​ពួកគាត់​ជំពប់ជើង​ជាដើម​ប្រសិនបើ​ខ្វះ​ការប្រុងប្រយ័ត្ន​។

គម្រោង​នេះ អាច ជួយ​ការពារ​ដល់​ដើមឈើ​ដែលមាន​វ័យ​ចំណាស់​នៅក្នុង​ប្រាសាទតាព្រហ្ម​ផងដែរ​។ ដើមឈើ​ទាំងនោះ​អាច​នឹង​ស្លាប់​បាន តាមរយៈ​ការដើរ​ជាន់​ពី​សំណាក់​ភ្ញៀវទេសចរ​ដែលមាន​ចំនួន​ច្រើន​រយ​នាក់​ក្នុង​មួយថ្ងៃៗ​។

​ទាំងអស់គ្នា​បានដឹងហើយថា​ដើមឈើ​ធំៗ​និង​ឬ​ស​ធំៗ​ដែលមាន​វ័យ​ចំណាស់​នៅ​ប្រាសាទតាព្រហ្ម​គឺជា​ផ្នែក​មួយ​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ​និង​អន្ដរជាតិ​។​ពួកគេ​តែង​ផ្តិត​យក​ទិដ្ឋភាព​ទាំងនោះ​នៅពេល​បាន​មកដល់​ប្រាសាទ​ម្តងៗ​។​ជាមួយនឹង​កំណើន​ទេសចរ​ជាច្រើន​មកដល់​ប្រាសាទតាព្រហ្ម វា​ក៏បាន​បង្ក​ហានិភ័យ​ផងដែរ​។ គឺ​ហានិភ័យ​ត្រង់​ភ្ញៀវទេសចរ​បាន​ដើរ​ជាន់​ឬ​ស​ឈើ​នៅក្រោម​ដី​ដោយ​មិនដឹង​ខ្លួន ដែល​វា​នឹង​បង្អាក់ដំណើរ​លូតលាស់រ​បស់​ដើមឈើ​ទាំងនោះ​។

​លោក យិន សូវ៉ាត អ្នកគ្រប់គ្រង​ការដ្ឋាន​គម្រោង​ក្រាល​ក្ដារ​នៅ​ប្រាសាទតាព្រហ្ម បានឱ្យដឹងថា រហូតមកដល់​ពេលនេះ យើង​បាន​ក្រាល​ក្ដារ​បាន​ប្រមាណ​៥០​ម៉ែត្រ​រួចហើយ​គិត​ទាំង​ជណ្ដើរ​។​លោក​បន្ថែមថា​នឹង​បន្ត​គម្រោង​នេះ​ជា​ដំណាក់កាលៗ​រហូតដល់​បញ្ចប់​។

លោក យិន សូវ៉ាត អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ បរិស្ថាន និង​ទេសភាព​វប្បធម៌ ដែល​កំពុង​ដឹកនាំ​ក្រុមការងារ​រៀបចំ​កម្រាល​ក្ដារ​ន​ប្រាសាទតាព្រហ្ម បាន​ថ្លែងថា គោលបំណង​នៃ​ការរៀប​ចំនេះ គឺ​ដើម្បី​បង្កើន​ការលូតលាស់​របស់​ដើមឈើ និង​ថែរក្សា​បរិស្ថាន​ជុំវិញ​ឱ្យបាន​ល្អប្រសើរ​ឡើងវិញ​។

លោ​កថា​ទីតាំង​ឬ​ស​ឈើ​ចំនួន​៦​កន្លែង ដែល​គ្រោង​ក្រាល​ក្ដារ និង​នៅតាម​វង់​ទស្សនា​ប្រវែង​ជាង​៤០០​ម៉ែត្រ​ទៀត ហើយ ឈើ​ដែល​យកមក​ក្រាល​នេះ​ជា​ប្រភេទ​ឈើ​គគីរ ដែល​តាម​ការប៉ាន់ស្មាន​អាច​អស់​ប្រហែល​៧០​ម៉ែត្រគូប ដែល​វា​អាច​រក្សា​គុណភាព​បាន​ពី​៦ ទៅ​៧​ឆ្នាំ​។ ឈើ​នេះ​ជា​ជំនួយ​ឧបត្ថម្ភ​ដោយ​ភាគី​ឥណ្ឌា ដែល​កំពុងដំណើរការ​ជួសជុល​ប្រាសាទតាព្រហ្ម ចំណែក​អាជ្ញាធរ​ជាតិ​អប្សរា ចេញ​ផ្នែក​កម្លាំង​ពលកម្ម ដែល​ប្រើប្រាស់​កម្មករ​ចំនួន ១២​នាក់​៕S/

​ក្រុម​ម​គ្គុ​ទ្ទេស​សាទរ​ចំពោះ​គម្រោង​ក្រាល​ក្ដារ​ឈើ​នៅតាម​ឬ​ស​ឈើ​បុរាណ​ក្នុង​បរិវេណ​ប្រាសាទតាព្រហ្ម