​ក្លិន​ប្រតិភូ​នៅ​ក្រសួងកសិកម្ម​ដែល​នឹង​តែងតាំង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មិន​សប្បាយចិត្ត​

3764
ចែករម្លែក

​ដោយៈ​នាយ​ប្ញ​ទ្ធិ​ស័ក្តិ​
​ទោះជា​ពេលនេះ​មិនទាន់​ចេញ​ជា​រូបរាង​ផ្លូវការ តែ​តាមរយៈ​ឯកសារ​ដែល​បែកធ្លាយ​គឺ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹងមាន​ប្រតិភូ​រាជរដ្ឋាភិបាល​ចំនួន​យ៉ាងតិច​ក៏​បី​រូប​ដែល​នឹង​មក​ទទួលបន្ទុក​នៅ​កន្លែង​សំខាន់ៗ​នៃ​ក្រសួង​មួយ​នេះ​។​នេះ​បើតាម​ឯកសារ​ដែល​នាយ​ប្ញ​ទ្ធិ​ស័ក្តិ​ខ្ញុំ​ទទួលបាន​ទាំង​ផ្នែក​រឹង​និង​ផ្នែក​ទន់​។​

​ជាធម្មតា​ថ្នាក់ក្រោម​តែងតែ​មិនមាន​ការជំទាស់​ក្នុងការ​តែងតាំង​តំណែង​ដល់​មន្ត្រី​ថ្នាក់លើ​អ្វី​ទេ​ទោះជា​ការតែងតាំង​មិនអាច​តម្រូវ​ចិត្ត​មនុស្ស​រាប់ពាន់នាក់​នៅក្នុង​ក្រសួង​ក៏ដោយ ។​ម្យ៉ាង​ថ្នាក់ក្រោម​មិនមាន​សិទ្ធ​ផង​។​ប៉ុន្តែ​ករណី​មន្ត្រី​បី​រូបនេះ​ថ្នាក់ក្រោម មន្ត្រីរាជការ​ក្រសួង​ដែល​បាន​ដឹងឮ ,​បាន​ស្គាល់ ,​បានដឹង​អំពី​មន្ត្រី​ទាំងបី​រូបនេះ គឺ​គេ​មិន​សប្បាយចិត្ត និង ខ្សិ​ប​ខ្សៀវ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ស្ទើរ​ពេញ​មួយ​ក្រសួង​។​

​ប្រតិភូ​​ដែល​នឹង​ចេញ​ជា​រូបរាង​នេះ​ទី ១. លោក​កែវ អូ​ម៉ាលី​ស្ស ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ជំនួស​លោក​អ៊ុង សំអាត ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី (​រដ្ឋលេខាធិការ​)​។ ទី​២. លោក ចាន់ សុវត្ថិភាព ជា​អនុប្រធាន​រដ្ឋបាល​ព្រៃឈើ​ជំនួស​លោក​កែវ អូ​ម៉ាលី​ស្ស​។​

​តើ​មន្ត្រី​ទាំងពីរ​រូបនេះ​ជា​នរណា​?​។​នៅក្នុង​ក្រសួង​អ្នកណា​ក៏បាន​ដឹង​ដែរ​ថា លោក​កែវ អូ​ម៉ាលី​ស្ស ត្រូវជា​ក្មួយ​លោក អ៊ុង សំអាត ។ ចំណែក​លោក ចាន់ សុវត្ថិភាព ត្រូវជា​កូនប្រសា​រលោក អ៊ុង សំអាត និង​ត្រូវជា​កូនលោក​ចាន់ តុងអ៊ីវ និង​ត្រូវជា​ប្អូន​លោក​ច័ន្ទ ប៉ុ​ណ្ណិ​កា​(​អនុប្រធាន​រដ្ឋបាល​ព្រៃឈើ​)​។​លោក ចាន់ សុវត្ថិភាព មាន​ជំនាញ​ខាង​ជលផល​។

​ក្រុមមន្ត្រី​ខ្សិ​ប​ថា បើ​អ្វីៗ​ប្រព្រឹត្តិ​ទៅដោយ​រលូន​មែន​គឺ រដ្ឋបាល​ព្រៃឈើ គឺ​សុទ្ធតែ​ដឹកនាំ​ដោយ​កូន ដោយ​ប្អូន ដោយ​បង​ខ្លួនឯង​។​។​សរុប​រួមមាន​ក្លិន​មិនសូវ​ជា​ល្អ​ទេ​។​នេះ​ជា​ដំណឹង​ដែល​នាយ​ប្ញ​ទ្ធិ​ស័ក្តិ ខ្ញុំ​ទទួលបាន​៕