​ក្រុម​អ្នក​ម៉ូតូឌុប​ជាង​១០០​នាក់​ទទួលបាន​សម្បក​កង​ម៉ូតូ​ពី​អភិបាលខេត្ត​

960
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៨​ក្រុម​អ្នក​ម៉ូតូឌុប​ចំនួន​១៣៦​នាក់​បានទទួល​សម្បក​កង់​ម៉ូតូ​ពី​អភិបាលខេត្ត​។​ដោយ​លោក​ជា​ប្រធានកិត្តិយស​ក្រុម​អ្នក​ម៉ូតូឌុប​ខេត្តព្រះវិហារ ក្នុង​ការជួយ​ទ្រទ្រង់​ជីវភាព​និង​ការចូលរួមចំណែក​កាត់បន្ថយ​ការខ្វះខាត​ក្នុងការ​រស់នៅរ​បស់បង​ប្អូន​អ្នក​ម៉ូតូឌុប​នៅ​ទូទាំង​ខេត្តព្រះវិហារ​។​

​ក្រៅពី​អត្ថប្រយោជន៍​សំខាន់ ដែល​ក្រុម​អ្នក​ម៉ូតូឌុប​ខេត្ត​ទទួលបាន​លើ​ការព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ ការជួសជុល​ម៉ូតូ​ដោយ​ឥតគិតថ្លៃ​។​ក្រុម​អ្នក​ម៉ូតូ​ចំនួន​១៣៦​នាក់​ទទួលបាន​ការឧបត្ថម្ភ​នូវ​សំបក​កង​ម៉ូតូ ដែល​ប្រគល់​ផ្ទាល់​ដោ យ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ។

​ជាមួយ​នោះ​លោក​អ៊ុន ចាន់​ដា ក៏បាន​មានប្រសាសន៍​ផ្តាំផ្ញើ​និង​ក្រើនរំឭក ដល់​បងប្អូន​រត់​ម៉ូតូឌុប​ទាំងអស់ ត្រូវ​ចេះ​សាមគ្គី​គ្នា ខឹ​ត​ខំ​រត់​ឌុប​ដើម្បី​រកប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ មិនត្រូវ​យកប្រាក់​កាស​ដែល​ខិតខំ​រកបាន​យកទៅ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ ឬ​ល្បែង​ពាលា អាវាសែ​នោះឡើយ​។

​ម្យ៉ាងវិញទៀត​ត្រូវ​ចូលរួម​សហការ​ផ្ដល់ព័ត៌មាន​ដល់​សមត្ថកិច្ច បញ្ហា​ករណី​គ្រឿងញៀន ចោ​កម្ម ដើម្បី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ផងដែរ​៕S/

​ក្រុម​អ្នក​ម៉ូតូឌុប​ជាង​១០០​នាក់​ទទួលបាន​សម្បក​កង​ម៉ូតូ​ពី​អភិបាលខេត្ត​