​ក្រុម​អ្នកយក​សាសនា​ធ្វើ​អាជីវកម្ម​កំពុង​វាយលុក​ក្រុង​សៀមរាប​រាល់ថ្ងៃ

1357
ចែករម្លែក

​ដោយៈ​អង្គរតូច​/​សៀមរាបៈ​ក្រុម​អ្នកយក​សាសនា​ទៅធ្វើ​អាជីវកម្ម បាន​កំពុង​វាយលុក​តាម​ទីសាធារណៈ ទីប្រជុំជន ពិសេស​តាម​ភោជនីយដ្ឋាន ក្នុង​ក្រុង​សៀមរាប​យ៉ាង​ផុសផុល តែ​ហា​ក់នៅ​មិនទាន់​ធ្វើ​ឲ្យ អាជ្ញាធរ​និង​មន្ទីរជំនាញ ឈឺក្បាល​អី​បន្តិច​នោះទេ​។​

​តាមរយៈ​កាន់​ប្រូ​ក្រាម​ដើរ​ហុច​ឲ្យ ឬ​កាន់​ផ្តិលប្រាក់​ដើរ​រ៉ៃ​អង្គាស ដោយ​អះអាងថា កសាង​វត្ត​នេះ​វត្ត​នោះ ក៏ដូចជា​ការអះអាង​ថា លោក​នៅ​វត្ត​ឆ្ងាយៗ​ដាច់​ចង្ហាន់​ផងដែរ​នោះ​។ គេ​សង្កេតឃើញ​ម្ចាស់​អាជីវកម្ម ដែលមាន​ទាំងស្រី​ទាំងប្រុស​ស្ថិតក្នុង​វ័យ​ចំណាស់​នោះ ហាក់ដូចជា​មុខ​ដដែលៗ​។

ប៉ុន្តែ​ហេតុផល​គឺមាន​មិនចេះចប់ មិន​ថា​រដូវ​កាលណា​នោះឡើយ​។​ អ្នកខ្លះ​លើកឡើងថា ក្នុង​មួយថ្ងៃៗ​ដូចជា​មានការ​រៃអង្គាស​មិន​ឈប់ឈរ មិនដឹងថា​កសាង​អី​មិនចេះ​គ្រប់​ចឹ​ង​។ ឯ​ខ្លះទៀត​លើកឡើងថា ម្តង​យកទៅ​កសាង​វត្ត​នេះ ម្តង​យកទៅ​កសាង​វត្ត​នោះ ប៉ុន្តែ​អ្នកដើរ​រៃ​ប្រាក់​ដូចជា​មុខ​ដដែលៗ​។​

ជាមួយនឹង​ការ​ប្រតិ​កម្មនេះ ស្ត្រី​ខាងលើ​ដែល​មើលទៅ​ពុំមែន​ជា​ក្រុម​យាយជី​តាជី បាន​ប្រាប់ថា យកទៅ​កសាង​ឧបដ្ឋានសាលា​វត្ត​ព្រះឥន្ទ​កោ​សី​យ៏​(​វត្ត​លើ​)​។​ជាមួយនិង​ចម្លើយ​របស់​ស្ត្រី​ខាងលើនេះ លោក​វ៉ាន់ ប៊ុណ្ណា ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា ខេត្តសៀមរាប បាន​ឆ្លើយតប​តាម​ទូរ​សព្ទ័​ថា វត្ត​ខាងលើ​ពិត​ជាមាន​ធ្វើបុណ្យ​ផ្កាប្រាក់​សាមគ្គី​មែន នៅ​ថ្ងៃទី​២៥​ខែមីនា​ខាងមុខនេះ​។

ប៉ុន្តែ​ពុំមាន​ការអនុញាតិ​ណាមួយ ឲ្យ​យាយជី​តាជី​កាន់​ប្រូ​ក្រាម ដើរ​រៃ​លុយ​ពី​តាម​ទីសាធារណៈ​ឬ​កន្លែង​ផ្សេងៗ​នោះទេ​។តែបើ​មាន​ចឹ​ង​មែន​គឺជា​បុគ្គល ដែល​ឈ្លៀត​ឪ​កាស​តែប៉ុណ្ណោះ​។ លោក​បន្តថា ការដើ​រៃអង្គាស​លុយ​ក្នុង​ហេតុផល កសាង​នេះ​កសាង​នោះ ខាង​មន្ទីរ​ក៏ដូចជា បណ្តា​វត្ត​មិន​អនុញាត​ឡើយ​។ ពេល​យើង​ចុះ​តាម​ទប់ស្កាត់​ក៏​ស្ងាត់​មួយរយៈ លុះ​ពេល​ភ្លេចខ្លួន​ពួកគេ​ដើរ​ធ្វើ​ចឹ​ង​ទៀត​។​

លោក​ប្រធាន​មន្ទីរ បញ្ចា​ក់ថា ក្រោយ​ទទួលដំណឹង​នេះ លោក​នឹង​ព្យាយាម​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ទប់ស្កាត់ ហើយក៏​សុំ​ឲ្យ​ពលរដ្ឋ​ជួយ​សហការ​ផ្តល់​ព័​ត៏​មាន​ផង​៕S/