​ក្រើនរំលឹក​៖​សាខា​ពន្ធដារ​ត្រូវ​ពិចារណា​ចំពោះ​លុយ​ដែល​មានតែ​មិនអាច​ប្រើប្រាស់​បាន​

1044
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​អង្គភាព​សាខា​ពន្ធដារ​ព្រមទាំង​មន្ទីរជំនាញ​ពាក់ព័ន្ធ​នឹង​ប្រាក់ចំណូល​ត្រូវ​គិតគូរ​បន្ថែមទៀត​ពិសេស​យកចិត្តទុកដាក់​ចំពោះ​ការធ្វើផែនការ​ប្រចាំឆ្នាំ​ព្រោះ​ថវិកា​ខ្លះ​មាន​ហើយ​បែរជា​យកមក​អភិវឌ្ឍ​ខេត្ត​មិនបាន​។​ដោយសារ​ការដាក់សំណើ​ទៅ​រាជរដ្ឋាភិបាល​ក្នុង​បរិមាណ​ទាប​មិន​តុល្យភាព​ជាមួយ​ចំណូល​។​

ក្នុង​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ ដើម្បី​ពិនិត្យ ពិភាក្សា ដោះស្រាយ​និង​បង្កើន​ការអនុវត្ត​ការងារ​អភិវឌ្ឍន៍​បន្ត​លោក​ជាវ​តា​យ​អភិបាល​ខេត្តកំពត​បាន​ណែនាំ​ការងារ​មួយចំនួន​ដល់​មន្ត្រី​ជំនាញ​ដើម្បី​បង្កើន​ការអភិវឌ្ឍន៍​ខេត្ត​ឱ្យ​ស្របតាម​ការវិវត្តន៍​ផ្នែក​សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ន​។ ដោយ​បញ្ជាក់​ត្រង់​ចំពោះ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​នឹង​ប្រាក់ចំណូល​។

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា​អង្គភាព​សាខា​ពន្ធដារ​ខេត្ត​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ទៀត ទាំង​ការងារ​ប្រមូលប្រាក់​ចំណូល​ជូន​រដ្ឋ​ក៏ដូចជា​ការធ្វើផែនការ​ចំណូល​ចំណាយ​ប្រចាំឆ្នាំ​ព្រោះ​កញ្ចប់​ថវិកា​ដាក់​ស្នើ​ទៅ​រាជរដ្ឋាភិបាល​សម្រាប់​យក​មក​កសាង​និង​អភិវឌ្ឍ​ខេត្ត​ដែល​លោក​ធ្លាប់​ឡើង​តាម​ទៅ​ការពារ​ផ្ទាល់​ហាក់ដូចជា​មិ​សមតុល្យ​នឹង​ផែនការ​ចំណូល​ប្រចាំឆ្នាំ​។​និយាយ​រួម​លុយ​ដែល​ខ្លួន​មាន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែរជាយក​មកប្រើប្រាស់​មិនបាន​។​

​ការលើក​ផែនការ​ចំណូល​ប្រចាំឆ្នាំ​ត្រូវធ្វើ​ការព្យាករណ៍​ឱ្យបាន​ល្អិតល្អន់​ព្រោះ​កន្លងមក​ផែនការ​ចំណូល​ប្រចាំឆ្នាំ​ហាក់​កំណត់​មិន​សមស្រប​ហើយ​គ្មាន​តុល្យភាព​ទៅនឹង​ការប្រមូល​ចំណូល​ជាក់ស្តែង​ធ្វើឱ្យ​ខេត្ត​ទទួលបាន​កញ្ចប់​ថវិកា​មក​អភិវឌ្ឍ​ខេត្ត​ក្នុង​កម្រិត​តិចតួច​បំផុត​។

​សូមបញ្ជាក់ថា​ផ្អែក​តាម​របាយការណ៍​រប​ស់​សាខា​ពន្ធដារ​ខេត្តកំពត​គិត​ត្រឹម​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ ការប្រមូលប្រាក់​ពន្ធអាក​រ​គ្រប់​ប្រភេទ​បង់​ចូល​រតនាគារ​មាន​ចំនួន​២.៩៥៩.០០០.០០០​រៀល បូក​បន្ត​ចំនួន​២៣.៤១៤.៦៥៥.៨៤៥​រៀល​។

ដោយឡែក​ផែនការ​ឆ្នាំ​២០១៨​គឺ​១៥.៥១៨.០០០.០០០​រៀល ស្មើនឹង​១៥០,៨​ភាគរយ​។​មានន័យថា​ការលើក​ផែនការ​ចំណូល​ប្រចាំឆ្នាំ​តិចជាង​ការប្រមូល​ប្រាក់ចំណូល​ជាក់ស្តែង ធ្វើឱ្យ​រដ្ឋបាលខេត្ត​មិនអាច​យក​ថវិការ​ដែល​លើស​ផែនការ​ទាំង​នោះមក​អភិវឌ្ឍ​ខេត្ត​បាន​៕S/

​ក្រើនរំលឹក​៖​សាខា​ពន្ធដារ​ត្រូវ​ពិចារណា​ចំពោះ​លុយ​ដែល​មានតែ​មិនអាច​ប្រើប្រាស់​បាន​