ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ នាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២១៩ នេះ ក្រុមកីឡាករ- កីឡាការិនីតេក្វាន់ដូ WT (World Taekwondo) ចំនួន ៩ រូប បានវិលត្រឡប់ពីសាធារណរដ្ឋកូរ៉េ វិញហើយ បន្ទាប់ពីបានទៅហ្វឹកហាត់នៅទីនោះ អស់រយៈពេល ២ ខែ ព្រមទាំងបានប្រកួតដើម្បីត្រៀមខ្លួន ចូលរួមព្រឹត្តិការណ៍ការប្រកួត SEA GAMES 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន។
លោក គង់ សក្ខិដា អគ្គលេខាធិការ នៃខេមរសហព័ន្ធតេក្វាន់ដូ WT (World Taekwondo) បានមានប្រសាសន៍ថាៈ ក្នុងចំណោមអត្តពលិក ទាំង ៩ រូបនោះ មានកីឡាករ ចំនួន ៥ រូប និងកីឡាការិនី ចំនួន ៤ រូប ក្នុងនោះ មានកីឡាការិនី ស៊ន សៀវម៉ី មួយរូបដែរ។ កម្ពុជា ហ្វឹកហាត់ជាមួយគ្រូ ដែលមានកម្រិតខ្ពស់ៗ នៅក្នុងប្រទេសកូរ៉េខាងត្បូង មិនតែប៉ុណ្ណោះ ក៏មានការប្រកួតច្រើនដែរ បើនៅប្រទេសកូរ៉េ មានព្រឹត្តិការណ៍អ្វីនោះ កម្ពុជា នឹងចូលរួមប្រកួតភ្លាម។
លោកបានបន្ថែមទៀតថា ការហ្វឹកហាត់ នៅប្រទេសកូរ៉េ បានចាប់ផ្តើមពី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ កន្លងមក គិតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ រយៈពេល ២ ខែ ទើបត្រឡប់មកវិញ និងបន្តហាត់ នៅប្រទេសខ្មែរ ១៥ ថ្ងៃទៀត មុនចេញដំណើរ ទៅប្រទេសហ្វីលីពីន។
លោកអគ្គលេខាធិការ បានអះអាងថា តេក្វាន់ដូ WT មិនត្រឹមតែមានមហិច្ឆតា ចង់ឈ្នះមេដាយ SEA GAMES ប៉ុណ្ណោះទេ តែត្រូវចូលរួមជម្រុះអូឡាំពិក នៃការប្រកួតកីឡាអូឡាំពិក តូក្យូ ២០២០ ក្រៅពីកីឡាការិនី ស៊ន សៀវម៉ី កម្ពុជា នៅមានកីឡាការិនីខ្មែរ សញ្ជាតិអាមេរិក និងកីឡាករ វ័យក្មេងៗ ប្រកបដោយគុណភាពទៀតផង។
កីឡាករតេក្វាន់ដូ WT អោក តុលាឡង់ឌី បានទទួលមេដៃមាស មួយគ្រឿង ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាតេក្វាន់ដូ WT “KOREAN AMBASSADOR CUP Taekwondo world championship” នៅសាធារណរដ្ឋកូរ៉េ ក្នុងអំឡុងពេល នៃការហ្វឹកហាត់ នៅកូរ៉េខាងត្បូងនោះ ៕v