​ក្រោយពី​លែងលះ​ជាមួយ​ប្រពន្ធ​រួចមក​អតីត​ប្តី​បាន​ចង​.​ក​សម្លាប់ខ្លួន​

878
ចែករម្លែក
  • 32
    Shares

​ដោយៈ​គូលែន​/​សៀមរាបៈ​បុរស​ម្នា​ក់បាន​ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន​ដោយ​យក​ក្រមា​ពោះគោ​ពណ៌​ក្រហម​ចង​ទម្លាក់ខ្លួន​ពីរ​ដើម​ជើងគោ​កម្ពស់​២​ម៉ែត្រ​កន្លះ​នៅក្នុង​ព្រៃ​ខាងកើត​ភូមិ​ថ្មី​។​

ហេតុការណ៍​ធ្វើអត្តឃាត​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ព្រៃ​ខាងកើត​ភូមិ ក្នុងភូមិ​ថ្មី ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​លោក​វរៈសេនីយ៍ត្រី ស៊ុន ថៃ អធិការរង​នគរបាល​ស្រុក​ស្វាយ​លើ បាន​និយាយថា​ជន​អត្តឃាត​មានឈ្មោះ ធឿន សុផល ភេទ​ប្រុស​មាន​ទីលំនៅ​ភូមិ​៤៥​ឃុំ​ក្រែក​ស្រុក​ពញាក្រែក ខេត្តកំពង់ចាម ។​ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​ត្រពាំង​ខ្នារ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​ជន​អត្តឃាត​ពិតជា​ស្លាប់​ដោយ​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ពុំ​ពាក់ព័ន្ធ​និង​ករណី​ឃា​ត្ត​កម្ម​ឡើយ​។​សាកសព​បាន​ប្រគល់ជូន​សាច់​ញា​តិ្ត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

#