​ក្រុម​Orange Esport.CG​បាន​ឆ្លង​ផុត​ទៅកាន់​វគ្គ​ជម្រុះ​បឋម​ផ្ដាច់ព្រ័ត្រ​នៃ​ការប្រកួត​ThePUBGMobile ពិភពលោក​ហើយ​

205
ចែករម្លែក

ដោយៈ​សុផល​/​ភ្ន​ពេញៈ​បន្ទាប់ពី​៥​សបា្ដហ៍​នៅ​ទីក្រុង​សៀង​ហៃ​ក្រុម​OrangeEsport.CG​ដែលជា​ក្រុម​ត្រូវបាន​គេ​គិតថា​មិនអាច​ឈ្នះ​នោះ បាន​ទៅ​បន្ដ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់ The PUBG Mobile Club Open(PMCO)​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នា​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ​ដែល​ប្រព្រឹត្តឡើង​នៅ​សាម​យ៉ាន​មី​
​ដ​ថោ​នទី​ក្រុង​បាំង​កក ប្រទេស​ថៃ​។

​ក្រុម​ដែលមាន​ទេពកោសល្យ​របស់​ប្រទេស​កម្ពុជា​នេះ មាន​កីឡាករ​ដូចជា​៖ អ៊ីង សុភ​ក្ដី (Ing Sopheakkdey), IGN: FIRE, អាយុ ១៩ ឆ្នាំ​,​មាស គិញ​កាន (Meas Kinhkan), IGN: STALKER, អាយុ ២០ ឆ្នាំ​, លី ស៊ី​លី (Ly Syly), IGN: POVPOV, អាយុ ១៧ ឆ្នាំ​, ស៊ាន សុខ​សក្កដា (Sean Somsakada), IGN: LEON , អាយុ ២១ ឆ្នាំ​(​បម្រុង​)​និង​កៅ គីម (Kao Kim), IGN: POTATOO, អាយុ ២០ ឆ្នាំ​។​

​តំណាង​ក្រុម​បានឱ្យដឹងថា​៖​ថ្វីត្បិតតែ​ពួកយើង​បាន​ជាប់​ទៅកាន់​វគ្គ​ផ្ដាច់ព្រ័ត្រ PMCO Fall Split SEA ក៏ដោយ​ពួកយើង​ប្រហែល​នៅតែ​ជា​ក្រុម​ដែល​គេ​គិតថា​មិនអាច​យកឈ្នះ​គេ​បាន​។​ការប្រកួត​នេះ​បាន​ធ្វើឡើង​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២​និង​ទី​៣​ខែវិច្ឆិកា​ដែល​ទើបតែ​កន្លងផុតទៅ​ថ្មីៗ​នេះ​។​ថ្ងៃទី​១​នៃ​ការប្រកួត ក្រុម​ពួកយើង​ឈរ​នៅ​ចំនាត់ថ្នាក់​លេខ ៩ ក្នុងចំណោម​ក្រុម​ទាំងអស់​។

​ដោយសារ​ថ្ងៃទី​១​នៃ​ការប្រកួត​ពួកយើង​លេង​មិន​បានល្អ​ពួកយើង​បាន​តាំងសម្មារតី​និង​ប្រជុំ​ក្រុម​ម្ដងទៀត​សម្រាប់​ថ្ងៃទី ២​។ ពួកយើង​ប្រកួត​បាន​យ៉ាង​ល្អ​នៅ​ថ្ងៃទី​២​ដោយ​រក្សា​តំណែង​ជា​អ្នកឈ្នះ Winner Winner Chicken Dinnrs(WWCD)​ដល់​ទៅ​2​ប្រកួត​ផ្ទួនៗ​គ្នា​។​ជាហេតុ​ធ្វើឱ្យ​ក្រុម​ពួកយើង​ឡើងដល់​ចំណាត់ថ្នាក់​លេខ​៤​ក្នុងចំណោម​ក្រុម​ទាំងអស់​និង​ត្រលប់មក​ផ្ទះ​វិញ​ជាមួយ​រង្វាន់​ជា​ទឹកប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ​។​

​មិនតែប៉ុណ្ណោះ​ពួកយើង​នឹង​បន្ដទៅ​ប្រកួត​វគ្គ​ជម្រុះ​បឋម​ផ្ដាច់ព្រ័ត្រ​នៃ​ការប្រកួត The PUBG Mobile ពិភពលោក​ដែល​នឹងធ្វើ​ឡើង​នៅ​ទីក្រុង កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ចាប់ពី​ថ្ងៃទី ២៣ ដល់​ថ្ងៃទី ២៥ ខែវិច្ឆិកា​នេះ​។ ពួកយើង​នឹង​ប្រកួត​ទ​ទល់​ជាមួយនឹង​ក្រុម​មកពី​ជុំវិញ​ពិភពលោក​ដើម្បី​ដណ្ដើមយក​កៅអី ១ ក្នុងចំណោម ៣ សម្រាប់​ឡើងទៅ​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពិភពលោក ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ២៩ ខែវិច្ឆិកា​រហូតដល់​ថ្ងៃទី ១ ខែធ្នូ​។​

​ការប្រកួត​ThePUBGMobile​ពិភពលោក​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​នឹងមាន​ការចូលរួម​ពី​ក្រុម​មកពី​១០​តំបន់​ជុំវិញ​ពិភពលោក ដើម្បី​មានឱកាស​ឈ្នះ​ចំណែក​នៃ​រង្វាន់​ធំ ៥០​ម៉ឺន​ដុល្លារ​។ ក្រុម Orange Esports.CG នឹង​កាន់​ទង់ជាតិ​ប្រទេស​កម្ពុជា​ឡើង​ទៅលើ​ឆាក​អន្ដរជាតិ​ដោយ​ប្រកួត​ជាមួយ​ក្រុម​ឆ្នើម​មកពី​ជុំវិញ​ពិភពលោក​។

​លោក​អៀន​តាន​នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​OrangeEsports​បាន​មានប្រសាសន៍ថា​“​ក្រុម​នេះ​បានបង្ហាញ​នូវ​ភាព​អង់អាច​ក្លាហាន​ក្នុងការ​បង្ហាញ​ឱ្យ​ពិភពលោក​ដឹងថា​កម្ពុជា​ក៏មាន​ក្រុម​ដ៏​មាន​ទេពកោសល្យ​ដែរ​។​វា​ជា​កិត្តិយស​របស់​ពួកយើង​ក្នុងការ​បណ្តុះបណ្ដាល​ក្មេងប្រុស​ទាំងនេះ​ឱ្យ​ឈាន​ជើង​ឡើងលើ​ឆាក​អន្ដរជាតិ និង​ប្រកួត​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​”៕S/