​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ចុះបង្ក្រាប​បទល្មើស​នេសាទ​បាន​៨​ករណី​

336
ចែករម្លែក
  • 6
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ខែមីនា​ឆ្នាំ​២០១៩​ថ្នាក់ដឹកនាំ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ចុះបង្ក្រាប​បទល្មើស​នេសាទ​បាន​ចំនួន​៨​ករណី​ក្នុងភូមិ​សាស្ត្រ​ស្រុក​មោង​ឬ​ស្សី​ស្រុក​សង្កែ​ស្រុក​ថ្មគោល​និង​ស្រុក​ឯក​ភ្នំ​។​ដោយ​ប្រើប្រាស់​កម្លាំងចម្រុះ​មាន​អាជ្ញាធរ​មូលដ្ឋាន​នគរ​បាល​អាវុធហត្ថ​យោធា​សឹក​រង​ស្រុក​ព្រមទាំង​រឹបអូស​បាន​ឧបករណ៍​នេសាទ​ល្មើសច្បាប់​មួយចំនួន​ដុតបំផ្លាញ​ចោល​នៅនឹងកន្លែង​។​

​លោក​ជួង​សុភា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បា​ដំបង​បានឱ្យដឹងថា​ក្នុង​ខែមីនា​ឆ្នាំ​២០១៩​នេះ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នគរ​បាល​អាវុធហត្ថ​យោធា​សឹក​រង​ស្រុក​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញារង​ម្នាក់​និង​មន្ត្រីជលផល​ខណ្ឌ​សង្កាត់​ចុះបង្ក្រាប​បទល្មើស​នេសាទ​បាន​ចំនួន​៨​ករណី​។

​ព្រមទាំង​ដកហូត​បាន​វត្ថុតាង​បទល្មើស​មួយចំនួន​រួមមាន​សាច់​មង​ចំនួន​៥.៣៥០​ម៉ែត្រ ស្បៃ​មុង​៣០០​ម៉ែត្រ​បង្គោល​ចំនួន​៣.៥៧៥​ដើម ឡុ​ក​ចំនួន​១៧​គ្រឿង លូ​ស្បៃ​មុង​១៥​គ្រឿង សម្រាស​និង​កំប្លោក​៤,៩០០​ម៉ែត្រការ៉េ​ខ្សែ​ចង​នីឡុង​១,៩៥០​គីឡូក្រាម​និង​លែង​ត្រី​ចម្រុះ​ចូលទៅក្នុង​បឹង​ធម្មជាតិ​វិញ​ចំនួន​៣០០​គីឡូក្រាម​និង​ពិន័យ​ជា​ប្រាក់​បាន​ចំនួន​៥​លាន​រៀល​បង់​ចូល​ថវិកាជាតិ​។​

​ក្រៅពី​ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខណ្ឌ​រដ្ឋបាល​ជលផល​បាត់ដំបង​នៅបាន​ចុះ​ផ្សព្វផ្សាយ​ដល់​ប្រជា​នេសាទ​ឱ្យបាន​យល់ដឹង​ពី​ការប្រើប្រាស់​ឧបករណ៍​ដែល​ច្បាប់​ហាមឃាត់​និង​ជួយ​ណែនាំ​និង​បង្ហាត់បង្រៀន​ពី​របៀប​ចិញ្ចឹមសត្វ​បង្កង​បាន​បួន​កន្លែង​អន្ទង់​ត្រី​ក្នុង​អាង​ប្លា​ស្ទីក​បានជា​ច្រើន​កន្លែង​ងាយស្រួល​ជាង​ជិ​ក​ស្រះ​ចំពោះ​អ្នក​ដែល​គ្មាន​ដី​ធំ​សម្រាប់​ចិញ្ចឹមសត្វ​ទាំងនោះ​ដើម្បី​រក​ថវិកា​បន្ថែម​ពី​ការងារ​កសិកម្ម​ក្រោយពេល​ប្រមូល​ផល​កសិកម្ម​រួចរាល់​៕S/

​រូប​ថ​តៈ​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បទល្មើស​នេសាទ​និង​ដុត​បំផ្លាញចោល​ឧបករណ៍​នេសាទ​ល្មើសច្បាប់​