“​ក​យ​កា​”​ផ្តល់​ថវិកា​ដល់​គម្រោង​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ថែរក្សា​សម្ផស្ស​និង​ច្នៃ​ម៉ូត​សក់​

144
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​មជ្ឈមណ្ឌល​អប់រំ​និង​បណ្តុះបណ្តាល​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ថែរក្សា​សម្ផស្ស​និង​ច្នៃ​ម៉ូត​សក់​របស់​គម្រោង​គម្រោង​កម្មវិធី​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ផ្អែកលើ​បច្ចេកវិទ្យា​អាយ​ធី​សម្រាប់​ការអភិវឌ្ឍ​សមត្ថភាព​ស្ត្រី​នៅ​កម្ពុជា​។​

​ក្នុង​ឧស្សាហកម្ម​ថែរក្សា​សម្ផស្ស​និង​ច្នៃ​ម៉ូត​សក់​បាន​ត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៩​នៅ​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព​និង​នវានុវត្តន៍​(NIEI)​។​មជ្ឈមណ្ឌល​នេះ​ផ្តល់​មូលនិធិ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​(​ក​យ​កា​-KOICA)​។​គោលបំណង​នៃ​គម្រោង​នេះ​គឺ​លើកកម្ពស់​អត្រា​ការងារ​សម្រាប់​ស្ត្រី​និង​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​នៃ​កំរិតជីវភាព​រស់នៅរ​បស់​ប្រជាជន​កម្ពុជា​ជា​ពិ​សេ​ស្ត្រី​។​

​លោក​ហ៊ីង​ស៊ី​ដេ​ត​បាន​គូសបញ្ជាក់ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តោត​ការយកចិត្តទុកដាក់​និង​បានចាត់ទុក​ធនធានមនុស្ស​ជា​កត្តា​ចំបង​និង​ជា​យន្ត​ការដែល​ជួយ​កែលម្អ​អភិបាលកិច្ច​គ្រឹះស្ថាន​និង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ផលិតភាព​របស់​គ្រឹះស្ថាន​។​ដើម្បី​ឆ្លើយតប​ទៅនឹង​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​រួមមាន​៤​វិស័យ​។​គឺ​ទី​១,​ការអភិវឌ្ឍ​ធនធានមនុស្ស​(​ជា​អាទិភាព​ទីមួយ​)​ទី​២,​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ទី​៣,​ការលើកស្ទួយ​វិស័យ​ឯកជន​និង​ការងារ​និង​ទី​៤,​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន​។​

​លោក ហ៊ីង ស៊ី​ដេ​ត បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​ទីភ្នាក់ងារ (​ក​យ​កា​-KOICA)​សាកលវិទ្យាល័យ​Konyang Cyber University​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​ ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ​។​លោក​ក៏បាន​ស្នើ​ដល់ទី​ភ្នាក់ងារ​(​ក​យ​កា​-KOICA)​ស្វែងរក​កិច្ចសហប្រតិបត្តិការ​និង​ផ្តល់​ថវិកា​បន្ថែមទៀត​ដើម្បី​ពង្រីក​និង​ពង្រឹង​មិត្តភាព​រវាង​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និង​នវានុវត្តន៍ (NIEI) សាកលវិទ្យាល័យ Konyang Cyber University ក៏ដូចជា​ប្រទេស​កម្ពុជា​។​

​លោក​នោ​ហ្យ​ន់​ជូន​(RhoHyunJun)​ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​បាន​មានប្រសាសន៍ថា​វិមាត្រ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​មួយ​នៃ​ការចូលរួម​របស់​កូរ៉េខាងត្បូង​ជាមួយ​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​និង​អាស៊ាន​គឺ​ការផ្តោត​សំខាន់​របស់ខ្លួន​លើ​ប្រទេស​ចំនួន​ប្រាំមួយ​គឺ CLMVIP (​កម្ពុជា ឡាវ​មី​យ៉ាន់​ម៉ា​វៀតណាម​ឥណ្ឌូនេស៊ី​និង​ហ្វីលីពីន​)​។​លោក​ក៏បាន​គូសបញ្ជាក់ថា​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដៃគូ​សំខាន់​មួយ​។

