​ក្រោយពី​សារព័ត៌មាន​ចេញផ្សាយ​ប្រធាន​អង្គភាព​ម៉ា​ពូ​ព្រះវិហារ​បាន​សុំ​លម្អិត​បន្ថែម​ពី​ការងារ​

241
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​គេហទំព័រ​រស្មី​កម្ពុជា​បានចេញ​ផ្សាយ​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៩​ស្តីពី​ព័ត៌មាន​នៅ​អង្គភាព​ម៉ា​ពូ​ខេត្តព្រះវិហារ​ដោយ​ខ្លឹមសារ​និង​មានការ​បំភ្លឺ​ពី​ប្រធាន​សា​ម៉ី​អង្គភាព​ម៉ា​ពូ​ផងដែរ​។​ប៉ុន្តែ​ក្រោយ​ចុះផ្សាយ​លោក​ប្រធាន​អង្គភាព​ម៉ា​ពូ​បាន​សុំ​ចុះផ្សាយ​ម្តងទៀត​ព្រោះ​លើក​មុន​បញ្ជាក់​មិន​អស់​សេចក្តី​។​

សូមបញ្ជាក់ថា​ចំណងជើង​អត្ថបទ​បា​នស​សេ​រថា​៖”​មានការ​សុំ​ទៅ​ថ្នាក់ជាតិ​និង​ខេត្ត​ជួយ​ពិនិត្យមើល​អង្គភាព​ម៉ា​ពូ​ផង​មិនដែល​បើកទ្វារ​ធ្វើការ​ទេ​”​។​តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា​អង្គភាព​ម៉ា​ពូ​ត្រូវបាន​បង្កើតឡើង​តាម​សេចក្ដីសម្រេច​របស់​សាលាខេត្ត​ដែលមាន​តួនាទី​ភារកិច្ច​ដូច​ក្នុង​សេចក្ដីសម្រេច​លេខ​០០៩​សសរ​ចុះ​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០១៨​។​ប៉ុន្តែ​អង្គភាព​នេះ​មិនមាន​មនុស្ស​ធ្វើការ​ទេប​ចង់រក​ទំនាក់ទំនង​ការងារ​គឺ​ពិបាក​ព្រោះ​ទីស្នាក់ការ​ចាក់សោរ​ចោល​រហូត​។​

​សកម្មភាព​នេះ​បានធ្វើឱ្យ​មានការ​ងឿងឆ្ងល់​ថា​មន្ត្រី​ស៊ីប្រាក់ខែ​រដ្ឋ​តែ​អត់​ឃើញ​ធ្វើការ​សោះ​បានជា​មានការ​ស្នើសុំ​ទៅ​ថ្នាក់ជាតិ​និង​អភិបាល​បាល​ខេត្ត​ជួយ​ពិនិត្យមើល​អង្គភាព​ម៉ា​ពូ​នេះ​ផង​មិនដែល​ឃើញ​បើកទ្វារ​ធ្វើការ​ទេ​។​ពេល​សួរ​ទៅ​មន្ត្រី​ដែល​ធ្លាប់​ធ្វើការ​នៅ​ទីនោះ​កន្លងមក​បាន​ប្រាប់ថា​ពួកគាត់​ត្រូវបាន​បញ្ឈប់​ពី​ការងារ​យូរ​មក​ហើយដោយ​មិនដឹង​មូលហេតុ​។​

​ប្រភព​ដដែល​បាន​បន្តថា​ចាប់តាំងពី​លោក​នង​នី​ពី​មកកាន់​តំណែង​ជា​ប្រធាន​អង្គភាព​ម៉ា​ពូ​មក​លោក​នង​នី​ពី​បាន​ដក​មន្ត្រី​ចាស់ៗ​ដែលមាន​បទពិសោធន៍​ធ្វើការ​យូរ​ឆ្នាំ​ចេញ​អស់​។​ក្នុងនោះ​បានរៀបចំ​ផែនការ​ខ្យល់​និង​ធ្វើឯកសារ​ទុក​ឈ្មោះ​មន្ត្រី​ដដែល​ដើម្បី​ទូទាត់​យកលុយ​ពី​ថ្នាក់ជាតិ​។​ក្នុងនោះ​សម្ភារ​ដែលមាន​ក្នុង​ស្នាក់ការ​កន្លងមក​មិនដឹង​ទៅណា​អស់​ដែលជា​ជំនួយ​របស់​អង្គការ​ស្ថាប័ន​នានា​ដូចជា​ម៉ូតូ​កុំព្យូទ័រ​ជាដើម​។​ដូច្នេះ​សូម​ថ្នាក់ជាតិ​ថ្នាក់​ខេត្ត​សូមជួយ​ពិនិត្យ​អង្គភាព​នេះ​ឡើងវិញ​ផង​។​

