​ក្រៅពី​កាតព្វកិច្ច​ស្នូល​,​កម្លាំង​នគរបាល​តែង​ចូលរួម​គ្រប់ការ​ងា​រស​ង្គ​ម​

551
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​ទោះបី​កិច្ច​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​ជា​កាតព្វកិច្ច​របស់ខ្លួន​ក្តី​កម្លាំង​នគរបាល​តែង​ចូលរួម​គ្រប់​សកម្មភាព​ទាំងអស់​នៃ​សង្គម​។​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០១៨​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍ថា​ក្រៅពី​ការបម្រើ​ប្រជាពលរដ្ឋ​ដើម្បី​ទទួលបាន​នូវ​ក្តី​សុខសាន្ត​កម្លាំង​នគរបាល​តែងតែ​ចូលរួម​គ្រប់​សកម្មភាព​ទាំងអស់​នៃ​សង្គម​។​

​កន្លងមក​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​ទូទាំងប្រទេស​មាន​ស្ថានភាព​ល្អប្រសើរ​បង្កលក្ខណៈ​ឱ្យ​ប្រជាពលរដ្ឋ​ប្រកប​របរ​ផ្សេងៗ​ក៏ដូចជា​ការធ្វើដំណើរ​ទៅគ្រប់​ទីកន្លែង​មាន​ភាពងាយស្រួល​និង​ពោរពេញ​ដោយ​សុវត្ថិភាព​។​សម្រាប់​ខេត្តកំពត​វិញ​បញ្ហា​បទល្មើស​គ្រប់​ប្រភេទ​ត្រូវបាន​កាត់បន្ថយ​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្លាំង​នគរបាល​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានឱកាស​ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត​។

​លោក​អភិបាលខេត្ត​បាន​បន្តថា​តាមរយៈ​លទ្ធផល​ទាំងនេះ​ក្នុងនាម​រដ្ឋបាលខេត្ត​លោក​សូម​កោតសរសើរ​ដោយស្មោះ​ចំពោះ​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់​។​លោក​ជាវ​តា​យ​បាន​មានប្រសាសន៍​បញ្ជាក់ថា​ទោះជា​បែប​នោះ​ក្តី​ក្នុង​អាណត្តិ​ទី​ប្រាំមួយ​នេះ​កម្លាំង​សមត្ថកិច្ច​ទាំងអស់​ត្រូវ​បង្កើន​ការងារ​របស់ខ្លួន​ទ្វេ​ឡើង​ដើម្បី​ឆ្លើយតប​ចំពោះ​ការដាក់​ជំនឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​និង​ផ្តល់ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​បាន​ពង្រីក​ជីវភាព​គ្រួសារ​កាន់តែ​ធូរធារ ព្រមទាំង​រស់នៅ​ដោយ​ភាព​ក្សេមក្សាន្ត​៕S/​

​ក្រៅពី​កាតព្វកិច្ច​ស្នូល​,​កម្លាំង​នគរបាល​តែង​ចូលរួម​គ្រប់ការ​ងា​រស​ង្គ​ម​