​ក្រុម​វេជ្ជសាស្ត្រ​សម្ដេច​តេ​ជោ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ជិត​២.០០០​នាក់​

200
ចែករម្លែក

​ដោយ​៖​កាំ​ពី​/​ខេត្តក្រចេះ​៖​លោកស្រី​ហ៊ុន​ម៉ា​ណា​បាន​ដឹកនាំ​គ​ណះ​ប្រតិភូ​និង​ក្រុម​វេជ្ជសាស្ត្រ​សម្ដេច​តេ​ជោ​ហ៊ុន​ចុះ​ព្យាបាល​និង​ពិនិត្យ​ជំងឺ​ជូន​ពលរដ្ឋ​ជិត​២.០០០​នាក់​ដោយ​ឥតគិតថ្លៃ​នៅ​សាលាបឋមសិក្សា​បូស​លាវ ឃុំ​បូស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៩​។​

​សូមបញ្ជាក់ថា​ការពិនិត្យ​និង​ព្យាបាល​ជំងឺ​ឥតគិតថ្លៃ​នេះ​មាន​រយៈពេល​ចំនួន​១​ថ្ងៃ​ពេញ​ក្នុង​ទីតាំង​សាលាបឋមសិក្សា​បុស​លាវ​បែងចែក​ការពិនិត្យ​ជា​៦​ផ្នែក​គឺ​ទី​១​ជំងឺ​ទូទៅ​មនុស្ស​ចាស់​និង​កុមារ​។​ទី​២​ជំងឺ​ភ្នែក​ទី​៣​ជំងឺ​មាត់​ធ្មេញ​ទី​៤​ជំងឺ​វៈ​កាត់​ទី​៥​ពិនិត្យ​អេកូ​សាស្ត្រ​និង​ទី​៦​រោគ​ស្ត្រី​។​ក្នុងនោះ​ក៏មាន​ការផ្តល់ជូន​នូវ​អាហារ​ក្នុងពេល​ពិនិត្យ​ចំនួន​២​ពេល​ដោយ​ព្រឹក​មាន​នំ​បញ្ចុក​នំប៉័ង​សម្លរ​ការី​និង​បាយ​សម្រាប់​អាហារ​ថ្ងៃត្រង់ ។

​លោកស្រី​ហ៊ុន ម៉ា​ណា ប្រធាន​ក្រុម​វេជ្ជសាស្ត្រ​បាន​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ និង​នាំយក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន​។​ដែលជា​និច្ច​ជា​កាល​សម្តេច​ទាំងពីរ​តែងតែ​គិតគូរ​អំពី​បញ្ហា​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់​ពី​និន្នាការ​គោលនយោបាយ ឬ​ពូជសាសន៍​នោះឡើយ​។

ជាពិសេស​គឺ​បញ្ហា​សុខភាព​អនាម័យ​ដែលជា​បញ្ហា​ចម្បង​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។​សុំឱ្យ​បងប្អូន​មេត្តាជួយ​សម្រប​ប​សម្រួល​និង​អធ្យាស្រ័យ​ក្នុងការ​មក​រង់ចាំ​ទទួល​ពិនិត្យ​និង​ព្យាបាល​ដោយ​ក្នុងស្ថានភាព​អ្នក​មក​ពិនិត្យ​និង​ព្យាបាល​មាន​ច្រើន​នាក់​។​ក្នុងនោះ​ក៏មាន​ផ្តល់ជូន​នូវ​រទេះ​ពិការ​ចំនួន​១២​នាក់​ផងដែរ​៕S/

#