​ក្រុម​អ្នកជំនាញ​ប្រជុំ​ស្រាវជ្រាវ​ស្តីពី​គោលនយោបាយ​សង្គម​និង​គោលនយោបាយ​ហិរញ្ញវត្ថុ​

683
ចែករម្លែក
  • 137
    Shares

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ក្រុម​អ្នកជំនាញ​ដែល​សុទ្ធសឹង​ជា​សាស្ត្រ​ចា​រ្យ​បណ្ឌិត​បាន​បើក​កិច្ច​ប្រជុំគ្នា​លើកដំបូង​មួយ ដើម្បី​ប្រមូល​ធាតុ​ចូល ស្តីពី​គោលនយោបាយ​ជាតិ​គាំពារ​សង្គម និង​គោលនយោបាយ​ហិរញ្ញវត្ថុ សម្រាប់​ជា​ទុន​ក្នុង​ការសិក្សា​លើ​វឌ្ឍនភាព នៃ​គោលនយោបាយ​គាំពារ​សង្គម​របស់​ប្រទេស​កម្ពុជា​។​

ជាមួយ​ការបើក​កិច្ចប្រជុំ​នេះដែរ​ត្រូវបាន​គេ​រំពឹងថា​នឹង​ទទួលបាន​ការប្រមូលផ្តុំ​ព័ត​មាន​កាន់តែ​ទូលំទូលាយ និង​ស៊ីជម្រៅ ស្តីពី​គោលនយោបាយ​រដ្ឋ​និង​សង្គមកិច្ច លើ​វិស័យ​គោល​ដែលមាន​ដូចជា ការអប់រំ ប្រាក់​សោធន សុខមាលភាព និង​លំនៅដ្ឋាន នៅក្នុង​ប្រទេស​កម្ពុជា​។​

បញ្ជាក់ប្រាប់​រស្មី​កម្ពុជា​ក្រោយ​បញ្ចប់​បើ​កិច្ចប្រជុំ​ដែល​បាន​រៀបចំឡើង​នា​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មណ្ឌល​២ កាលពី​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០១៩ លោក បណ្ឌិត ជេ​ត ជាលី សាកលវិទ្យាធិការ​នៃ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បានឱ្យដឹងថា​កិច្ចប្រជុំ​នេះ​ក្រុម​អ្នកជំនាញ​នឹង​ពិភាក្សា​ទៅលើ​គោលនយោបាយ​រដ្ឋ​និង​សង្គមកិច្ច​នៅ​ប្រទេស​កម្ពុជា​។​

​លោក​បណ្ឌិត សាកលវិទ្យាធិការ​នៃ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បានបញ្ជាក់​បន្ថែមថា ការស្រាវជ្រាវ​ផ្នែក​សង្គម​គឺជា​កត្តាចាំបាច់​មួយ​ដែល​គេ​មិនអាច​មើលរំលង​បានឡើយ​អំពី​ការប្រែប្រួល​ក្នុងសង្គម​ជាតិ​ដែល​ទាក់ទិន​ទៅនឹង​ការរីកចម្រើន ក៏ដូចជា​ការផ្លាស់ប្តូរ​នៃ​ឥរិយាបទ​មនុស្ស​ក្នុងសង្គម ។​កត្តា​ទាំងនេះ​គឺជា​រឿង​មួយ​ដ៏​សំខាន់​ដែល​គ្រប់​មហាវិទ្យាល័យ​ជំនាញ​ត្រូវ​យកចិត្តទុកដាក់​ស្រាវជ្រាវ ហើយ​នេះ​វា​ក៏​ជាការ​ចង់បាន​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ក្រសួង​អប់រំ​។​

លោក​បណ្ឌិត​បាន​មានប្រសាសន៍​ដែរ​ថា​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បច្ចុប្បន្ន​គឺជា​បណ្តុំ​ទៅដោយ​អ្នកជំនាញ​ច្រើន​ហើយ​នា​កន្លងមកនេះ​សាកលវិទ្យាល័យ​នេះ​ផ្តោត​តែ​ទៅលើ​ការបង្រៀន​ច្រើន​ប៉ុន្តែ​នា​ថ្ងៃ​ខាងមុខ​គេ​នឹង​យកចិត្តទុកដាក់​បន្ថែម​ទៅលើ​ការស្រាវជ្រាវ​ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម​ក៏ដូចជា​ផ្នែក​មួយ​សម្រាប់​ផ្តល់​ការពិគ្រោះ​យោបល់​របស់​រាជរដ្ឋាភិបាល​ផងដែរ​។​

​ជាមួយគ្នានេះ​សាស្ត្រាចារ្យ​បណ្ឌិត អ៊ុន លាង ព្រឹទ្ធបុរស​មហាវិទ្យាល័យ សង្គមសាស្ត្រ មនុស្សសាស្ត្រ​បានបញ្ជាក់​ឱ្យដឹង​ដែរ​ថា​កាលពីមុន​មកនេះ​នៅ​កម្ពុជា​ការស្រាវជ្រាវ​ទៅលើ​អ្វីមួយ​ច្រើនតែ​ដឹកនាំ​ដោយ​ជនជាតិ​បរទេស​។ប៉ុន្តែ​បច្ចុប្បន្ន​ដោយសារ​យើង​មាន​ធនធានមនុស្ស​ច្រើន​និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ហេតុនេះ​ការស្រាវជ្រាវ​ជំនាញៗ​គឺ​កម្ពុជា​យើង​ធ្វើ​ដោយ​ខ្លួនឯង​វិញ​។​ជាក់ស្តែង​ដូចជា​ការស្រាវជ្រាវ​ពេលនេះ​សាស្ត្រាចារ្យ​ជំនាញៗ​គឺ​សុទ្ធសឹង​ស្ទើរតែ​កម្ពុជា​ទាំងអស់​។​

លោក​បាន​បញ្ជាក់ដែរថា​ការស្រាវជ្រាវ​ទៅលើ​គោលនយោបាយ​សង្គម​គឺជា​ទិសដៅ​យ៉ាងសំខាន់​សម្រាប់​កំណត់​ទិសដៅ​ជាក់លាក់​ដោយសារតែ​នៅពេល​របត់​របប​សេដ្ឋ​កិច្ច​មួយ​រីកចម្រើន​ហើយ បើ​គេ​ពុំបាន​ដឹង ជាក់លាក់​ទេវា​អាច​នាំឱ្យ ពុំ​មានការ​ស៊ីសង្វាក់​គ្នា​រវាង​គោលនយោបាយ​ស​ង្គ ដែល​ទាំងនេះ​វា​ជះ​ផល​មិនល្អ​ទាំង​រយៈពេល​ខ្លី​និង​រយៈពេល​វែង​ដល់​ប្រទេសជាតិ​៕S/

​លោក​បណ្ឌិត​ជេ​ត​ជាលី​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​និង​លោក​សាស្ត្រាចារ្យ​បណ្ឌិត អ៊ុន លាង​ព្រឹទ្ធបុរស​មហាវិទ្យាល័យ​ស​ង្គ​ម​សាស្ត្រ​មនុស្សសាស្ត្រ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​លើក​ទី​១​ស្តីពី គោលនយោបាយ​សង្គម និង​គោលនយោបាយ​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០១៩(​រូប​៖​ដេប៉ូ​)​