​ក្រោយ​សម្លេងឆ្នោត​សភា​អាណត្តិ​ទី​៦​នេះ​ស៊ី​ភីភី​ឈ្នះ​ដាច់​មន្ត្រី​ក៏​រឹតតែ​ធ្វើ​ល្អ​

688
ចែករម្លែក
  • 38
    Shares

​ដោយ​:​ភ្នំ​ស្វាយ​/​យ​បន្ទាយមានជ័យ​:​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ពិធី​បូក​លទ្ធផល​ការងារ​បោះឆ្នោត​ជ្រើសរើស​អ្ម​ក​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​ឆ្នាំ​២០១៨​ដែល​ធ្វើ​នៅ​សាល​មហោស្រព​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១៦​ខែកញ្ញា​ថា​ក្រោយ​សម្លេងឆ្នោត​សភា​អាណត្តិ​ទី​៦​នេះ ស៊ី​ភីភី​ឈ្នះ​ដាច់ មន្ត្រី​ក៏​រឹតតែ​ធ្វើ​ល្អ​និង​បម្រើ​រាស្ត្រ ។​

​លោក​សួន​បវរ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍ថា​:​នៅ​ខេត្តបន្ទាយមានជ័យ​ពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​៣៥៥.៦១២​នាក់​មាន​អ្នក​ទៅ​បោះឆ្នោត​ចំនួន​២៦៧.៨១៣​នាក់​ឬ​ស្មើនឹង​៧៥,៥​ភាគរយ​។​ក្នុងនោះ​សម្លេងគាំទ្រ​គណបក្ស​ប្រជាជនមាន​១៨៥.២៤២​នាក់​ឬ​ត្រូវជា​៧៣,៥​ភាគរយ​។​គឺ​នាំឱ្យ​គណបក្ស​ឈ្នះ​អាសន​:​ទាំង​៦​នៃ​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ ។​

​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​សមាជិក​គណ​:​អចិន្ត្រៃយ៍​គណ​:​ក​ម្មា​ធិ​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​-​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជា​ជនក​ម្ពូ​ជា​ចុះជួយ​ខេត្តបន្ទាយមានជ័យ​បាន​ថ្លែងថា​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​អ្នកតំណាងរាស្ត្រ​អាណត្តិ​ទី​៦​ដែល​បោះ​កាលពី​ថ្ងៃ​ពីថ្ងៃ​ទី​២៩​ខែកក្កដា​ឆ្នាំ​២០១១៨​កន្លងមកនេះ គណបក្ស​ប្រជ​ឆ​ជនកម្ពុជា​បានឈ្នះ​ភ្លូកទឹកភ្លូកដី ហើយ​ឈ្នះ​បាន​អាសន​:១២៥​លើ​១២៥​។​

​សូមបញ្ជាក់ថា​ពិធី​បូកសរុប​នោះបាន​បញ្ជ​ប់​ដោយមាន​កា​ររ​រៀបចំ​ជប់លៀង​ធំ​មួយ​រៀបចំ​នៅ​បរិវេណ​សាកលវិទ្យាល័យ​មានជ័យ ជាយ​ខាងលិច​ក្រុង​សិរីសោភ័ណ​ផងដែរ​៕S/

 

 

 

#