​ក្រុម​អ្នករត់​រ៉ឺម៉ក​ម៉ូតូ​ផ្ទុះ​កំហឹង​ដាក់គ្នា​ផ្អើល​តំបន់​ផាប់​ស្ទ្រី​ត​ប៉ូលិស​ឃាត់ខ្លួន​បីនាក់​

767
ចែករម្លែក

(​សៀមរាប​)៖​ផ្តើមចេញពី​ការដណ្តើម​ម៉ូយ​គ្នា​ក្រុម​អ្នករត់​រ៉ឺម៉ក​ម៉ូតូ​ដឹក​ភ្ញៀវ​(​ធុ​កៗ​)​បាន​ទាស់សំដី​គ្នា​រហូត​ផ្ទុះ​អំពើ​ហឹ​ង្សា​បង្ក​ឲ្យ​មាន​របួសស្នាម​ក្នុង​តំបន់​ផាប់​ស្ទ្រី​ត​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​៣​នាក់​។​ហេតុការណ៍​នេះ​កើតឡើង​នៅក្នុង​តំបន់​ផាប់​ស្ទ្រី​ត​(pub street)​ក្នុងភូមិ​មណ្ឌល​១​សង្កាត់​ស្ចា​យ​ដង្គំ​ក្រុង​សៀមរាប​វេលា​ម៉ោង​៨​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៧​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ក្នុង​អំពើ​ហឹ​ង្សា​នេះ​ទី​១​ឈ្មោះ ធឿន ញា​ញ់ ភេទ​ប្រុស អាយុ​២៩ ឆ្នាំ មុខរបរ​ឌុប​ភ្ញៀវ​(​ធុ​កៗ​) រស់នៅ​ភូមិ អញ្ចាញ សង្កាត់ នគរធំ​។​ទី​២​ឈ្មោះ ឈរ វិត ភេទ ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​ឌុប ភ្ញៀវ (​ធុ​កៗ​) រស់នៅ​ភូមិ​គោកចក សង្កាត់​គោកចក​។ ទី​៣​ឈ្មោះ លន់ គឹម​ហួរ ភេទ ប្រុស អាយុ​៣០ ឆ្នាំ មុខរបរ​ធ្វើការ រស់នៅ ភូមិ​គោកចក សង្កាត់​គោកចក ។

ប្រភព​បន្តថា នៅ​មុនពេល​កើតហេតុ​ប៉ុន្មាន​នាទី នៅ​ទីតាំង​ទល់មុខ​ភោជនីយដ្ឋាន រ៉េត​ព្យា​ណូ ភូមិ​មណ្ឌល​មួយ សង្កាត់​ស្វាយ ដង្គំ ពួកគេ​បានធ្វើ​សកម្មភាព​ព្រួត​គ្នា​វាយ​ទៅលើ ជនរងគ្រោះ​ម្នាក់ ឈ្មោះ ឡាំ ឡុង ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខ របរ ឌុប​ភ្ញៀវ​ភូមិ​កសិកម្ម​សង្កាត់​ស្រ​ង៉ែ​ក្រុង​សៀមរាប​បណ្តាល​ឲ្យ​បែកក្បាល​។​

ភ្លាមៗ​នោះ​កម្លាំង​ការពារ​របស់​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ដែល​នៅ​ប្រចាំការ​បាន​ចាប់​ឃាត់ខ្លួន​៥​នាក់​តែដោយសា​២​នាក់​មិន​ពាក់​ព​ន្ធ័​ក៍លែង​ទៅវិញ​។​ការផ្ទុះ​កំហឹង​រហូត​មាន​អ្នករងរបួស​នេះ ដោយសា​តែ​ពួកគេ​ដណ្តើម​ម៉ូយ​គ្នា​ដឹក​។ ក្រោយពី​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទី​ពេទ្យ​ជនសង្ស័យ​ខាងលើ​បាន​នាំយក​ទៅកាន់​ការិយាល័យ​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​បន្ត​។​

​សូមបញ្ជាក់ថា​តំបន់​ផាប់​ស្ទ្រី​តនៃ​ក្រុង​ទេសចរ​សៀមរាប​អង្គរ​ជា​តំបន់​ភ្លើង​ពណ៍​រាល់ពេល​រាត្រី​ភ្ញៀវ​បរទេស​ប្រុស​ស្រី​ចម្រុះ​ជាតិ​សាសន៍ តែង​ដឹក​ដៃ​គ្នា​ទៅ​សប្បាយ​និង​ប្តូរ​បរិ​យ​កាស​ទីនោះ​។ ជាមួយគ្នា​នោះ​ក្រុម​អ្នករត់​រ៉ឺម៉ក​ដឹក​ភ្ញៀវ​តែង​មក​ដាក់​ចំណត​ទីនោះ​។ ក្រុម រ៉ឹ​ម៉ក​(​ធុ​កៗ​)​មួយចំនួន​តូច ក៍​តែង​ខិល​ខូ​ូ​ច​ដោយ​ដឹក​ភ្ញៀវ​ដល់​កន្លែង​ស្ងាត់​លួច​យកលុយ​ភ្ញៀវ​ក៏មាន​។

ករណីនេះ​តែងមាន​ហូរហែរ​រួចមកហើយ​។ ឯ​ក្រុម​អ្នកលក់​មីឆា​ឬ​លក់​គ្រឿង​ចំអិន​ក៍បាន​ចូលទល​ក់​ពេញ​ផ្លូវ​យ៉ាង​អាណាធិបតេយ្យ ដែល​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​លំបាក​ធ្វើដំណើរ​យ៉ាងខ្លាំង​ទោះបី​មានការ​បោសសំអាត​ជា​ញឹកញាប់​ដោយ​កម្លាំង​នគរបាល​ក៏​គេ​ឃើញ​នៅមាន​ភាពជា​ដដែលៗ​។​មិនដឹងថា​មានការ​បើកដៃ​ពី​សមត្ថកិច្ច​ជា​ថ្នូ​និង​អ្វីមួយ​ទើប​អ្នក​ទាំងនោះ​អាចដាក់​លក់​នៅលើ​ផ្លូវ​បែបនេះ​៕S/​ដោយ​:​អង្គរតូច​

​ ​

​រូបភាព​:​ជនសង្ស័យ​ពេល​ចាប់ខ្លួន និង​ទិដ្ឋភាព​នៅ​ផាប់​ស្ត្រី​ត​ពេល​រាត្រី​។​