​បច្ចុប្បន្ននេះ​ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ទទួល​ជំនួយ​ធំ​ទី​៣​របស់​ទីភ្នាក់ងារ​(​ក​យ​កា​-KOICA)​។​ដូច្នេះ ទីភ្នាក់ងារ​(​ក​យ​កា​-KOICA) គឺជា​ដៃគូ​ប្រកបដោយ​មោទនភាព​របស់​រដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជាង​ពីរ​ទសវត្ស​មកហើយ​។​លោក​ក៏បាន​គូសបញ្ជាក់ថា​ទីភ្នាក់ងារ​បាន​ចូលរួម​វិភាគទាន​ដល់​ការអប់រំ​និង​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​នៅ​កម្ពុជា​។​

​ជាពិសេស​ដើម្បី​លើកកម្ពស់​អត្រា​ការងារ​សម្រាប់​ស្ត្រី​តាមរយៈ​ការលើកទឹកចិត្ត​ឲ្យ​ពួកគាត់​ចូលរួម​ក្នុង​ជំនាញ​ឯកទេស​ដូចជា​ថែរក្សា​សម្ផស្ស​និង​ច្នៃ​ម៉ូ​សក់​ព្រោះ​ពួកគាត់​អាចបង្កើត​ប្រាក់ចំណូល​បន្ថែមទៀត​ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​របស់​ពួកគេ​។​លោក​ក៏​ជឿជាក់​ផងដែរ​ថា​មជ្ឈមណ្ឌល​អប់រំ​និង​បណ្តុះបណ្តាល​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ថែរក្សា​សម្ផស្ស​និង​ច្នៃ​ម៉ូត​សក់​នឹងត្រូវ​បាន​ដំណើរ​ការល្អ​ផងដែរ​។​

សូម​រំលឹកថា​គម្រោងរ​យៈ​ពេល​៣​ឆ្នាំនេះ​(២០១៩=២០២១)​គឺ​“​គម្រោង​គម្រោង​កម្មវិធី​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ផ្អែកលើ​បច្ចេកវិទ្យា​អាយ​ធី​សម្រាប់​ការអភិវឌ្ឍ​សមត្ថភាព​ស្ត្រី​នៅ​កម្ពុជា​ក្នុង​ឧស្សាហកម្ម​ថែរក្សា​សម្ផស្ស​និង​ច្នៃ​ម៉ូត​សក់​”​ដែល​ផ្តល់​ថវិកា​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​(​ក​យ​កា​-KOICA)​និង​អនុវត្ត​ដោយ​សាកលវិទ្យាល័យ​KonyangCyberUniversity​និង​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព​និង​នវានុវត្តន៍​(NIEI)​។​

​គោលបំណង​នៃ​គម្រោង​គឺ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​នៃ​កំរិតជីវភាព​រស់នៅរ​បស់​ប្រជាជន​កម្ពុជា​ជា​ពិ​សេ​គឺ​ស្ត្រី​។​សកម្មភាព​ទូទៅ​របស់​គម្រោង​នេះ​គឺ​ទី​១)​បង្កើត​ប្រព័ន្ធ​អប់រំ​តាម​អ៊ិន​ធ័​រ​ណេ​ត​អាយ​ធី​អ៊ិន​ធឺ​ណិ​ត​(​មន្ទីរពិសោធន៍​ថ្នាក់រៀន​)​ដោយ​អនុវត្ត​វិធីសាស្ត្រ​សិក្សា​បញ្ចូល​គ្នា​តាម​អ៊ិន​ធ័​រ​ណេ​ត​ដែលមាន​ភាព​ច្នៃប្រឌិត​កម្រិត​ខ្ពស់​កម្មវិធី​ច្នៃ​ម៉ូត​សក់​ទី​២)​បង្កើត​កម្មវិធីសិក្សា​ច្នៃ​ម៉ូត​សក់​និង​ទី​៣)​ផ្តល់​ការអប់រំ​ដល់​គ្រូ​បង្គោល​៕S/

​ចំណងជើង​រូបថត​៖​ក​យ​កា​ផ្តល់​ថវិកា​ដល់​គម្រោង​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ថែរក្សា​សម្ផស្ស​និង​ច្នៃ​ម៉ូត​សក់