​ក្រោយ​ត្រួតពិនិត្យ​អ្នកបើកបរ​ម៉ូតូ​រយ​:​ពេល​១​ខែរ​អ្នក​ពាក់មួក​ជាង​៩.០០០​នាក់​

145
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​លោក​វរសេនីយ៍ឯក​សន​គឹម​សួរ​នាយការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៩​បានឱ្យដឹងថា​៖​ក្រោយពី​និត្យ​អប់រំ​ណែនាំ​ចំពោះ​អ្នកបើកបរ​ម៉ូតូ​និង​អ្នករួមដំណើរ​មិន​ពាក់មួក​សុវត្ថិភាព​អស់​រយៈពេល​១​ខែ​កន្លងមកនេះ​នគរបាល​ឃើញ​អ្នក​ដែល​យក​មួ​កម​កពាក់​ចំនួន​៩.០៣៩​នាក់​។​ក្នុងនោះ​អ្នក​ដែល​ទៅ​ទិញ​មួក​មក​ពាក់​ចំនួន​២.១០៣​នាក់ ។​

លោក​បន្តថា​:​ក្រោយពី​អប់រំ​ធ្វើ​កិច្ចសន្យា​ក្នុង​រយៈពេល​១​ខែ​ពេញ​មក​ចាប់ពីពេលនេះ​ទៅ​គឺ​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​នឹង​អនុវត្ត​ការ​រឹតបន្តឹង​ផាកពិន័យ​តាមច្បាប់​ដែល​បានកំណត់​គឺ​គ្មាន​ការយោគយល់​ឡើយ​។​ព្រោះនេះ​គឺជា​ការ​តម្រូវឱ្យ​អ្នកបើកបរ​ម៉ូតូ​និង​អ្នករួមដំណើរ​ត្រូវតែ​ពាក់មួក​សុវត្ថិភាព​៕S/

​រូបថត​:​ក្រោយ​ត្រួតពិនិត្យ​អ្នកបើកបរ​ម៉ូតូ​រយ​:​ពេល​១​ខែ​នគរបាល​ចរាចរណ៍​នៅ​ទូទាំង​ខេត្តបន្ទាយមានជ័យ ( រូប​: ប​.​ជ័យ​)​

#