​ក្រុម​រាជសីហ៍​ទៅ​ទស្សនកិច្ច​នៅ​កូរ៉េ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​បង្កើន​កិច្ចសហប្រតិបត្តិការ

215
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ថ្នាក់ដឹកនាំ​និង​សមាជិក​នៃ​ក្រុម​រាជសីហ៍​បានធ្វើ​ដំណើរ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កូរ៉េ​រយៈពេល​៩​ថ្ងៃ​ក្នុង​គោលបំណង​ពិនិត្យ​លទ្ធភាព​ក្នុងការ​ចងសម្ព័ន្ធ​មេត្រី​ភាព​និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​មនុស្សធម៌​សប្បុរសធម៌ សង្គម យុវជន កីឡា សុខាភិបាល និង​អប់រំ​។ លើសពីនេះ​ដំណើរ​ទស្សនកិច្ច​នេះ​ក៏មាន​គោលបំណង​រៀនសូត្រ​និង​ដកស្រង់​បទពិសោធន៍​សម្រាប់​ការយល់ដឹង​ទូលំទូលាយ​អំពី​ការងារ​សំខាន់ៗ​របស់​សមាជិក​ក្រុម​រាជសីហ៍​ផងដែរ​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ថ្នាក់ដឹកនាំ​និង​សមាជិក​ក្រុម​រាជសីហ៍​ទាំងអស់​បាន​ចូលជួប​សំដែង​ការ​គួរសម​និង​ពិភាក្សា​ការងារ​ជាមួយនឹង​អភិបាលក្រុង​អ៊ី​ន​ឆុន​និង​អ៊ុយ​ចុង​ប៊ូ​និង​បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​លើ​កិច្ច​ការសំខាន់ៗ​មួយចំនួន​រវាង​ក្រុង​ទាំងពីរ​និង​ក្រុម​រាជ​សី​ផងដែរ​។​លើសពីនេះ​ក្រុមការងារ​ក្រុម​រាជសីហ៍​ក៏បាន​ធ្វើដំណើរ​ទស្សនកិច្ច​ស្ថាប័ន​សំខាន់ៗ​មួយចំនួន​និង​បាន​ប្រកួត​កីឡាបាល់ទាត់​លក្ខណ​:​មិត្តភាព​ព្រមទាំង​បានទទួល​ទាន​អាហារ​ជុំគ្នា​ប្រកបដោយ​បរិយាកាស​ស្និទ្ធស្នាល​នឹង​រីករាយ​ក្រៃលែង​។

​សូមបញ្ជាក់ថា​ថ្នាក់ដឹកនាំ​និង​ក្រុមការងារ​ក្រុម​រាជសីហ៍​ទាំងអស់​បាន​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល​៩​ថ្ងៃ​ដោយ​ចាប់ពី​ថ្ងៃទី​២១​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០១៩​នៅក្នុង​ប្រទេស​កូរ៉េ​ដែល​ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ទទួលបាន​នៅ​បទពិសោធន៍​ការទំនាក់ទំនង​ល្អ​និង​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​សំខាន់ៗ​មួយចំនួន​រួមមាន​ការងារ​មនុស្សធម៌​សមធម៌​សង្គម​យុវជន​កីឡា​សុខាភិបាល និង​អប់រំ​៕S​