​ក្រុម​អ្នកជិះ​កង់​ខេត្តបន្ទាយមានជ័យ​ចូលរួម​ជិះ​កង់​ដើម្បី​មិត្តភាព​ជាមួយ​ខេត្ត​បូរី​រាំ​

1260
ចែករម្លែក

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​ប្រតិភូ​រដ្ឋបាលខេត្ត​និង​ក្រុម​អ្នកជិះ​កង់​ខេត្តបន្ទាយមានជ័យ​ប្រទេស​កម្ពុជា​ចូលរួម​ប្រជុំ​និង​ជិះ​កង់​ដើម្បី​សហប្រតិបត្តិការ​មិត្តភាព​ជាមួយ​ខេត្ត​បូរី​រាំ​ប្រទេស​ថៃ​ចាប់ពី​ថ្ងៃទី​១៦-១៨​មិថុនា​ឆ្នាំ​២០១៨​។​

ប្រតិភូ​ទាំង​២​ក្រុម​នេះ​ដឹកនាំ​ដោយ​លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​សហការ​ជាមួយ​លោក​តាប់​ខែម​ប្រធាន​ក្រុម​អ្នកជិះ​កង់​ខេត្តបន្ទាយមានជ័យ​មាន​សមាជិក​ជាង​៧០​នាក់ ព្រមទាំង​មន្ត្រី​សមត្ថកិច្ច កងកម្លាំង​ពាក់ព័ន្ធ​។​

​ប្រតិភូ​បាន​ទៅដល់​ព្រំដែន​ជប់​គគីរ​ស្រុក​បន្ទាយ​អំពិល​ខេត្តបន្ទាយមានជ័យ​-​សាយ​តាក់​គូ​ស្រុក​បាន​គ្រួ​ត​ខេត្ត​បូ​រូ​រាំ​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែមិថុនា ហើយ​ត្រូវ​បានទទួល​ស្វាគមន៍​រាក់ទាក់​កក់ក្តៅ​ដោយ​លោក​វី​ណៃ តូ​ចា​រើ​ន​អភិបាលស្រុក​បាន​គ្រួ​ត​លោក​ស៊ុ​ង​សាក់​សុ​ឆា​រិ​ធី​គូ​ន​,​សភា​ខេត្ត​បូរី​រាំ​និង​ជា​ប្រធាន​អ្នកជិះ​កង់ខេត្ត​បូរី​រាំ​,​លោក​អភិបាលរង​ស្រុក​ឡាក់​ហាប​សាយ ,​លោក​អភិបាលរង​ស្រុក​ណូន​នី​ង​ដែង​។​

​ប្រតិភូ​បាន​បន្តដំណើរ​ដោយ​ជិះ​កង់​លើ​ចម្ងាយ​ផ្លូវ​ជិត​៧០​គម​ដោយ​ឆ្លងកាត់​ចម្ការកៅស៊ូ​និង​ដំណាំ​ចម្រុះ កាត់​ភូមិ​ស្រុក វត្ត​បាន​ក្រួ​ត រួច​សម្រាក​អាហារ​ថ្ងៃរសៀល​នៅ​កសិណ​ប្រាសាទ​មឿង​តាំ រួច​ចូល​ទស្សនា​ប្រាសាទ​មឿង​តាំ​និង​ទស្សនា​ប្រាសាទភ្នំ​រូង​នៅ​ស្រុក​ឈ្លើ​ម​ប្រាក់​កៀត​។

​លុះ​ល្ងាច​ដដែល ប្រតិភូ​បន្តដំណើរ​ទៅ​ស្រុក​ឡាក់​ហាន​សាយ​ខេត្ត​បូរី​រាំ ជា​ស្រុក​ដែលមាន​ព្រំដែន​ជាប់​នឹង​ភូមិសាស្ត្រ​ថ្មពួក​ខេត្តបន្ទាយមានជ័យ​ម្តុំ​ជួរ​ភ្នំ​ដងរែក ត្រង់​បង្គោល​ព្រំដែន​លេខ​២៧ ។ នៅ​ស្រុក​ឡាក់​ហាន​សាយ ក៏មាន​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព​រវាង​កីឡាករ​នៃ​ភាគី​ទាំង​២​ផងដែរ ។​

លោក​វី​ណៃ តូ​ចា​រើ​ន អភិបាលស្រុក​បាន​គ្រួ​ត​ថ្លែង​ស្វាគមន៍​ថា :​សកម្មភាព​នៃ​ការបំពេញ​ទស្សនកិច្ច​ប្រជុំ​និង​ការ​ជិះ​កង់​រួម​នេះ​រវាង​ក្រុម​នៃ​ខេត្ត​បូរី​រាំ​និង​ក្រុម​នៃ​ខេត្តបន្ទាយមានជ័យ ជាការ​ផ្លាស់ប្តូរ​ប្រតិភូ​ក​ម្រឹត​ខ្ពស់​រវាង​ខេត្ត​ទាំង​២ ក៏ដូចជា​ពង្រឹងពង្រីក​កិច្ចទំនាក់ទំនង មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ភូមិ​ឃុំ​ស្រុក​ខេត្ត​កម្ពុជា ថៃ​ដែលជា​អ្នកភូមិផង​របង​ព្រំដែន​ជាប់​គ្នា​។​

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ឧទ្ទិស​នូវ​សកម្មភាព​ដូចខាងលើ​ថា ត្រូវ​ពូន​ជ្រុំ ពង្រឹងពង្រីក ហើយ​អនុវត្ត​អោយស្រប​តាម​គោលនយោបាយ​ន​ឌ​រាជរដ្ឋាភិបាល​ប្រទេស​ទាំង​២ សម្រាប់​តំបន់​ព្រំដែន​ដោយ​បង្រួម​ទំនាស់ ពង្រីក​មិត្តភាព សាមគ្គីភាព ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​នៅ​បណ្តោយ​ព្រំដែន​៕S/

​ក្រុម​អ្នកជិះ​កង់​ខេត្តបន្ទាយមានជ័យ​ចូលរួម​ជិះ​កង់​ដើម្បី​មិត្តភាព​ជាមួយ​ខេត្ត​បូរី​រាំ​