​ក្រោយ​ការស្លាប់​ក្មេងស្រី​ចំណាប់ខ្មាំង​ដែលជា​សិស្សសាលា​ឯកជន​ពន្លក​ខ្មែរ​នៅ​ក្រុង​ប៉ោយប៉ែត

798

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​ក្រោយ​ការស្លាប់​ក្មេងស្រី​ចំណាប់ខ្មាំង​ករណី​ចាប់​ជំរឹត​ដែលជា​សិស្សសាលា​ឯកជន​ពន្លក​ខ្មែរ​នៅ​ក្រុង​ប៉ោយប៉ែត សមត្ថកិច្ច​អាវុធហត្ថ​បង្ក្រាបបាន​ជនសង្ស័យ​ម្នាក់​។ ឯ​លោកស្នងការ​ប៉ូលិស​ខេត្ត​បាន​លើកទឹកចិត្ត ផ្តល់​ថវិកា​ដល់​កម្លាំង​អាវុធហត្ថ​នោះ ។​

​សមត្ថកិច្ច​អាវុធហត្ថ​បានឱ្យដឹង​ថ្ងៃទី​៣១​ខែមីនា​ថា​: ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ស​ត់ ឈុន​អ៊ី អាយុ ១២​ឆ្នាំ​ជា​សិស្ស​នៃ​សាលារៀន​ឯកជន​ឈ្មោះ​ពន្លក​ខ្មែរ ត្រូវបាន​ជនល្មើស​ចាប់​ជំរឹត​ពេល​នាង​ចេញពី​សាលា រួច​បានដឹងថា ត្រូវ​សម្លាប់​កាលពី​ម៉ោង​៤​ល្ងាច​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០១៨ នៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ។​.

ជនសង្ស័យ​បានសម្លាប់​នាង ហើយ​ញាត់​សព​ដាក់​កា​រ៉ុង​ក្នុង​បន្ទប់​ជួល​មួយកន្លែង ក្បែរ​ខារ៉ាអូខេ​យីហោ K1 ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​។​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ស្រាវជ្រាវ​ចាប់បាន ជនល្មើស​ម្នាក់​កាលពី​វេលា​ម៉ោង​៧​យប់​នា​ថ្ងៃ​ដដែល​។​

តាម​សាវតា កុមារី​រងគ្រោះ​ឈ្មោះ​សក់ ឈុន​អ៊ី​ហៅ​លីហ្សា អាយុ​១២​ឆ្នាំ ជា​សិស្សសាលា​ឯកជន​ពន្លក​ខ្មែរ មាន​ទីលំនៅ ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ​។​សមត្ថកិច្ច​និង គណ​:​គ្រប់​គ្រង់​សាលារៀន​អោយដឹងថា :​ករណី​បាត់​សិស្សស្រី​នេះ ត្រូវបាន​គេ​ឆែក​ឃើញ តាម​កាមេរ៉ា​សុវត្ថិភាព។

​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ក្រោម​បញ្ជា​លោក​ឧ​ត្ត​ម​សេនីយ៍ បោ​ន ប៊ី​ន មេបញ្ជាការ​និង​នាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​ដោយ​លោក​វរសេនីយ៍ នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ចុះ​ស្រាវជ្រាវ​រកឃើញ ក្មេងរងគ្រោះ និង​ក៏​ចាប់បាន​ជនសង្ស័យ​ភ្លាមៗ​នៅ​ទី​នោះដែរ​។​

លោក​នួន នី​ណា​រ៉ូ មិន​ព្រម​ប្រាប់​លម្អិត​ពី​ករណី​ចាប់​ជំរឹត​នេះ​នៅឡើយ ហើយ​គ្រាន់តែ​បង្ហើប​ថា : រឿងនេះ​កំពុង​ស្រាវជ្រាវ សាកសួរ​សិន​។​ប៉ុន្តែ​ខណ​:​នេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​បោ​ន ប៊ី​ន មេ​អហ​ខេត្តបន្ទាយមានជ័យ​បានបង្ហាញ​រូបភាព​មួយ​ដោយ​លោក​និង​អង្គភាព​សូម​ថ្លែងអំណរគុណ​ជូន​លោក​ឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដែល​បាន​ជូន​ប្រាក់​លើកទឹកចិត្ត​ដល់​កង​រាជ​អាវុធ​ហ​ត្ត ចំនួន​២.០០០.០០០​រៀល​ក្នុងករណី​ដែល​កម្លាំង​អហ​ចាប់បាន​ជនល្មើស​ចាប់​ជំរឹត​និង​សម្លាប់​ក្មេងស្រី​សិស្ស​នេះ​៕S/

​រូបថត : ១-​ក្មេងស្រី​រងគ្រោះ​ឈ្មោះ​សក់ ឈុន​អ៊ី​ហៅ​លីហ្សា អាយុ​១២​ឆ្នាំ ជា​សិស្សសាលា​ឯកជន​ពន្លក​ខ្មែរ​ក្រុង​ប៉ោយប៉ែត​( រូប​:​ប​.​ជ័យ​)