​ក្អក​ដាក់​សេរ៉ូម​ពេទ្យ​ឱ្យមក​ផ្ទះ​ដេកស្លាប់​ទាំង​សេរ៉ូម​ជាប់​នឹង​ដៃ​

769
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កម្ម​ការ​នី​រោងចក្រ​ម្នាក់ ខណៈដែល​មាន​ជំងឺ​ម្ងឺ​អស់​១​សប្តាហ៍ ទៅ​ពេទ្យ ប​.​ស .​ស ពិនិត្យ​ដាក់​សេរ៉ូម វិល​មក​ផ្ទះជួល​វិញ​បាន​ស្លាប់​ទាំង​សេរ៉ូម​ជាប់​នឹង​ដៃ​កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៩ ក្នុង​បន្ទប់​ជួល​លេខ​G01 ផ្លូវលំ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​សាកសព​មានឈ្មោះ ជួន ថា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ មាន​ប្តី​ឈ្មោះ អៀង ច្រឹង អាយុ​៤៩​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មានកូន​ប្រុស​ម្នាក់ អាយុ​៦​ឆ្នាំ រស់នៅក្នុង​បន្ទុក ។​ស្នាក់នៅ​បន្ទប់​ជួល កន្លែងកើតហេតុ មាន​ស្រុកកំណើត ភូមិ​ព្រៃ​កំបោរ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។​

​តាម​ស្ត្រី​ជា​ម្តាយ​ឈ្មោះ ប៉ាត សើ អាយុ​៦៤​ឆ្នាំ បានឱ្យដឹងថា កូនស្រី​របស់គាត់ ឈឺ​១​សប្តាហ៍​ហើយ ដោយ​ប្រាប់​គាត់​ថា មាន​ជំងឺ​ក្អក សួត ។​ដោយ​ក្តី​ខ្វល់ខ្វាយ ក្រោយពី​ទទួលដំណឹង​ថា​កូន​មាន​ជំងឺ នៅ​ព្រឹក​ថ្ងៃទី​៧ ខែឧសភា​នេះ​ខំ​ធ្វើដំណើរ​តាំងពី​ស្រុក​ដើម្បី​មើល​កូនស្រី​ឈឺ​។​ខណៈដែល​កូន​វិល​មកពី ពេទ្យ ប​.​ស​.​ស​.​ដាក់​សេរ៉ូម ជាប់​នឹង​ដៃ មិន​ហ៊ាន​រំខាន ។​

​លុះដល់​វេលា​ម៉ោង​ខាងលើ ចូលទៅ​មើល​កូន​ក្នុង​បន្ទប់ ស្រាប់តែ​លែង​ដឹងខ្លួន ទើប​ឆោឡោ ហៅ​អ្នកជិតខាង​ឲ្យ​ជួយ តែ​ហួសពេល​ទៅហើយ កូនស្រី​ស្លាប់​ក៏​រាយការណ៍​ប្រាប់​ប៉ូលិស ទៅ​ជួយ​ពិនិត្យ ៕S/​

#