​ទាក់ទិន​បញ្ហា​នេះ​លោក​នង​នី​ពី​បានបញ្ជាក់​ឱ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែកញ្ញា​នេះ​ថា​កន្លែងធ្វើការ​របស់លោក​បើ​ចង់​ជួប​ទំនាក់​ការងារ​ទាល់តែ​ពេល​ល្ងាច​បាន​ជួប​។​ព្រោះ​ភាគច្រើន​លោក​ចេញទៅ​បំពេញការងារ​នៅ​ខាងក្រៅ​។​ព្រោះ​ការងារ​អង្គភាព​ម៉ា​ពូ​គឺមាន​តួនាទី​បោសសំអាត​មីន​តែប៉ុណ្ណោះ​។​

លោក​ប្រធាន​បាន​បន្តថា​ចំពោះ​ថវិកា​គឺ​បានមកពី​រាជរដ្ឋាភិបាល​មិនមែន​បានមកពី​អង្គការ​ណា​នោះទេ​។​ជាមួយ​នោះ​លោក​ក៏​រីករាយ​សូម​ផ្នែក​អធិការកិច្ច​ចុះ​ពិនិត្យ​ចុះ​។​ចំពោះ​សម្ភារ​បរិក្ខា​វិញ​ជា​របស់​គណៈរដ្ឋមន្ត្រី​ជា​អ្នក​ជួយ​និយាយ​ឱ្យ​ខ្លី​គឺជា​របស់​រដ្ឋ​ទាំងអស់​មិន​បាត់បង់​ទៅណា​ទេ​។​

​នៅ​រសៀល​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៩​លោក​នង​នី​ពី​ប្រធាន​ក្រុមការងារ​ផែនការ​សកម្មភាព​កម្ចាត់​មីន​ខេត្តព្រះវិហារ​បាន​សុំ​បញ្ជាក់​បន្ថែមទៀតថា​។​លោក​នង​នី​ពី​បាន​រៀបរាប់ថា​៖”​ក្រុមការងារ​ផែនការ​សកម្មភាព​កម្ចាត់​មីន​ខេត្ត​មាន​រចនាសម្ព័ន្ធ​ដឹកនាំ​គ្រប់គ្រង​ពី​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់ស្រុក​/​ឃុំ​។​ក្នុងនោះ​មាន​អភិបាលខេត្ត​ជា​ប្រធាន​គ្រប់​សកម្មភាព​ការងារ​អ្វីៗ​ទាំងអស់​ខ្ញុំ​តែងតែ​រាយការណ៍​ជូន​អភិបាលខេត្ត​ជាប្រចាំ​ហើយ​អ្នកបម្រើ​ការងារ​សកម្ម​ភាព​មីន​ជា​មន្ត្រី​បំរើកា​រងារ​ជា​ក្របខណ្ឌ​រដ្ឋ​”​។​

​លោក​នង​នី​ពី​បាន​បន្តថា​”​ម៉ា​ពូ​ជា​ក្រុមការងារ​អ្នក​កសាង​ផែនការ​បោសសម្អាត​មីន​ជូន​មូលដ្ឋាន​នៅ​ទូទាំង​ខេត្ត​និង​ជូន​ប្រតិបត្តិ​ករ​ដោះមីន​ក្នុង​ខេត្ត​មាន​៖​ស៊ីម៉ាក​,​ហេ​ឡូ​ត្រា​ស្ត​,​អង្គការ​ដោះមីន​កម្ពុជា​។​សម្ភារៈ​និង​ថវិកា​អាជ្ញាធរ​មីន​កម្ពុជា​អ្នកផ្តល់​ជូន​តាម​ទំហំ​ការងារ​។​ក្រុមការងារ​នេះ​ទទួលបន្ទុក​ការងារ​នៅ​អង្គភាព​ដើម​ផង និង​ទទួល​ការងា​សកម្មភាព​មីន​ផង​៕S/